បង្អែមសរសៃមាស ដែលគេនិយមហៅថា វ៉ោយ អាចនឹងមើលទៅមានភាពពិបាកក្នុងការធ្វើបន្តិច។ ប៉ុន្តែបើលោកអ្នកមើលតាមរូបមន្ត និង វិធីធ្វើ ដែល «ប្រជាប្រិយ» យកមកបង្ហាញជូនខាងក្រោមនេះច្បាស់ជាងាយស្រួល។
+ វិធីធ្វើបង្អែមសរសៃមាស (វ៉ោយ)
+ គ្រឿងផ្សំ៖
– ពងទាក្រហម ១០គ្រាប់, ពងមាន់ក្រហម ៥គ្រាប់, ស្ករស ១គីឡូក្រាម, ទឹកអប់ផ្កាម្លិះ ៨០០ ml, ស្លឹកតើយ ២ ឬ ៣ សន្លឹក
+ របៀបធ្វើ
១) ដំបូងយកស្ករស ទឹកអប់ផ្កាម្លិះ និង ស្លឹកតយ ដាក់ចូលគ្នាក្នុងខ្ទះទៅរំងាស់លើចង្ក្រាន្តល្មមៗឲ្សស្ករខាប់បន្តិច រួចបន្ថយភ្លើងជៀសវាងខ្លោចស្ករ
២) ស្របពេលខ្ទះកំពុងរំងាស់ស្ករស យកពងទា និង ពងមាន់ មកគោះដោយស្រង់យកតែពងក្រហម
៣) យកពងក្រហម ដែលញែកហើយនោះមកបំបែកដោយសម (តែហាមក្រឡុក) រួចយកស្បៃមកត្រងដើម្បីបំបែកពងឲ្យចូលគ្នាល្អសារជាថ្មី
៤) យកពងដែលត្រងនឹងស្បៃរួច យកមកដាក់ក្នុងថង់រួចកាត់ចុងថង់បន្តិចឬត្រងដែក (ដូចរូប) ដើម្បីរយលើទឹកស្ករដែលកំពុងពុះ (រយជារង្វង់ទៅតាមមាត់ខ្ទះ រួចយកចង្កាក់មកស្រងពេលដែលឆ្អិន)៕