Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ប្រុសៗនៅ Single យូរៗ មិនមែនស៊ីមពីរទេ មកពីគេរង់ចាំមនុស្សស្រីមាន ៤ យ៉ាងនេះ
សង្គម ស្នេហាស្នេហ៍ហឺត

ប្រុសៗនៅ Single យូរៗ មិនមែនស៊ីមពីរទេ មកពីគេរង់ចាំមនុស្សស្រីមាន ៤ យ៉ាងនេះ

សីហា ៥, ២០២២

មានមនុស្សប្រុសជាច្រើនដែលមើលទៅគេហាក់បីដូចជាមានគ្រប់គ្រាន់អស់ទៅហើយនូវអ្វីដែលគេចង់ធ្វើសម្រាប់ខ្លួនឯងនៅក្នុងជីវិត ដូចជាការថែទាំសុខភាពឱ្យបានល្អមាំមួន មានការសិក្សា មានចំណេះដឹងសមរម្យ ដ៏ដូចជាមានការងារ ឬ មុខរបរដែលទទួលបានថវិកាច្រើនគួរសមសម្រាប់ចិញ្ចឹមជីវិតទៅហើយ ប៉ុន្តែមើលទៅជីវិតរបស់គេហាក់បីដូចពុំទាន់មានសុភមង្គលនៅឡើយ នេះក៏ព្រោះតែគេអាចខ្វះរឿងមួយ គឺស្នេហាដែលច្បាស់លាស់ ។

ចុះបើគេមានសព្វគ្រប់ហើយ ហើយមនុស្សស្រីដែលស្គាល់គ្នាក៏មានច្រើន ហេតុអ្វីគេសុខចិត្តនៅ Single ? អាចទេ! ហេតុផលមកពីគេនៅរងចាំមនុស្សស្រីម្នាក់ដែលមានចំណុច ៤ យ៉ាងដូចខាងក្រោមនេះ ដើម្បីរួមដំណើរជិវិតជាមួយគេ ។

១. មានចរិតចាស់ទុំ ស្គាល់ពីតម្លៃខ្លួនឯង

មនុស្សស្រីដែលមនុស្សប្រុសប្រាថ្នាចង់បានមករួមរស់ជាគូជីវិត គឺជាមនុស្សស្រីដែលមានចរិតចាស់ទុំ ដឹងខុស ដឹងដឹងត្រូវ ជាពិសេសគឺនាងស្គាល់ពីតម្លៃ និង កិតិ្តយសរបស់ខ្លួនឯងច្បាស់លាស់ណាស់ ។ ចរិតចាស់ទុំទីនេះ សំដៅដល់មនុស្សស្រីដែលចេញគិតគូររឿងគ្រួសារដូចជាការទុកដាក់ទ្រព្យសម្បត្តិដោយមិនចាយវាយខ្ជះខ្ជាយ ។ ស្គាល់ខុសត្រូវ គឺមិនមានអារម្មណ៍ឆេវឆាវ ឆាប់ខឹង ឡេះឡោះ គិតខ្លី ហើយ មានៈចង់តែឈ្នះ ដោយគ្មានមូលហេតុ ។ មនុស្សស្រីដែលមានចរិតចាស់ទុំបែបនេះ គឺអាចជួយកាត់បន្ថយជម្លោះក្នុងគ្រួសារក៏ដូចជា ធ្វើឱ្យគ្រួសារកាន់តែមានសុភមង្គល ។

២. មានកម្រិតវប្បធម៌សមរម្យ

ពិតណាស់ការសិក្សារៀនសូត្រក្រេបយកចំណេះដឹង ជំនាញ គឺពិតជាមានប្រយោជន៍ដែលមិនអាចកាត់ថ្លៃបានចំពោះមនុស្សគ្រប់រូប មិនមែនតែមនុស្សស្រីនោះឡើយ ។ យ៉ាងណាមិញ សម្រាប់មនុស្សស្រីដែលមានការរៀនសូត្របានសមរម្យ នាងនឹងយល់ដឹងពីសង្គមបានច្រើន ការដូចជាការរក្សាឥរិយាបថឱ្យសមស្របទៅនឹងសង្គមដែលនាងកំពុងរស់នៅ ។ ស្រ្តីបែបនេះអាចជាខ្នងបង្អែកពីក្រោយខ្នងបុរសជោគជ័យជាច្រើន ប្រៀបដូចគេថា សំណាបយោងដី ស្រីយោងបុរសនោះឯង ។ ហើយនាងពិតជាអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដោះស្រាយបញ្ហាក្នុងគ្រួសារ ដោយមិនពឹងពាក់លើស្វាមីទាំងស្រុង ។

៣. មានការងារត្រឹមត្រូវ

កាលពីសម័យបុរស មានផ្នត់គំនិតមួយតែងលើកឡើងថា ស្ត្រីបង្វិលចង្រ្កានមិនជុំ ស្រ្តីមានតួនាទីនៅត្រឹមមើលថែទាំទុកដាក់ចានក្បានក្នុងផ្ទះសម្បែង ដាំស្លរ មើលថែទាំកូនប៉ុណ្ណោះឯង ។ ប៉ុន្តែឈានចូលមកដល់សម័យបច្ចុប្បន្ន ស្រ្តីដែលមានជំនាញការងារវិជ្ជាជីវៈ ឬ មុខរបររកស៊ី នាំចំណូលចូលក្នុងគ្រួសារ គឺជាស្រ្តីម្នាក់ដែលគេឱ្យតម្លៃ និង បុរសគ្រប់រូបចង់បានជាទីបំផុត ។ នៅពេលដែលគ្រួសារមួយអាចទទួលបានចំណូលពីភាគីទាំងសងខាង វាក៏ជាផ្នែកមួយអាចជួយឱ្យគ្រួសារមានជីវភាពកាន់តែធូរធារ និង រស់នៅក្នុងយុគសម័យថ្មីប្រកបដោយស្តង់ដារ ហើយនេះជាអ្វីដែលបុរសៗចង់បានផងដែរ ។

៤. សេចក្តីស្រឡាញ់ចំពោះគេដោយស្មោះ

ទោះបីជានារីមានចំណុចទាំង ៣ ខាងលើរួចទៅហើយ​ ប៉ុន្តែអ្វីដែលបុរសៗចង់បានបំផុតនោះគឺ ថាតើនាងស្រឡាញ់រូបគេដោយស្មោះត្រង់ឬអត់ ? តើនាងពិតជាចាត់ទុកគេជាដៃគូអស់មួយជីវិតឬទេ? សេចក្តីស្រឡាញ់ពិតជាមិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ ហើយមនុស្ស ២នាក់មិនអាចរស់នៅជាមួយគ្នាដោយខ្វះនូវសេចក្តីស្រឡាញ់ពីភាគីម្ខាងណាឡើយ ។ តួយ៉ាង មនុស្សស្រីខ្លះគឺមើលឃើញតែទ្រព្យសម្បត្តិរបស់គេ ឬ មនុស្សស្រីខ្លះដែលមានសព្វគ្រប់ ទៅជាមើលងាយបុរសក៏មាន ។ ដូច្នេះចំណុចដែលសំខាន់បំផុតដែលប្រុសៗ នៅ  Single យូរ អាចថាមកពីគេមិនទាន់រកឃើញមនុស្សស្រីដែលមានក្តីស្រឡាញ់ចំពោះគេដូចគ្នា ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ហេតុអ្វីលោកអ្នកគួរជ្រើសរើសស្រាបៀរ ABC Reserve សម្រាប់ទទួលភ្ញៀវ ក្នុងពិធីជួបជុំដ៏ល្អឯកផ្សេងៗរបស់លោកអ្នក?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

តើភ្នែកសត្វឆ្មាមានអ្វីពិសេស? ហេតុអ្វីបានជាគេប្រៀបប្រដូចភ្នែកឆ្មាទៅនឹងស្មាតហ្វូនស៊េរីថ្មី OPPO Reno8 Series?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

ផ្ទុះការគាំទ្រជាខ្លាំងលើវត្តមានរថយន្តម៉ូឌែលថ្មី MG GT នៅការតាំងពិពរណ៌រថយន្តនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ កាលពីសប្តាហ៍មុន

សីហា ១៦, ២០២២
អត្ថបទក្រុមហ៊ុន

គំនិតផ្តួចផ្តើមមួយក្នុងយុទ្ធនាការ #JumpstartABetterLife របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ធ្វើឡើងដើម្បីជួយបរិច្ចាគជួយកុមារខ្វះខាតនៅអង្គការផ្កាយសមុទ្រ

សីហា ១៦, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់