បរិវេណមុខប្រាសាទអង្គរវត្តបានប្រែមុខមាត់ថ្មីក្រោយមានការអភិវឌ្ឍជាបន្តបន្ទាប់ រហូតទទួលបានទិដ្ឋភាពប្លែកភ្នែក ដែលពោរពេញទៅដោយរុក្ខជាតិខៀវស្រងាត់ លម្អជាមួយផ្លូវដើរថ្មើរជើងថ្មី កាន់តែធ្វើឱ្យតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តដ៏ល្បីល្បាញបំផុតរបស់កម្ពុជាមួយនេះ ក្លាយជាទីទាក់ទាញកាន់តែខ្លាំងសម្រាប់ភ្ញៀវទេសចរណ៍ពីគ្រប់ទិសទីទូទាំងពិភពលោក ។
នៅជុំវិញបរិវេណខាងមុខប្រាសាទអង្គរវត្ត មានការរៀបចំសួនច្បារ ដាំផ្កា ដើមឈើ ចម្រុះពណ៌ប្រដេញគ្នា យ៉ាងស្រស់បំព្រង ជាមួយទីធ្លាទៀតសោត ត្រូវបានសម្អាតបានយ៉ាងស្អាត ប្រកបដោយខ្យល់អាកាសបរិសុទ្ធ គ្មានសំរាមសូម្បីមួយសរសៃ ។
បច្ចុប្បន្នបរិវេណមុខប្រាសាទអង្គរវត្ត បានចាប់ផ្តើមប្រែមុខមាត់ថ្មីជាបណ្ដើរៗ ស័ក្ដិសមជារមណីយដ្ឋានបេតិកភណ្ឌពិភពលោកដែលមានភាពទាក់ទាញដ៏អស្ចារ្យ ក្រោយពីតំបន់នេះមានការអភិវឌ្ឍជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរជាតិអប្សរា ៕