
តាមប្រសាសន៍របស់ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា កម្ពុជាសម្រេចធ្វើប័ណ្ណបើកបរកម្រិតអន្តរជាតិដើពលរដ្ឋខ្មែរ ហើយអ្នកដែលមាននេះប័ណ្ណនេះអាចបើកបរគ្រប់ប្រទេសលើពិភពលោក ។
ទេសរដ្ឋមន្ត្រីបានបញ្ជាក់ច្បាស់ៗថា ប័ណ្ណបើកបរកម្រិតអន្តរជាតិនេះ គឺជាប័ណ្ណស្ដង់ដារពិភពលោក ដែលកម្ពុជាជាប្រទេសសមាជិកអង្គការសហប្រជាជាតិដែរគឺអាចធ្វើប័ណ្ណបើកបរនេះបាន ។ ក្នុងប្រជាជនខ្មែរដែលចង់បានប័ណ្ណបើកបរនេះ គឺអាចស្នើសុំធ្វើបាន ពិសេសអ្នកដែលមានប័ណ្ណបើកបរស្រាប់ គឺអាចធ្វើភ្លាមបានភ្លាម ដោយចំណាយថវិកាត្រឹម ២៥ ម៉ឺនរៀលប៉ុណ្ណោះ ៕
អត្ថបទដោយ៖ Chanreth