Connect with us

សង្គម

គំនូរ​ដីស និង ​ជំងឺ​កូ​វីដ ១៩ ៖ អង្គការ​យូណេស្កូ​លើកកម្ពស់​ភាព​ចម្រុះ​នៃ​វប្បធម៌ និង ​ការរួបរួម​សង្គម តាមរយៈ​យុទ្ធនាការ​បែប​សិល្បៈ​

on

Advertisement

ថ្ងៃនេះ​អង្គការ​យូណេស្កូ បានចាប់ផ្តើម​យុទ្ធនាការ​បែប​សិល្បៈ​មួយ ដើម្បី​លើកកម្ពស់​នូវ​កិច្ចសន្ទនា​ជា​លក្ខណៈ​អន្តរ​វប្បធម៌ ការយោគយល់​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក ដើម្បី​ជំទាស់​នឹង​ការរើសអើង​ជនបរទេស ការ​មាក់ងាយ និង​ព័ត៌មាន​មិន​ពិត ហើយ​ពង្រឹង​ការរួបរួម​ក្នុងសង្គម និង​ការផ្សះផ្សា ដើម្បី​ជម្នះ​ពេលវេលា​ដ៏​លំបាក​ក្នុងអំឡុង​នៃ​ការរីក​រាលដាល​ដោយ​ជំងឺ​កូ​វីដ ១៩ នៅ​ជុំវិញ​ពិភពលោក​នេះ​ ។

«បើក​បេះដូង​អ្នក​» ជា​យុទ្ធនាការ​បែប​សិល្បៈ ដោយ​ប្រើប្រាស់​គំនូរ​ដោយ​ដីស ជា​មធ្យោបាយ​ក្នុងការ​ចាប់ផ្តើម​នូវ​កិច្ចសន្ទនា​ក្នុងសង្គម​កម្ពុជា​ ។ យោងទៅតាម​តំណាង​របស់​អង្គការ​យូណេស្កូ លោក Sardar Umar Alam បាន​លើកឡើងថា ៖ «​ជំងឺ​កូ​វីដ ១៩ បាន​ប៉ះពាល់​ដល់​មនុស្សជាតិ​ទាំងមូល និង​ធ្វើឱ្យ​ធ្លាក់ចុះ​នូវ​សីលធម៌ និង​វិសមភាព នៅក្នុង​សហគមន៍​របស់​យើង​ ។ ជំងឺ​នេះ​មិនបាន​ប្រកាន់ពូជសាសន៍​នោះទេ ប៉ុន្តែ​វា​មាន​ផលប៉ះពាល់​ជាច្រើន​ ។ យើង​ឃើញ​មានការ​លេចឡើង​នូវ​ពាក្យសម្តី​ដែល​បង្កប់​ដោយ​ភាព​ស្អប់ខ្ពើម និង​ការកំណត់​គោលដៅ​មិន​ស្មើគ្នា​ទៅលើ​ក្រុម​ងាយ​រងគ្រោះ និង​សហគមន៍​មួយចំនួន​ ។ ក្នុងដំណាក់កាល​ដ៏​លំបាក​នេះ សាមគ្គីភាព និង​ការទទួលខុសត្រូវ​ដោយ​ស្មើភាព គឺជា​កត្តា​ដ៏​សំខាន់​ក្នុងការ​ពង្រឹង​នូវ​សង្គម​ដ៏​រឹងមាំ​មួយ ដើម្បី​ប្រឆាំងនឹង​សត្រូវ​រួម​របស់​មនុស្សជាតិ តាមរយៈ​ការយោគយល់ សហការ និង​ទំនុកចិត្ត ដែល​ចាំបាច់​គិតពី​សិទ្ធិមនុស្ស​ជា​ចម្បង​»​ ។

​អង្គការ​យូណេស្កូ ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ក្រុមហ៊ុន ហា​វ៉ាស់ សាំ​ប៉ា​ញ ផ្នែក​សូ​សល ប៊ី​ស៊ី​ណេ​ស យូ​នី​ត (Social Business Unit) បានសម្រេច​ជ្រើសរើស​សិល្បករ​ជនជាតិខ្មែរ​-​បារាំង​ពី​ស្ទូ​ឌី​យោ​បាសាក់ គឺ​លោកស្រី អេ​ន​នី (Annie) និង ​លោក ថ​មមី (Thommy) ដើម្បី​បង្កើត​សិល្បៈ​គំនូរ​ដីស នៅមុខ​ការិយាល័យ​អង្គការ​យូណេស្កូ ជាប់​ព្រះបរមរាជវាំង​ ។

លោក Thommy បានឱ្យដឹងថា​៖ «​នេះ​ជា​កិត្តិយស​របស់​យើង ក្នុងការ​អញ្ជើញ​ឱ្យចូល​រួមជាមួយ​យុទ្ធនាការ​ដ៏​មាន​សារៈសំខាន់​នេះ ​។ យើង​ជឿជាក់ថា​សិល្បៈ​ជាការ​ផ្សារភ្ជាប់​មនុស្ស និង​ មនុស្ស មិន​ថា​ពួកគេ​ជា​ជនជាតិ​អ្វី មាន​សាវតារ ឬ​ជំនឿ​បែបណា​នោះទេ​ ។ យើង​សង្ឃឹមថា​ទម្រង់​នៃ​សិល្បៈ​ដីស​នេះ​នឹង​ជួយ​មនុស្ស​ឱ្យ​និយាយ​ដោយ​បើកចំហ​ជាមួយគ្នា ថា​ពួកយើង​មាន​បេះដូង និង​ទឹកចិត្ត​តែមួយ» ​។ ចំណែក​លោក អ៊ុង ដា​ណិ​ត ជា​នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន ហា​វ៉ាស់ សំប៉ាញ បាន​បញ្ជាក់ថា​៖ «​យើង​គ្រប់គ្នា​សុទ្ធតែ​ចង់​រស់នៅ​ប្រកបដោយ​សុវត្ថិភាព និង​ មាន​សុខភាព​ល្អ ហើយ​ពិតណាស់​គឺ​យើង​ចង់​កម្ចាត់​វីរុស​មួយ​នេះ​ចេញពី​ពិភពលោក​។ មិន​ត្រឹមតែ​វីរុស​កូ​រ៉ូ​ណា​ទេ តែ​យើង​ក៏​ចង់​កម្ចាត់​នូវ​វីរុស​នៃ​សេចក្តី​ស្អប់ និង​ការរើសអើង មិន​ថា​ពី​ប្រទេស​កម្ពុជា ឬក៏​ទូទាំង​ពិភពលោក​នោះទេ​»​ ។

​សិល្បៈ​នៃ​គំនូរ​ដោយ​ដីស​នៅលើ​ដី​មាន​អមដោយ​រូប​ផ្កា និង ​ពាក្យពេចន៍​មួយចំនួន​ទាំង​ភាសា​ខ្មែរ និង​អង់គ្លេស រួមទាំង​ស្លាក​សញ្ញា​មួយចំនួន​ផងដែរ​ ។ ពាក្យពេចន៍​ដែល​យើង​ជ្រើស​យកមក គឺ​ដើម្បី​បង្ហាញ​ពី​ផលវិបាក សកម្មភាព ឬ​អាកប្បកិរិយា​បែប​វិជ្ជមាន​ ។ ចំពោះ​អត្ថន័យ​នៃ​រូប​ផ្កា​វិញ គឺ​យើង​ចង់បង្ហាញ​ពី​ភាពផុយស្រួយ​នៃ​ជីវិត និង​ការរីក​សាយភាយ​នៃ​វីរុស​នៅក្នុង​ខ្យល់​។ ផ្ទៃ​ជា​រង្វង់ និង​គ្រាប់ពូជ​ផ្កា គឺ​បង្ហាញ​ពី​ធាតុ​សំខាន់​ពីរ​នៃ​ស្លាក​សញ្ញា​របស់​យុទ្ធនាការ​របស់​យើង ដោយ​ក្នុងនោះ​មាន​រូប​តំណាងឱ្យ​បេះដូង ដើម្បី​បង្កើត​ឈ្មោះ​យុទ្ធនាការ «​បើក​បេះដូង​អ្នក» ។ យើង​សង្ឃឹមថា​ពាក្យពេចន៍​សាមញ្ញៗ និង​ ងាយ​ស្រួយ រួមទាំង​ស្លាក​សញ្ញា រូបតំណាង នឹង​ផ្តល់​ភាពងាយស្រួល​ដល់​សហគម​ន៍​ក្នុងការ​ឈ្វេងយល់​បន្ថែម និង​ចូលរួម​ជាមួយនឹង​យុទ្ធនាការ​នេះ​។ ធម្មជាតិ​របស់​ដីស​គឺ​ងាយ​នឹង​រលុប ដូច្នេះ​យើង​សង្ឃឹមថា​ផលប៉ះពាល់​អវិជ្ជមាន​ចំពោះ​សង្គម ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ ១៩ នឹង​រសាត់​បាត់ទៅ នៅ​ចុងបញ្ចប់​នៃ​រដូវវស្សា​នេះ​ ។​

​ជាមួយនឹង​យុទ្ធនាការ​បែប​សិល្បៈ ដើម្បី​ពង្រឹង​នូវ​ការរួបរួម​សង្គម និង​ការផ្សះផ្សា​សហគមន៍ ​អង្គការ​យូណេស្កូ ក្នុង​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន ហា​វ៉ាស់ សំប៉ាញ បាន​បង្កើត​នូវ​យុទ្ធនាការ​លើ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម #DontGoViral ដោយ​ក្នុង​នោះបាន​អញ្ជើញ​សិល្បការិនី​កម្ពុជា​ចំនួន ៤ ​រូប និង​ក្រុម​សិល្បៈ​ដែល​កំពុង​ពេញនិយម​ចំនួន​១​ក្រុម ដើម្បី​ចែករំលែក​ទៅកាន់​សាធារណជន ​អំពី​ការកើនឡើង​នូវ​ព័ត៌មាន​មិន​ពិតជា​ច្រើន​នៅលើ​អ៊ីនធឺណិត ក្នុងអំឡុងពេល​កូ​វីដ​១៩​នេះ ​។ ​តាមរយៈ​យុទ្ធនាការ​របស់​អង្គការ​យូណេស្កូ អ្នកប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​កម្ពុ​ជាជាង ៣០ ​ម៉ឺន​នាក់ បាន​ចូលរួម​ក្នុងការ​ឈ្វេងយល់​ពី​ការទទួលបាន​នូវ​ព័ត៌មាន​ពិត​ដែល​អាច​ជឿទុកចិត្ត​​បាន​ទាន់ពេលវេលា ហើយ​ប្រើប្រាស់ និង​ចែករំលែក​ព័ត៌មាន​ទាំងនោះ​ប្រកបដោយ​ការ​ពិ​ចារ​ណា​ ។ គំនិត​ផ្តួចផ្តើម​ទាំងអស់នេះ គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ការដែល​អង្គការ​យូណេស្កូ​កំពុង​ធ្វើ ដើម្បី​ពង្រឹង​នូវ​សេរីភាព​នៃ​ការបញ្ចេញមតិ និង​ប្រព័ន្ធ​អេកូឡូស៊ី​ផ្នែក​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​កម្ពុជា​ ។

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទពេញនិយម

ធ្លាប់ល្បីជាង ១០ មុន ឥលូវបាត់មុខ ម៉េង ប៊ុនឡូ ប្រើជីវិតយ៉ាងសាមញ្ញ
ភ្លេចគាត់ឬនៅ? រំឭកពីអតីតតារាសម្តែងទសវត្សរ៍ ៨០-៩០ ហុក លក្ខិណា បន្តិច ពេលនេះដល់ណាណីហើយ!
បើមិនចង់ស៊យធំ អ្នកមានផ្ទះបែរមុខទៅទិសខាងកើតក្នុងឆ្នាំ ២០២១ ហាមធ្វើរឿងទាំងនេះ
មុននេះ ទ្រី សុផានិត យំគគ្រូកលើកដៃសំពះសុំទោសប្អូនស្រី ទ្រី ដាណា លើគ្រែពេទ្យ

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន12 hours ago

រឿងព្រេង​និទាន​បុរាណ​ខ្មែរ «អា​សុខ​ស្លូត អា​សុខ​កាច​» ប្រជុំសុទ្ធតែតារាល្បីៗចូលរួមសម្ដែង (វីដេអូ)

«អា​សុខ​ស្លូត អា​សុខ​កាច​» ជា​រឿងព្រេង​និទាន​បុរាណ​ខ្មែរ​មួយ ដែល​ទស្សនិកជន​មួយចំនួន ធ្លាប់បាន​ស្គាល់ បាន​អាន ឬក៏​អាច​ធ្លាប់បាន​ស្តាប់​ពី​លោក យាយ ឬ​អ្នក​ម្តាយ​ជាទី​ស្រលាញ់ និទាន​ឱ្យស្តាប់​មុន​ចូល​គេង​កាលពី​កុមារភាព​ក៏​ថា​បាន​។ ​ដើម្បី​ជាការ​រំលឹក​អនុស្សាវរីយ៍​ដ៏​មាន​អត្ថន័យ និង​ជាការ​លើកស្ទួយ​នូវ​វប្បធម៌​ខ្មែរ នៅពេលនេះ រឿងព្រេង​និទាន​បុរាណ​ខ្មែរ​ដ៏​មាន​រស​និយម​មួយ​នេះ នឹង​ត្រលប់​មកវិញហើយ ក្នុង​យុគសម័យ​ឌីជីថល ជាមួយនឹង​ការផលិត​ជា​ខ្សែភាពយន្ត​ភាគ​។ ដំណើរការ​នៃ​ការផលិត​ខ្សែភាពយន្ត​ភាគ​មួយ​នេះ គឺ​កំពុងតែ​ធ្វើឡើង​យ៉ាង​សស្រាក់សស្រាំ និង​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​ពី​ផលិតករ...

អត្ថបទក្រុមហ៊ុន20 hours ago

ក្រុមហ៊ុនដឹកជញ្ជូនអាហារខ្នាតអន្ដរជាតិ foodpanda ពង្រីកពាណិជ្ជកម្មដល់ខេត្តកំពង់ធំហើយ

ជាមួយនឹងការវិវត្តឥតឈប់ឈរ ក្រុមហ៊ុន foodpanda នៅថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2020 នេះ បានពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅខេត្តកំពង់ធំ ដើម្បីផ្ដល់ជូននូវបទពិសោធកុម្ម៉ង់ទិញអាហារយ៉ាងឆាប់រហ័ស និងទំនើប ។ ការបើកពង្រីកពាណិជ្ជកម្មនេះ មានការសហការពីបណ្ដាហាងអាហារ និងភេសជ្ជៈល្បីៗក្នុងខេត្តកំពង់ធំ ដូចជា Coffee Today កាហ្វេទសវត្សរ៍ទី...

អត្ថបទក្រុមហ៊ុន4 days ago

50 ចំណុចដែលបញ្ជាក់ថា Ford Ranger Wildtrak 2.0L Bi-Turbo ជំនាន់ថ្មី ជារថយន្តមានប្រព័ន្ធសុវត្ថិភាព និង បច្ចេកវិទ្យាអស្ចារ្យលើសគេ!

រថយន្តគឺជាមធ្យោបាយធ្វើដំណើរមួយយ៉ាងសំខាន់សម្រាប់ជូនលោកអ្នកទៅដល់គោលដៅ ។ រថយន្តខ្លះមិនត្រឹមតែអាចជួយលោកអ្នកអោយដល់គោលដៅតែមួយមុខប៉ុណ្ណោះទេ វាថែមទំាងអាចប្រើប្រាស់សម្រាប់ជូយដល់ការងារអាជីវកម្ម ដំណើរកំសាន្តទៅតាមទីជិតឆ្ងាយ និងអាចជួយសម្រួលដល់ការរស់នៅរបស់អ្នកប្រើប្រាស់បានមួយផ្នែកធំផងដែរ។ ជាក់ស្តែងយើងសង្កេតឃើញថារថយន្ត Pick Up បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រើប្រាស់ និងជួយដល់អតិថិជនបានច្រើនមែនទែន។ រថយន្ត Ford Ranger Wildtrak គឺជារថយន្ត Pick Up ដែលកំពុងពេញនិយម និងលក់ដាច់បំផុតនៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាអស់រយះពេលជាច្រើនឆ្នាំមកហើយ...

អត្ថបទក្រុមហ៊ុន4 days ago

អ្នកសំណាងទាំង ៩ នាក់ ដែលឈ្នះរង្វាន់ពីការឆ្លើយសំណួរស្ទង់មតិពាក់ព័ន្ធជំងឺកូវីដ ១៩ រកឃើញហើយ!

កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ក្រុមហ៊ុន CMRD បានធ្វើការស្ទង់មតិមួយពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ ជះឥទ្ធិពលប៉ះពាល់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដោយបានដាក់ជាសំណួរថា តើជំងឺកូវីដ ១៩ បានជះឥទ្ធិពលអ្វីខ្លះ ដល់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល របស់លោកអ្នកដូចម្តេចខ្លះ? ដើម្បីឱ្យអ្នកចូលរួមស្ទង់មតិបានឆ្លើយឈ្នះរង្វាន់ផងដែរ ។ បន្ទាប់ពីការធ្វើស្ទង់មតិបានបញ្ចប់កាលពីថ្ងៃទី...

អត្ថបទក្រុមហ៊ុន5 days ago

តោះ​! មក​មើល​ឡេ​ប​ថប់​ដែល​បំពាក់ CPU ជំនា​ន់ទី​ ១១​ ចុងក្រោយបង្អស់ ដែល​ក្រុមហ៊ុន​ ASUS នាំចូល​ក្នុងប្រទេស​កម្ពុ​ជា​

​ឡេ​ប​ថប់​របស់ ASUS ថ្មីៗ​នេះ ត្រូវបាន​បំពាក់​ដោយ​ប្រព័ន្ធ​ដំណើរការ Intel Core ជំនា​ន់ទី ១១ និង​ ក្រា​ហ្វិ​ច Intel®Iris® Xe ជំនាន់​ថ្មី សម្រាប់​ឡេ​ប​ថប់​ដែល​ស្តើង ស្រាល​ និង ​ផ្តល់​ឲ្យ​អ្នកប្រើប្រាស់​ទទួលបាន​ប​ទ​ពិសោធ​ចុងក្រោយ​នៃ​ការច្នៃប្រឌិត និង ​កំសាន្ត​ ។...

អត្ថបទក្រុមហ៊ុន5 days ago

កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​នៃ Dumex® SuperGold Kid ជំនាន់​ថ្មី​ ​ដែល​បាន​អភិវឌ្ឍ​ជាមួយ​រូបមន្ត Ezycare មាន Fibers 3 ប្រភេទ ដើម្បី​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​រំលាយ​អាហារ​សុខភាព​ល្អ​

ភ្នំពេញ ថ្ងៃទី​១៩ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២០ – Dumex® (​ឌុយ​មិច​) សូម​ណែនាំ​ជូន​ម្សៅ​ទឹកដោះគោ Dumex® SuperGold Kid ជំនាន់​ថ្មី​ដែល​បាន​អភិវឌ្ឍ​ជាមួយ​រូបមន្ត Ezycare មាន Fibers 3 ប្រភេទ ដើម្បី​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​រំលាយ​អាហារ​សុខភាព​ល្អ ​។ ​គោលដៅ​ចម្បង​របស់​ម៉ាក​ផលិតផល​នេះ គឺ​ជួយ​គាំទ្រ​ដល់​ដំណើរ​ជីវិត​អ្នក​ម្តាយ​ក្នុងការ​ចិញ្ចឹម​បុត្រ​ធីតា​ឲ្យ​លូតលាស់​...

អត្ថបទក្រុមហ៊ុន6 days ago

ជួប​ជាមួយ រ៉ូ​ហ្សា និង ខៃ ម្តងទៀត​ក្នុង​ស្នាដៃ​ដ៏​ថ្មី​សន្លាង​មួយ មាន​ចំណងជើង​ថា «ស្នេហ៍​ឆ្លង​វេលា​» (វីដេអូ)

​តើ​ទស្សនិកជន​ទាំងអស់គ្នា​មិនទាន់​ភ្លេច​តារា​សម្តែង​វ័យក្មេង ២​រូប នោះ​គឺ​កញ្ញា រ៉ូ​ហ្សា និង​លោក ខៃ ដែលជា​តួអង្គ​ឯក​ក្នុង​រឿង​ភាគ​បុរាណ​ខ្មែរ “​ទេពធីតា​ព្កុល​មាស​” មែន ឬទេ​? ​ដោយសារតែ​ទេពកោសល្យ សមត្ថភាព​ក្នុងការ​សម្តែង និង​រូប​សម្រស់​ស្រស់​សោភា អ្នក​ទាំងពីរ​ពិតជា​បាន​ឆក់យក​នូវ​បេះដូង ការគាំទ្រ​ជាច្រើន​ពី​ទស្សនិកជន ថែមទាំង​ដល់​ថ្នាក់​មាន​អ្នកគាំទ្រ​បាន​សំណូមពរ​ចង់ឃើញ​អ្នក​ទាំងពីរ​ចាប់​ដៃគូ​ជាមួយគ្នា​ម្តងទៀត​ជាច្រើន​តាមរយៈ​បណ្តាញ​សង្គម​ថែម​ទៀតផង​។​ ​នៅពេលនេះ ពេលវេលា​បានមក​ដល់​ហើយ តួឯក​ប្រុស​ស្រី​នៃ​រឿង​ភាគ​បុរាណ​ខ្មែរ ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​នៅ​ឆ្នាំ​២០២០​នេះ...

អត្ថបទក្រុមហ៊ុន1 week ago

NEW HONDA MSX GROM ដែលយុវវ័យកំពុងទន្ទឹងរង់ចាំ ចេញលក់ជាផ្លូវការនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះតទៅ

ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិក្នុងការផលិត និងតំឡើង ម៉ូតូម៉ាកហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំនៅប្រទេសកម្ពុជា បានដាក់លក់ជាផ្លូវការម៉ូតូចង្កឹះលេខប្រើអំប្រាយ៉ា ស៊េរីថ្មីគឺ NEW HONDA MSX GROM រចនាថ្មីទាំងស្រុងក្រោមគំនិតបែប #PLAYGROM នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះតទៅ...

អត្ថបទក្រុមហ៊ុន1 week ago

អីយ៉ា​! តារា​ ៤ ​ក្រុម ​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់​ពានរង្វាន់​កម្មវិធី ​«​សង្វៀន​ម្ហូប​»​ រដូវ​កាល​ទី ​១

ឆ្លងកាត់​ការប្រកួត​ចម្អិនម្ហូប​យ៉ាង​ស្វិតស្វាញ​ពី​សំណាក់​តារា​សម្តែង និង តារាចម្រៀង​អស់​ជាច្រើន​សប្តាហ៍ នៅពេលនេះ​កម្មវិធី​សង្វៀន​ម្ហូប​បាន​រកឃើញ​ក្រុម​ឆ្នើម​ចំនួន​៤​ក្រុម ត្រៀមខ្លួន​ប្រកួត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ដណ្តើមយក​ទឹកប្រាក់​ ២០​ លាន​រៀល និង ពានរង្វាន់​សង្វៀន​ម្ហូប​រដូវ​កាល​ទី​ ១ ​។​ នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពោលគឺ​ថ្ងៃទី​ ១៩ ខែវិច្ឆិការ​ខាងមុខនេះ កម្មវិធី​ប្រកួតប្រជែង​ចម្អិនម្ហូប​ខ្មែរ​ដែលមាន​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា នោះ​គឺ​កម្មវិធី​«​សង្វៀន​ម្ហូប​» នឹង​ឈាន​ជើង​ចូលដល់​វគ្គ​ផ្តាច់ព្រ័ត្រ​។ ក្នុងនោះ​វត្តមាន​តារាចម្រៀង...

អត្ថបទក្រុមហ៊ុន1 week ago

Shop and win របស់​គ្លូ​ប៊​ល ហៅ​ស៍ ត្រឡប់មក​លើក​នេះ យើង​នឹង​មិនឱ្យ​អតិថិជន​ខកបំណង​ជាមួយនឹង​រង្វាន់​ធំ

-​រថយន្ត Toyota -Hilux Revo 2020 ចំនួន​មួយ​រង្វាន់ -​ម៉ាស៊ីន​បោកគក់ 20 រង្វាន់​ -​ទូរ​ទឹកកក 30 រង្វាន់​ -​ហើយ​មាន​រង្វាន់​ផ្សេងៗ​ជាច្រើន​ទៀត 241 រង្វាន់​ ​ដែល​សរុប​ជា​ទឹកប្រាក់​សរុប​ចំនួន 100,000 USD ។ ​ដោយ​គ្រាន់តែ​លោកអ្នក​ដែលជា​សមាជិក...