បើនិយាយពីខជើងមាន់ ប្រហែលជាលោកអ្នកដែលនិយមញុំាអាហារសម្រន់មួយមុខនេះ ច្បាស់ជាធ្លាប់បានភ្លក្សរសជាតិប្លែកៗរៀងៗខ្លួនតាមថ្វីដៃរបស់អ្នកចំអិន។ យ៉ាងណាមិញថ្ងៃនេះ យើងសូមបង្ហាញពីវិធី ខជើងមាន់ មួយបែបថ្មី ដែលអាចធ្វើឱ្យមានរសជាតិឆ្ងាញ់ ប្លែកមាត់។
+ វិធីធ្វើ
*គ្រឿងផ្សំ៖
-ជើងមាន់កន្លះគីឡូ, ភេសជ្ជះ កូកាកូឡា ១កំប៉ុង, អំបិល, ស្ករត្នោត, ម្សៅស៊ុប, ប្រេងឆា
*វិធីធ្វើ៖
១-យកខ្ទះដាក់ឱ្យក្តៅ រួចចាក់ប្រេងឆាបន្តិច បន្ទាប់មកចាក់ជើងមាន់ចូល និង ចាក់កូកាបន្ថែម (ពាក់កណ្តាលកំប៉ុង) រួចទុកឲ្យផុយបន្តិចដួសដាក់ចាន។
២-យកខ្ទះដាក់ប្រេងឆាបន្តិច រួចចាក់ស្ករត្នោតកំឡោចឲ្យឡើងពណ៌ក្រហម (កុំឲ្យខ្លោច ព្រោះវាអាចនឹងល្វីង)
៣-ចាក់ជើងមាន់ ដែលបានដួសទុកនោះ ចូលទៅក្នុងស្ករត្នោតដែលបានកំឡោច រួចហើយត្រលប់ឲ្យសព្វឡើងពណ៌ក្រហម
៤- ដាក់អំបិលបន្តិច ម្សៅស៊ុបបន្តិច បន្ទាប់មកចាក់កូកាបន្ថែម (ពាក់កណ្តាលកំប៉ុង) ទៀត រួចរំងាស់ឱ្យដាច់ទឹក មើលថាតើជើងមាន់ផុយ និង មានពណ៌ក្រហម ឬ នៅសឹមដាក់ចុះ ជាការស្រេច៕
ប្រភព fb : Chuob Romdoul