Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 មករៀនធ្វើ «យ៉ាហន» ម្ហូបឡាវ ញុំាក្តៅៗជុំគ្រួសារឱ្យឆ្ងាញ់មាត់ម្តង តាមតិចនិកនេះ!
ញុំាអី សង្គម

មករៀនធ្វើ «យ៉ាហន» ម្ហូបឡាវ ញុំាក្តៅៗជុំគ្រួសារឱ្យឆ្ងាញ់មាត់ម្តង តាមតិចនិកនេះ!

អត្ថបទដោយ​៖ Vathey មីនា ២៨, ២០២១

ថ្ងៃនេះ «ប្រជាប្រិយ» នឹងបង្ហាញពីរបៀបធ្វើយ៉ាងហ៊ន ដែលជាម្ហូបឡាវយ៉ាងឆ្ងាញ់មួយឆ្នាំងតូចល្មម សម្រាប់គ្នា ៤ ទៅ ៥ នាក់ទទួលទាន ។ តស់! កុំឱ្យខាតពេលយូរ មកដឹងពីវិធីចម្អិនវាទាំងអស់គ្នា ៖

-របៀបធ្វើយ៉ាហន

គ្រឿងផ្សំ៖ ខ្ទិះដូង, ម្ទេសក្រៀម ចិញ្ច្រាំឲ្យម៉ត់ (ចង់បានសម្លក្រហមល្អ ដាក់ឲ្យច្រើនបន្តិច), កាពិ ( ដាក់ក៏បានមិនដាក់ក៏បានតាមការចូលចិត្ត), គ្រឿងសាតេ, ប្រេងអូលីវ, ស្ករត្នោត, ម្សៅស៊ុប, អំបិល, ប៊ីចេង, ទឹកស៊ុប (អត់ទឹកស៊ុបអាចប្រើទឹកដូងជំនួសបាន), ស្លឹកក្រូចសើច, ខ្ទឹមសចិញ្ច្រាំឲ្យម៉ត់, សណ្ដែកដីលីង បុកឲ្យរាងម៉ត់បន្តិច, សាច់គោ, បង្គា, មឹក, បន្លែ, ស្ពៃបូកគោ និង ផ្សិត ។

វិធីធ្វើយ៉ាហន ៖ ដាក់ឆ្នាំងទុកឲ្យក្ដៅ រួចដាក់ខ្ទិះដូងចូល ទុកឲ្យពុះ ហើយដាក់ស្លឹកក្រូចសើច ខ្ទឹមសចិញ្ច្រាំ កាពិ ម្ទេសក្រៀម គ្រឿងសាតេ រួចកូរឲ្យរលាយចូលគ្នាអស់ ទុកឲ្យពុះឡើងឈ្ងុយ ។ បន្ទាប់មកដាក់ស្ករត្នោត ម្សៅស៊ុប អំបិល ប៊ីចេង ប្រេងអូលីវ និង ទឹកដោះគោខាប់ចូលបន្តិច កូរឲ្យសព្វជាមួយគ្រឿង រួចចាក់ទឹកស៊ុប ឬ ទឹកដូងចូល រួចភ្លក់មើលឲ្យល្មម តាមការចូលចិត្ត (មុខម្ហូបនេះធ្វើកុំឲ្យប្រៃ) ទើបដាក់សណ្ដែកដីចូល កូរឱ្យសព្វ រួចជាការស្រេច ។

ដួសចេញមកដាក់ឆ្នាំងដែលត្រូវទទួលទាន ហើយមកដាក់លើចង្កានវិញ ដោយប្រើភ្លើងតិចៗ និង ដាក់ជាមួយសាច់គោ គ្រឿងសមុទ្យ តាមការចូលចិត្តរបស់លោកអ្នក ជ្រលក់ជាមួយទឹកតៅហ៊ូ ។ នំបញ្ចុក អាចស្រូបញុំាជាមួយទឹកយ៉ាហនបាន ។

របៀបធ្វើទឹកតៅហ៊ូ ៖ ដាក់ខ្លាញ់ចូលក្នុងខ្ទះ ដាក់ខ្ទឹមសបំពងចូលឲ្យឈ្ងុយ រួចដាក់តៅហ៊ូ (តៅហ៊ូដប) ហើយដាក់ស្ករស និង ប៊ីចេងបន្តិច កូរឱ្យសព្វចូលជាតិ ភ្លក់មើលឲ្យល្មមកុំឲ្យប្រៃពេក រួចជាការស្រេច ៕

ប្រភព៖ ចុងភៅ

រូបភាព៖ fb

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ទិដ្ឋភាពនៃសម្រស់រូងភ្នំ ខេត្តកំពត ដែលលាក់ខ្លួនជាយូរមកហើយ ត្រូវបានលាតត្រដាងដោយ realme 9

ឧសភា ២៤, ២០២២
អត្ថបទក្រុមហ៊ុន

រង្វាន់ពិតៗ ឈ្នះពិតៗ ចាប់ពីថ្ងៃនេះដល់ ១៦ ខែសីហា រាល់ការជាវ Galaxy

ឧសភា ២៤, ២០២២
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់