Connect with us

សង្គម

ក្នុងនាមជាកូនខ្មែរ គួរស្គាល់អត្ថន័យនៃពាក្យ សុភាវធម៌ សុជីវធម៌ សីលធម៌ និង គុណធម៌ ឱ្យបានច្បាស់!

on

Advertisement

ក្នុងពេល​បច្ចុប្បន្ន​គេ​កត់សម្គាល់ឃើញ​មានការ​យល់ច្រឡំ​ចំពោះ​អត្ថន័យ​ពាក្យ សុភាវធម៌ សុជីវធម៌ សីលធម៌ និង គុណធម៌ យ៉ាងខ្លាំង ដោយ​កូន​ខ្មែរ​មួយចំនួន​មិនទាន់​យល់ច្បាស់ និង ចែកឱ្យដាច់​រវាង​ពាក្យ​ទាំងនេះ​នៅឡើយ ។ មាន​អ្នកខ្លះ​គ្រាន់តែ​ឮ​គេ​ថា និង កាត់​ន័យ​តាម​ការយល់​ដោយ​ខ្លួនឯង ហើយ​យកទៅ​ប្រើ​ដោយ​មិនបាន​យល់​ន័យ​ច្បាស់លាស់​ទៀតផង ។​

​អ្វី​ទៅ​ដែល​ហៅថា​សុភាវធម៌ ?
​សុភាវធម៌ = សុ (​ល្អ ប្រពៃ ប្រសើរ​) + ភាវ (​ភាព​) + ធម៌ (​ឧិ​វាទ ក្រឹត្យក្រម ពាក្យ​ទូន្មាន​ណែនាំ ច្បាប់ វិន័យ​) ។ សុភាវធម៌ មានន័យថា ជា​ក្រឹត្យក្រម ច្បាប់​វិន័យ​អប់រំ ដើម្បីឱ្យ​មនុស្ស​មានដំណើរ​ក្នុង​ភាពជា​មនុស្ស​ល្អ​ប្រពៃ​ប្រសើរ ។ សុភាវធម៌​ចែកចេញជា​បី​គឺ សុជីវធម៌ សីលធម៌ និង គុណធម៌ ។​

​អ្វី​ទៅ​សុជីវធម៌ ?
​សុជីវធម៌ = សុ (​ល្អ ប្រពៃ ប្រសើរ​) + ជីវ (​ជីវិត​) + ធម៌ (​ឧិ​វាទ ក្រឹត្យក្រម ច្បាប់ វិន័យ ពាក្យ​ទូន្មាន​ណែនាំ​) ។ សុជីវធម៌ សំដៅ​ទៅលើ​ច្បាប់​អប់រំ​ខ្លួន ដើម្បី​រក្សា​ដំណើរ​ជីវិត​ឱ្យ​ប្រពៃ​សមសួន ។ សុជីវធម៌ មាន​រួមបញ្ចូល​នូវ​ការអប់រំ​ផ្សេងៗ ដូចជា ៖
-​ការប្រើ​ពាក្យពេចន៍ និង ការប្រព្រឹត្ត​កិរិយា​ឱ្យ​សមសួន​តាម​វ័យ ឋានៈ និង ទីកន្លែង ជាដើម ។​
-​ការរៀន​ទទួលខុសត្រូវ​ចំពោះមុខ​នាទី​របស់ខ្លួន ។​
-​ការទទួលស្គាល់​ដឹងថា​ខ្លួន​ជា​ផ្នែក​មួយ​នៃ​សង្គម ត្រូវ​ស្គាល់​ច្បាប់ទម្លាប់ និង វិន័យ​ដែលមាន​ចែង​សម្រាប់​រក្សា​សណ្ដាប់ធ្នាប់ វិន័យ និង របៀបរៀបរយ​ក្នុង​គ្រួសារ ឬ ក្នុងសង្គម ។​

​តើ​អ្វី​ទៅ​សីលធម៌ ?
​កន្លងមក​ខ្មែរ​យើង​ខ្លះ ចំណាំ​នាំគ្នា​ប្រើពាក្យ​នេះ​តាម​សម័យ​ប៉ុលពត ដែល​គេ​ប្រើពាក្យ​នេះ​សំដៅ​ទៅលើ​ចំណង​រវាង​បុរស និង ស្ត្រី ។ តែ​ពេលនេះ យើង​សិក្សា​អំពី​អត្ថន័យ​ពិតប្រាកដរ​បស់ពាក្យ​សីលធម៌ ។​
​សីលធម៌ = សីល (​ដំណើរ​ប្រព្រឹត្ត វៀរចាក​អំពើ​បាប ឬ​អំពើអាក្រក់​) + ធម៌ (​ឧិ​វាទ ក្រឹត្យក្រម ច្បាប់ វិន័យ ពាក្យ​ទូន្មាន​ណែនាំ​) ។ សីលធម៌ សំដៅ​ទៅលើ​វិន័យ​ក្រឹត្យក្រម​សម្រាប់​អប់រំ​ខ្លួន​ឱ្យ​ប្រព្រឹត្ត កាយ វាចា ចិត្ត វៀរចាក​នូវ​អំពើ​បាប ឬ អំពើអាក្រក់ ។ តើ​សីលធម៌​មាន​អ្វីខ្លះ ?
​នៅក្នុង​ព្រះពុទ្ធសាសនា ជន​សាមញ្ញ​ទូទៅ​ហោចណាស់​ត្រូវ​រៀនកាន់​ក្រឹត្យ​វិន័យ​ឱ្យបាន​ប្រាំ​សាខា ធំៗ គឺ ៖
-​មិន​គិត មិន​ប្រព្រឹត្ត​អំពើ​ពាលា យាយី រំខាន ជីវិត ឬ សេចក្ដីសុខ​របស់ខ្លួន ឬ របស់​អ្នកដទៃ ដោយ កាយ វាចា ចិត្ត និង គំនិត ។​
-​មិន​លួច​កេងប្រវ័ញ្ច​លើ​អ្នកដទៃ​ដើម្បី​ប្រយោជន៍​របស់ខ្លួន ដោយ​ការប្រព្រឹត្ត​ទាំង កាយ វាចា ចិត្ត និង គំនិត ។​
-​មិន​ភូតភរ​កុហក​បោកប្រាស់ មិន​បំផ្លើសការពិត​ឱ្យ​កើតមាន​សៅហ្មង ឬ អន្តរាយ ។​
-​មិន​សេព​គ្រឿង​ស្រវឹង​ដែល​ធ្វើឱ្យ​បាត់​សតិ​ស្មារតី លែង​ស្គាល់ ខុសត្រូវ ល្អ​អាក្រក់ សុចរិត ទុច្ចរិត ។​
-​មិន​ប្រព្រឹត្ត​ខុស​នៅក្នុង​វិន័យ​ផ្លូវភេទ មិន​ក្បត់​ភក្ដីភាព​ចំពោះ​ស្វាមី​-​ភរិយា មិន​បង្ក​អនាធិបតេយ្យ​ផ្លូវភេទ​ដោយ​ប្រការ​ណាមួយ​ឡើយ ជាពិសេស​ត្រូវ​ចេះ​រំលត់ លោភៈ ទោសៈ មោហៈ របស់ខ្លួន ។​

​តើ​គុណធម៌​ជា​អ្វី ?
​គុណធម៌ = គុណ (​ដំណើរ​ធ្វើឱ្យ​ចម្រើន​ឡើង ដោយ​លក្ខណៈ​ដែល​អ្នកដទៃ​គួរ​គោរព​) + ធម៌ (​ឧិ​វាទ ក្រិ​ត្យ​ក្រម ច្បាប់ វិន័យ ពាក្យ​ទូន្មាន​ណែនាំ​) ។ គុណធម៌​មានន័យថា​ជាការ​ប្រព្រឹត្ត​អំពើ​ល្អប្រសើរ​ចំពោះ​អ្នកដទៃ ជា​អំពើ​ដែល​នាំមក​នូវ​ភាព​ចម្រុងចម្រើន​កាន់តែច្រើន ដែល​គេ​ផង​រាល់គ្នា​គោរព​កោតសរសើរ ហើយក៏​មាន ទឹកចិត្ត​កតញ្ញូ ចង់​តបស្នង ធ្វើ​នូវ​អំពើ​ល្អ​នោះ​ត្រឡប់​ទៅវិញ បន្ថែម​បន្តទៀត ដោយ​ទឹកចិត្ត​ជ្រះថ្លា​ពី​ក្នុង​ចិត្ត​ក្នុង​បេះដូង​របស់គេ ។ គុណធម៌​គឺជា​ដំណើរ​ប្រព្រឹត្ត អំពើ​ល្អ​របស់​មនុស្ស​ចំពោះ​ពលរដ្ឋ​ដទៃទៀត​ក្នុងសង្គម ដូចជា​សង្គម​គ្រួសារ សង្គម​ការងារ សង្គមជាតិ ជាដើម ។​

​តើ​ដំណើរ​ប្រព្រឹត្ត​អំពើ​គុណធម៌ មាន​អ្វី​ខ្លះទៅ ជា​ឧទាហរណ៍ ?
-​ការ​មាន​ទឹកចិត្ត​ជួយ​ឈឺឆ្អាល សុខទុក្ខ​គ្នា ជួយ​ហុចដៃ ហុច​គំនិត យិ​ត​យោងគ្នា ពេល​មាន​គ្រោះអាសន្ន ឬ មានការ​ខ្វះខាត ជាដើម ។​
-​ការមិន​ឈរ​មើលបំណាំ​គ្នា ចាប់កំហុស​គ្នា ទៅវិញទៅមក ។​
-​ការនិយាយស្ដី​លើក​កម្លាំងចិត្ត ។​
-​ការជួយ​ដាស់តឿន បង្រៀន រំលឹក ណែនាំ​គ្នា ។​
-​ការដឹក​ដៃ ប្រាប់​នូវ​ប្រភព​ល្អៗ សម្រាប់​ពលរដ្ឋ ក្នុងសង្គម​គ្រួសារ​ខ្លួន ឬ សង្គមជាតិ​ឱ្យ​ចេះ​ជួយ​ខ្លួនឯង ឱ្យ​រៀន​ស្វែងរក​ផ្លូវ​ប្រសើរ​ក្នុង​ជីវិត ។​
-​ការ​មាន​សេចក្ដី​សណ្តោស​មេត្តា និង មាន​សប្បុរសធម៌ ដល់​ពិការ​ជន ទុរគតជន កុមារកំព្រា ជន​ដែលមាន​ជំងឺ​សតិ ចាស់ជរា ឬ មនុស្ស​ដែល​មិន​អាចជួយ​ខ្លួនឯងបាន ។​
-​ការផ្ដល់​វិជ្ជា ការថែទាំ​អប់រំ ការរក្សា​មនុស្ស ឱ្យ​ចាក​ផុតពី​ការប្រព្រឹត្ត​អំពើអាក្រក់ ជាដើម ។​

​ហេតុ​ដូច្នេះហើយ ក្នុងនាម​ជា​កូន​ខ្មែរ យើង​ត្រូវតែ​ស្វែងយល់​ឱ្យ​ច្បាស់​ពី​អត្ថន័យរ​បស់ពាក្យ​ទាំងអស់នេះ ជាពិសេស​ត្រូវ​រៀន​ពី​សុភាវធម៌​ខ្មែរ ដើម្បី​ខ្លួនឯង គ្រួសារ និង សង្គមជាតិ​ផងដែរ ។ ជា​ចុងបញ្ចប់​សូម​អរគុណ​ដល់​អ្នកស្រី កែវ ច័ន្ទបូរណ៍ ដែល​បាន​ចងក្រង​ឯកសារ​អំពី​សុភាវធម៌​ខ្មែរ​នេះ​ឡើង ដើម្បី​ជា​ប្រយោជន៍​ទៅដល់​កូន​ខ្មែរ​ក្នុង​សិក្សា​ស្វែងយល់ ៕

(​សម្រួល​ពី Everyday.com)​

អត្ថបទដោយ​៖ សាកល

អត្ថបទពេញនិយម

មើលសម្រស់ តារាខ្មែរល្បីៗ កាលពីនៅក្មេងៗ ឃ្យូដៗណាស់
តារាស្រីថៃ ១០ រូបកំពុងជោគជ័យខ្លាំងក្នុងអាជីព និង មានសម្រស់ដាច់គេ
រកឃើញកន្លែងដើរលេងថ្មីនៅបាត់ដំបង មានកូនភ្នំ ព្រមទាំងទេសភាពស្អាតណាស់
ឈប់ខ្លាចទៅ! តាមពិតការដាក់ផ្កា ទៀន និង ធូប ក្នុងដៃបុគ្គលស្លាប់ភ្លាមៗ គឺដើម្បីតែរឿងមួយនេះទេ

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន2 days ago

ស្រា​បៀរអង្គរមក Surpise អារម្មណ៍​អ្នកឈ្នះ​រង្វាន់​នៅ​ខេត្តបាត់ដំបង (វីដេអូ)

​កាន់តែ Surprise កាន់តែ​សប្បាយ​អារម្មណ៍ ជាមួយ​កម្មវិធី​ស្រា​បៀរអង្គរផ្តល់​រង្វាន់​ភ្លាមៗដល់​អតិថិជន​របស់​ខ្លួន ដោយ​ធ្វើការ​ប្រគល់​រង្វាន់​ទូរស័ព្ទ iPhone 11 Pro Max ដល់​អ្នកឈ្នះ​រង្វាន់​នៅក្នុង​ហាង​ស្រា​បៀរ​ផ្ទាល់​តែម្តង​ ។ អបអរសាទរ​អតិថិជន​មហា​សំណាង​ទាំង 4 នាក់​ដែល​បានឈ្នះ​រង្វាន់​ទូរស័ព្ទ iPhone 11 Pro Max ភ្លាមៗ​ពី​ស្រា​បៀរអង្គរនៅ​ហាង T&C...

អត្ថបទក្រុមហ៊ុន4 days ago

តោះ​មក​ដឹង 6 ចំណុច​ផ្លាស់ប្តូរ​ថ្មី​នៅលើ​រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី​

Ford Everest គឺជា​ប្រភេទ​រថយន្ត SUV ខ្នាត​ធំ​ដែលជា​កូនកាត់​រវាង SUV នឹង​រថយន្ត Pick Up Ranger ដែល​ផ្នែក​ខាងមុខ និង ​ប្រព័ន្ធ​ជើង​ក្រោម​ហាប់​ណែន​ដូច​ទៅនឹង​រថយន្ត Ranger ដែរ​ ។ ដោយសារតែ​វា​មាន DNA រួមជាមួយ​រថយន្ត Ford...

អត្ថបទក្រុមហ៊ុន5 days ago

«ញៀន​ទិ​ឌូ​រ៉ក់​ពុត​» ជា​ឃ្លា​ដែល​បងប្អូន​ជនជាតិដើម​ទំពួន រៀបរាប់​ពី​ភាព​រីករាយ​ចំពោះ​កម្មវិធី​សប្បុរសធម៌ “​អរគុណ​កម្ពុជា​” លើក​ទី ៣ របស់ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ នៅ​ដែន​ភូមិភាគ​ឦសាន​នៃ​ខេត្តរតនគិរី

​កាលពី​ថ្ងៃទី ០២ សីហា ២០២០ កន្លងទៅនេះ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ បានរៀបចំ​កម្មវិធី​សប្បុរសធម៌ «អរគុណ​កម្ពុជា​» លើក​ទី​៣ នៅ​សាលាស្រុក​វើ​ន​សៃ ខេត្តរតនគិរី ដើម្បី​ចែក​គ្រឿងឧបភោគ​បរិភោគ​ជូន​ដល់​ប្រជាពលរដ្ឋ និង​បងប្អូន​ជនជាតិដើម​ភាគតិច​ដែល​ជួប​ការលំបាក​ចំនួន ១០០​គ្រួសារ​។ ​លោក William Lim អគ្គនាយក​ផ្នែក​លក់ សុ​វណ្ណា​ភូមិ...

អត្ថបទក្រុមហ៊ុន6 days ago

ស្រា​បៀរ អង្គរ បង្កើត​ភាព​ភ្ញាក់ផ្អើល អារម្មណ៍​រំភើប​ ​ជាមួយ​ការផ្តល់​រង្វាន់​ភ្លាមៗ​នៅនឹងកន្លែង (វីដេអូ)

​ចាប់ពី​ខែមិថុនា ស្រា​បៀរ អង្គរ បាន​បែងចែក​ក្រុមការងារ​ជល់​ម៉ោ ដើម្បី​ចុះទៅ​តាម​​ហាង​ដែល​បានជ្រើសរើស​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្កើន​ភាព​រំភើប​រីករាយ​ភ្ញាក់ផ្អើល​​បន្ថែមទៀតសម្រាប់​កម្មវិធី​គាស់​ក្រវិល​កំប៉ុង ហើយ​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​របស់ខ្លួន​នៅ​​ទូទាំងប្រទេស​កម្ពុជា​ ។ នៅពេល​ក្រុមការងារ​ផ្តល់​រង្វាន់​ក្នុង​កម្មវិធី​ជល់​ម៉ោទៅដល់​ទីតាំង​ហាង អតិថិជន​គ្រាន់តែ​គាស់​ក្រវិល​កំប៉ុង​ស្រា​បៀរ អង្គរ ហើយ​ពិនិត្យមើល​​រង្វាន់​នៅក្នុង​ក្រវិល​កំប៉ុង​។ បើ​ពួកគាត់​ឈ្នះ​រង្វាន់ នឹង​ទទួលបាន​រង្វាន់​ភ្លាមៗ​តែម្តង​ ។ ​ ការឆ្លើយតប​របស់​អតិថិជន​ពិតជា​ធ្វើ​ឲ្យ​រំភើប​ជាខ្លាំង ហើយក៏​បានដឹង​តៗ​គ្នា​ថា មិន​ត្រឹមតែ​ស្រួល​ឈ្នះ​ទេ ថែមទាំង​ស្រួល​យក​រង្វាន់​ទៀត​!...

អត្ថបទក្រុមហ៊ុន6 days ago

បទពិសោធន៍​ដ៏​អស្ចារ្យ​ នៃ​កម្មវិធី​ប្រកួត​ជល់​ម៉ោ AR Filter (វីដេអូ)

​យុទ្ធនាការ ជល់​ម៉ោ ឈ្នះ​ម៉ោ របស់​ស្រា​បៀរ អង្គរ ទទួលបាន​ការគាំទ្រ​ខ្លាំង​មែនទែន​​ពី​សំណាក់​អតិថិជន​របស់ខ្លួន​នៅ​ទូទាំងប្រទេស​កម្ពុជា​ ។ អតិថិជន​គ្រាន់តែ​គាស់​ក្រវិល​កំប៉ុង​ស្រា​បៀរ អង្គរ នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​ ។ គិត​ត្រឹម​ខែកក្កដា ឆ្នាំ 2020 នេះ ​ស្រា​បៀរ អង្គរ បាន​រកឃើញ​អ្នកឈ្នះ​រង្វាន់​សរុប​ទាំងអស់​ចំនួន 115 នាក់​​ហើយ​...

អត្ថបទក្រុមហ៊ុន1 week ago

ភោជនីយដ្ឋាន​លំដាប់ថ្នាក់​អន្តរជាតិ The Cut Steak House បើក​លក់​ជា​ផ្លូវការ​ហើយ​!

​កាលពី​ថ្ងៃទី ០១ សីហា ឆាំ្ន​២០២០ កន្លងទៅនេះ ភោជនីយដ្ឋាន​លំដាប់ថ្នាក់​អន្តរជាតិ​មួយ​ដែលមាន​ឈ្មោះថា ដឹ ខាត់ (The Cut Steak House) បានរៀបចំ​កម្មវិធី​សម្ពោធ​បើក​ដំណើរ​ការលក់​ជា​ផ្លូវការ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ភ្ញៀវ​ជាតិ អន្តរជាតិ និង​បណ្តាញសារព័ត៌មាន​ជាច្រើន​អ្នក​។​ ភោជនីយដ្ឋាន​The Cut Steak House គឺជា​ភោជនីយដ្ឋាន​សាច់​អាំង​កូនកាត់​បែប​អឺរ៉ុប​(steak)...

អត្ថបទក្រុមហ៊ុន1 week ago

ផ្ទះ​វីឡា​ទំនើប​អមដោយ​សួនផ្កា​សាគូ​រ៉ា​បែប​ជប៉ុន​មាននៅ​កម្ពុជា​ហើយ​

​គម្រោង​បុរី​លំដាប់​ខ្ពស់​ថ្មី​មួយ​ស្ថិតនៅ​ភាគខាងត្បូង​នៃ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ បាន​លេច​រូបរាង​ហើយ នោះ​គឺ​គម្រោង​បុរី ជាម តិច ដឹ​សាគូ​រ៉ា​ផាក ដែល​ត្រូវបាន​ប្រកាស​សម្ពោធ​បើក​លក់​ជា​ផ្លូវការ​នៅ​ថ្ងៃ​សៅរ៍ ទី​១ ខែសីហា ឆ្នាំ​២០២០​នេះ​។​ នៅក្នុង​កម្មវិធី​សម្ពោធ​នេះ​ផងដែរ មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ជាម តិច អគ្គនាយក​បុរី និង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​ព្រមជាមួយ​សំណាក់​ភ្ញៀវកិត្តិយស និង​បណ្តា​អ្នកសារព័ត៌មាន​យ៉ាងច្រើន​កុះករ​។​ លោក​ហោ ហេង​លី ស្ថាបត្យករ​បានលើកឡើង​ថា “​ការផ្លាស់ប្តូរ​បទពិសោធ​ន៏...

អត្ថបទក្រុមហ៊ុន1 week ago

​តោះ​យើង​នាំគ្នា​ប្រមាញ់​មហា​រង្វាន់​!

ដំណើរ​ប្រមាញ់​មហា​រង្វាន់​បានចាប់ផ្តើម​ហើយ​! កម្មវិធី​ប្រ​ម៉ូ​សិន​ពិសេស​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​ដែល​បាន​គាំទ្រ​ និង ​ជាវ​ស្រា​បៀរ Black Panther ជាច្រើន​ឆ្នាំ​កន្លងមកនេះ​ ។ ស្រា​បៀរ Black Panther មាន​រសជាតិ​ឆ្ងាញ់ ហើយ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​មាន​ថាមពល​ខ្លាំង និង ​អារម្មណ៍​ស្វាហាប់​ក្នុងការ​ប្រមាញ់​មហា​រង្វាន់​នេះ ​។ ដូច្នេះ​ប្រសិនបើ​លោកអ្នក​កំពុង​ស្វែងរក​បទពិសោធន៍​កាន់តែខ្លាំង និង​ មាន​ឆន្ទៈ​ស្វែងរក​មហា​រង្វាន់​ធំ...

អត្ថបទក្រុមហ៊ុន1 week ago

ធនាគារឯកទេស វីង ចូលរួមគាំទ្រធនាគារជាតិនៃកម្ពុជា លើកស្ទួយបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តីនៅកម្ពុជា

ខណៈពេលដែលស្ត្រីមួយចំនួនកំពុងជួបបញ្ហាប្រឈមក្នុងការទទួលបានសេវាហិរញ្ញវត្ថុនិងចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅមានកម្រិត ធនាគារឯកទេសវីង បានចូលរួមគាំទ្រធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារីដើម្បីជំរុញកំណើនចំនួនស្ដ្រីទទួលបានហិរញ្ញវត្ថុផ្លូវការនៅកម្ពុជា ។ កាលពីថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជា សហការជាមួយក្រសួងកិច្ចការនារី ដោយមានការគាំទ្ររបស់ក្រុមហ៊ុន វីសា បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍សហគ្រិនភាពស្រ្តី» នៅខេត្តសៀមរាប ក្រោមអធិបតីភាព លោកជំទាវ អ៊ឹង កន្ថាផាវី...

អត្ថបទក្រុមហ៊ុន1 week ago

មក​ស្គា​ល់ពី​វីតាមីន​ដ៏​សំខាន់​មួយ «គ្លូ​តា» ជួយឱ្យ​ស្បែក​មុខ​អ្នក​ភ្លឺរលោង​បែប​ធម្មជាតិ​

គ្លូ​តា (Gluta) ដែល​ពាក្យ​ពេញ Glutathione គឺជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​សំខាន់បំផុត​ក្នុង​រាងកាយ​របស់​មនុស្ស​ ។ កម្រិត​ជាតិ Glutathione ក្នុង​រាងកាយ​មនុស្ស​ម្នាក់ៗនឹង​ថយចុះទៅតាម​វ័យ និង ដោយសារ​កត្តា​មួយចំនួន ដូចជា របប​អាហារ​មិនល្អ ជាតិពុល បរិស្ថាន ​និង ស្ត្រេ​ស​ ។ ​ ពិត​ទេ...