នារីម្នាក់ ទម្លាយបទពិសោធន៍ សុខចិត្តមានឈ្មោះជាស្រីមេម៉ាយ ក៏មិនចង់ឱ្យកាយគ្រាំរីងរៃ
នារីគ្រប់រូបតែងតែប្រាថ្នា ចង់បានគ្រួសារ ដែលមានតែសុភមង្គលរស់នៅចុះសម្រុងគ្នា ប្រកបដោយក្តីសុខ ។ គ្មាននារីណាម្នាក់សម្រេចចិត្តជ្រើសរើសរៀបការ ក្លាយជាភរិយារបស់មនុស្សជាទីស្រឡាញ់ខ្លួន ហើយស្រឡាញ់គ្នាបានតែមួយឆាវក៏ត្រូវបែកបាក់គ្នានោះទេ តែយ៉ាងណ នៅលើលោកនេះគ្មានអ្វីស្ថិតស្ថេរទេ រឿងដែលយើងមិនគិតថាកើត វាក៏អាចកើតឡើងបានដូចគ្នា ព្រោះគ្មានអ្នកណាអាចទាយដឹងពីអនាគតបានទេ ។
យ៉ាងណាមិញ ការដែលចេះដើរចេញពីភាពសោកសៅ កែប្រែខ្លួនឯង រស់នៅក្នុងបច្ចុប្បន្នកាលដោយរីករាយ ដើម្បីអនាគតគឺជារឿងដ៏ប្រសើរបំផុត ។ ជាងនេះទៀតសោត ក្នុងជីវិតអាពាហ៍ពិពាហ៍ បើរស់នៅមិនចុះសម្រុង លាក់ទុកភាពឈឺចាប់ គ្រាំគ្រាចិត្ត ការជ្រើសរើសការលែងលះ ក៏មិនមែនជារឿងអាក្រក់នោះដែរ សំខាន់ត្រូវបន្តឱ្យតម្លៃខ្លួនឯង ដើម្បីបន្តដំណើរទៅមុខ ។
ភ្ជាប់ជាមួយនឹងបញ្ហានេះ គណនីហ្វេសប៊ុកឈ្មោះ Jee Lin បានបង្ហោះរូបថតជាច្រើនសន្លឹក ដែលខ្លួនបានផ្លាស់ប្តូរសឹង ១៨០ ដឺក្រេ នៅពេលរស់នៅជាមួយប្តី និង ពេលក្លាយជាស្រ្តីមេម៉ាយ ដើម្បីលើកទឹកចិត្តស្រីមេម៉ាយគ្រប់រូបឱ្យរឹងមាំ តស៊ូទៅមុខ ។
គណនីខាងលើលើកឡើងថា៖ «ថ្ងៃនេះសុំនិយាយពីប្រវត្តិរបស់នាងខ្ញុំបន្តិចណា ចង់និយាយចង់អោយស្រ្តីមេម៉ាយៗគ្រប់រូប តស៊ូឡើង ទី១ ខ្ញុំជាស្រ្ដីមេម៉ាយម្នាក់ដែលរស់នៅជាមួយប្ដីរយះពេល ៣ ឆ្នាំកន្លះ រស់នៅគ្មានការចុះសម្រុង មើលតែរូបរាងពីមុនទៅដឹងហើយ ខ្ញុំអាក្រក់ដោយសារបាក់កម្លាំធ្វើការ ខិតខំម្នាក់ឯង ការងារអ្វីក៏ធ្វើ ប្ដីចរិតមាយាទល្អជាងគេ ១ពិភពលោកនេះរហូតដល់ខ្ញុំស៊ូមិនបានក៏សម្រេចចិត្តចេញពីឋាននរកមួយនេះ ពេលខ្ញុំលែងគ្នាហើយមានសាច់ឈាម មុខមាត់ ដូចមនុស្សផ្សេងដល់ថ្នាក់ចង់សម្លាប់ខ្លួនឯង ប៉ុន្តែមានការលើកទឹកចិត្តពីប៉ាម៉ាក់ បងប្អូន ថ្ងៃទី ១៨ ខែ ០១ ឆ្នាំ ២០២០ ខ្ញុំបានមកភ្នំពេញ ខំធ្វើការ តស៊ូម្នាក់ឯងប្រៀបដូចទូក ១ រសាត់គ្មានក្ដោងនៅកណ្ដាលសមុទ្រម្នាក់ឯង ខំព្យាយាម ចាប់ផ្ដើមជីវិតថ្មី តស៊ូ ទាំងការងារ ខំធ្វើការផង កាដូរឱ្យខ្លួនឯងផង ស្គាល់គោរពអ្នកដទៃ ស្គាល់គ្រប់ទង្វើមនុស្ស អ្នកខ្លះក៏ល្អ អ្នកខ្លះក៏អាក្រក់ មានគ្រប់រសជាតិ ប៉ុន្តែខ្ញុំនៅតែមានការលើកទឹកចិត្តខ្លួនឯង ស្រលាញ់ខ្លួនឯង ទើបបានមកដល់ថ្ងៃនេះ ជូនចំពោះស្រ្ដីៗមេម៉ាយគ្រប់គ្នា សម័យនេះសុខចិត្តរស់ឈ្មោះជាស្រីមេម៉ាយក៏មិនចង់ឱ្យកាយចិត្តនៅគ្រាំរីងរៃដែរ ប៉ុន្តែមេម៉ាយឱ្យថ្លៃថ្នូរ ទើបគេឱ្យតម្លៃ ដូច្នេះហើយទើបខ្ញុំមិនចង់ឱ្យអ្នកណាមកលំបាកជាមួយខ្ញុំ» ៕
Игроки могут войти прямо с нашего сайта, ссылка ведет на официальный ресурс и активное рабочее mostbet Выигрыш же можно оформить только при полностью заполненном профиле.