Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ៣ មុខរបរសម័យកូវីដ ដែលនៅតែត្រូវប៉ាន់ អាចទាញចំណូលបានរាប់ពាន់ដុល្លារ
Pop Biz សង្គម

៣ មុខរបរសម័យកូវីដ ដែលនៅតែត្រូវប៉ាន់ អាចទាញចំណូលបានរាប់ពាន់ដុល្លារ

អត្ថបទដោយ​៖ សាកល សីហា ១៤, ២០២១

សុញគំនិតមិនដឹងថារកស៊ីប្រកបមុខរបរអ្វីមែនទេ? ថ្ងៃនេះ «ប្រជាប្រិយ» នឹងបង្ហាញពីមុខរបរសាមញ្ញៗចំនួន ៣ ដែលពេលនេះកំពុងត្រូវប៉ាន់ខ្លាំង និង ថែមទាំងអាចរកប្រាក់ចំណូលបន្ថែមបានយ៉ាងច្រើនទៀតផង ។ អ្វីដែលសំខាន់ភោគផលដែលបានមកពីមុខរបរ ៣ យ៉ាងនេះ ក៏មិនចាំបាច់ព្រួយបារម្ភរឿងទីផ្សារលក់ដូរផងដែរ បើទោះស្ថិតក្នុងសម័យកាលកូវីដក្តី ។ តស់! ចង់ដឹងមានមុខរបរអ្វីខ្លះ? មកតាមដានជាមួយ «ប្រជាប្រិយ» ដូចខាងក្រោម ៖

១-ចិញ្ចឹមត្រី

របរចិញ្ចឹមត្រីដូចជាត្រីប្រា ត្រីឆ្តោ និង ត្រីសណ្តាយ ជាដើម គឺជាមុខរបរមួយសាមញ្ញបំផុត ហើយបច្ចុប្បន្ននេះក៏កំពុងត្រូវប៉ាន់ខ្លាំងផងដែរ ។ ដូច្នេះបើសិនអ្នកមានដីទំនេរ ឬ មានទីធ្លាធំល្មមដែលអាចធ្វើស្រះចិញ្ចឹមបានពី ៣ ទៅ ៥ នោះ សូមសាកល្បងបង្កើតមុខរបរនេះ ព្រោះវាស័ក្តិសមណាស់បងប្អូនទំនេរ និង សុញគំនិតមិនដឹងប្រកបរបរអ្វីនោះ ។

ជាក់ស្ដែងលោក ហោ ទ្រី ដែលបានបង្កើតរបរចិញ្ចឹមត្រីនេះ មានទីតាំងស្ថិតនៅភូមិក្អមសំណលើ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល បានឱ្យដឹងថា មុខរបរនេះលោកប្រកបមក ១០ ឆ្នាំមកហើយ បច្ចុប្បន្នកសិដ្ឋានមានសមត្ថភាពអាចផលិតកូនត្រីពូជ និង ចិញ្ចឹមត្រីយកសាច់មានដូចជាត្រីប្រា ត្រីឆ្តោ និង ត្រីសណ្តាយ បានជាច្រើនម៉ឺនក្បាលលើស្រះចិញ្ចឹមត្រីសរុបមានចំនួន ១០ ស្រះ ។

លោក ហោ ទ្រី បានឱ្យដឹងទៀតថា របរនេះមិនសូវឱ្យយើងហត់ច្រើននោះទេ ប៉ុន្តែយ៉ាងណាក៏ទាមទារឱ្យមានការថែទាំ និង ផ្តល់ចំណីមានគុណភាពដល់ត្រីជាប្រចាំផងដែរ ដើម្បីបានទិន្នផលខ្ពស់ និង ល្អ ។ បច្ចុប្បន្នតម្លៃត្រីឆ្តោ ១ គីឡូក្រាម លក់បានចន្លោះពី ១ ម៉ឺនរៀល ទៅ ១ ម៉ឺនប្រាំពាន់រៀល ហើយក្នុង ១ ឆ្នាំៗ លោកអាចរកចំណូលពីការចិញ្ចឹមត្រីនេះបានរហូតដល់ជាង ១០ ម៉ឺនដុល្លារ ។

២-ចិញ្ចឹមសត្វរុយយកពង និង ដង្កូវលក់

សម្រាប់មុខរបរមួយនេះ មើលទៅហាក់ចម្លែកបន្តិច ប៉ុន្តែបច្ចុប្បន្នត្រូវប៉ាន់យ៉ាងខ្លាំង ហើយក៏មានទីផ្សារខ្ពស់ផងដែរ មិនចាំព្រួយបារម្ភឡើយ ។ បើតាមយុវជន សៅ សែនសំណាង រស់នៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាអ្នករកស៊ីមុខរបរនេះ បានឱ្យដឹងថា លោកបានប្រកបរបរ និង បើកជាកសិដ្ឋានចិញ្ចឹមសត្វរុយនេះ តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ។ ការចិញ្ចឹមរុយប្រភេទនេះគឺដើម្បីយកពង និង ដង្កូវរបស់វា សម្រាប់ជាចំណីសត្វមាន់ ទា ត្រី បង្កង សត្វត្រចៀកកាំ និង ប្រភេទត្រីសមុទ្រដទៃទៀតក៏វាស៊ីចំណីដង្កូវ ដែលកើតចេញពីសត្វរុយនេះដែរ ។

យុវជនខាងលើនេះបានបន្តថែមទៀតថា ក្នុងការចិញ្ចឹមសត្វរុយនេះ មុនដំបូងលោកបានទៅទិញពងរុយមកពីប្រទេសម៉ាឡេស៊ីចំនួន ១គីឡូក្រាមក្នុងតម្លៃ ១០០០ ដុល្លារ ដើម្បីយកមកទុកឱ្យវាញាស់ចេញជាដង្កូវ ហើយមិនយូរប៉ុន្មានសត្វដង្កូវនោះ ក៏វិវត្តន៍ខ្លួនក្លាយទៅជាសត្វរុយ ហើយសត្វរុយទាំងនោះក៏ចាប់ផ្តើមពងបន្តទៀត ។ សម្រាប់ទីផ្សារដង្កូវសព្វថ្ងៃនេះគឺមានតម្លៃ ១០ ដុល្លារ ក្នុង ១ គីឡូក្រាម ។ ចំណែកពងរុយវិញគឺលក់តម្លៃ ១០០ ដុល្លារក្នុង ១ ខាំ ហើយក្នុង ១ ខែៗយុវជនរូបនេះរកចំណូលបានច្រើនចំណេញមិនស្ទើរទេ ។

៣-ដាំផ្សិតចម្បើង

មុខរបរដាំផ្សិតចម្បើង ពេញនិយមណាស់ក្នុងពេលបច្ចុប្បន្ននេះ ព្រោះថាមិនត្រឹមតែងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវប៉ាខ្លាំងលើទីផ្សារផងដែរ ។ ដូច្នេះបើសិនបងប្អូនមានដីទំនេរអាចសង់រោងបានមួយល្វែង ឬ ពីរល្វែងនោះ សូមច្នៃពីដីទំនេរនោះមកបង្កើតមុខរបរមួយនេះ ដែលអាចជួយឱ្យបង្កើនប្រាក់ចំណូលបានច្រើនគួរសមផងដែរ ។

បើតាមអ្នកស្រី អុន សុខុម ដែលប្រកបរបរនេះនៅភូមិឃ្លៃ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានរៀបរាប់ថា អ្នកស្រីបានចាប់ផ្តើមប្រកបរបរដាំផ្សិតនេះតាំងពីឆ្នាំ ២០១៧ ហើយចាប់តាំងពីរកស៊ីមុខរបរនេះបានផ្លាស់ប្តូរសេដ្ឋកិច្ចគ្រួសារអ្នកស្រីកាន់តែប្រសើរ ។ បច្ចុប្បន្ននេះអ្នកស្រីមានរោងបណ្តុះផ្សិតចំនួន ៥ រោង ដែលក្នុងមួយថ្ងៃៗអ្នកស្រីបានប្រមូលផលផ្សិតបានចន្លោះពី ២០ គីឡូក្រាម ទៅ ៣០ គីឡូក្រាម ហើយក្នុង ១ គីឡូក្រាមអាចលក់បានចន្លោះពី ១ ម៉ឺនបីពាន់រៀល ទៅ ១ ម៉ឺនប្រាំពាន់រៀល ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់