តាមរបាយការណ៍បឋមរបស់មន្ទីរទេសចរណ៍រាជធានីខេត្ត បានឲ្យដឹងថា ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ឆ្នាំ២០២០ អំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ មានចំនួនប្រមាណ ១.១១២.៤០៣ នាក់ ។
ក្នុងចំណោមភ្ញៀវទេសចរជាង ១ លាននាក់ ដែលបានធ្វើដំណើរកម្សាន្ត រួមមាន៖
ភ្ញៀវជាតិមានចំនួនប្រមាណ ១.១០៥.៦១១ នាក់
ភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ៦.៧៩២ នាក់
ខេត្តដែលទទួលបានភ្ញៀវទេសចរច្រើន រួមមាន៖
១.ខេត្តបាត់ដំបង ១៣៤.៤៤០ នាក់
២.ខេត្តសៀមរាប ១២២.៣៧០ នាក់
៣.ខេត្តកំពត ៩៤.៤៧៩ នាក់
៤.ខេត្តកំពង់ឆ្នាំង ៨៥.៥៩៧ នាក់
៥.ខេត្តពោធិ៍សាត់ ៧២.៣៨៩ នាក់
៦.ខេត្តព្រះសីហនុ ៦៥.៨២៥ នាក់
៧.ខេត្តកែប ៦៨.០៥៤នាក់
ប្រភព៖ ក្រសួងទេសចរណ៍