Connect with us

Pop Tech

តិចតុក (TikTok) សហការជាមួយក្រុមហ៊ុនម៉ាកយីហោល្បី និងអ្នកច្នៃម៉ូដដ៏ប្រណីតក្នុងយុទ្ធនាការ #TikTokFashionMonth

on

Advertisement

រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២០TikTok ដែលជាកម្មវិធីទម្រង់វីដេអូខ្លីឈានមុខគេ ដែលបច្ចុប្បន្នកំពុងពេញនិយមប្រើប្រាស់សម្រាប់អ្នកបង្ហាញម៉ូដ និងអ្នកច្នៃម៉ូដនានាក្នុងការសហការបង្កើតវីដេអូថ្មីៗដែលមានឈ្មោះថាយុទ្ធនាការ #TikTokFashionMonth ។

ឆ្លុះបញ្ចាំងពីកេរ្តិ៍ឈ្មោះរបស់ TikTok ដែលជាកន្លែងសម្រាប់បញ្ចេញនូវការច្នៃបង្កើតថ្មីកម្សាន្ត ភាពច្នៃប្រឌិត និង រចនាបែបទាន់សម័យ បានចាប់ផ្តើមជាដំណាក់កាលៗនៃការរបង្កើតនូវកម្មវិធី ដើម្បីជំរុញសហគមន៍ TikTok ឱ្យមានប្រជាប្រិយភាព និងកំពុងមានភាពពេញនិយមនៅកម្ពុជា ។

#Fashion101 នឹងផ្តោតលើអ្នកលេង TikTok ឱ្យបង្ហាញខ្លួនតាមរយៈសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ ស្របពេលដែល #GetTheLook នឹងលើកទឹកចិត្តអ្នកប្រើប្រាស់ឱ្យបង្កើតម៉ូដថ្មីៗដែលពួកគេស្រឡាញ់។

សហគមន៍ TikTok ក្រុមហ៊ុនម៉ាកល្បី អ្នកបង្កើត និងតារាល្បីៗ នឹងមកចូលរួមជាមួយកម្មវិធី TikTok ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៨ ខែតុលា ដើម្បីបង្ហាញពីភាពទាន់សម័យរបស់ពួកគេតាមរយៈការប្រើកម្មវិធី hashtags កម្មវិធី LIVEstreams និងកម្មវិធីច្នៃប្រឌិតថ្មីៗគួរឱ្យចាប់អារម្មណ៍ជាច្រើនទៀត។
យុទ្ធនាការទាំងអស់នេះ ត្រូវបានជំរុញលើកទឹកចិត្តបង្កើតពីក្រុមហ៊ុនម៉ាកយីហោល្បីៗដែលត្រូវធ្វើការផ្សារភ្ជាប់យ៉ាងឆាប់រហ័សដើម្បីរកមើលវិធីសាស្រ្តថ្មីៗភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនរបស់ពួកគេខណៈដែលមនុស្សជាច្រើននៅមានកម្រិតក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងការរក្សាគម្លាតសង្គមនៅផ្ទះអំឡុងពេលជំងឺកូវីដ ១៩ កំពុងរាតត្បាតនេះ។

កញ្ញា CeCe Vu ជាប្រធាន Fashion Content Partnerships Lead នៃក្រុមហ៊ុន TikTok បានមានប្រសាសន៍ថា៖ «យើងសង្កេតឃើញថា ឧស្សាហកម្មច្នៃបង្កើតម៉ូដប្រណីតៗពិតជាមានន័យខ្លាំងក្នុងការលើកកម្ពស់វប្បធម៌ និងសង្គមតាមរយៈកម្មវិធី TikTok ដោយបានដាក់បង្ហាញម៉ូដថ្មីៗចូលទៅក្នុងសហគមន៍របស់យើងក្នុងអំឡុងស្ថានភាពរក្សាគម្លាតសង្គម។ ជាមួយគ្នានឹងការបើកការបង្ហាញម៉ូដ TikTokFashionMonth កម្មវិធីនេះគ្រាន់តែជាមធ្យោបាយមួយផ្សេងទៀតសម្រាប់ដៃគូក្រុមហ៊ុនម៉ាកល្បីៗដើម្បីចូលរួមក្នុងការប្រើកម្មវិធីសាស្រ្តថ្មីនេះក្នុងការដាក់បង្ហាញភាពច្នៃប្រឌិតនៃសិល្បៈ ការបង្កើតថ្មី ដែលជាសិល្បៈផ្ទាល់ខ្លួនក្នុងការលើកកម្ពស់វិស័យសិល្បៈតាមរយៈវត្តមានរបស់កម្មវិធី TikTok»

កញ្ញាបានបន្តថា៖«ពួកយើងពិតជារំភើបក្នុងការផ្ដល់បទពិសោធជាប្រចាំខែនៃការច្នៃម៉ូដនិមិត្មដ៏រស់រវើកសម្រាប់សហគមន៍របស់យើង និងមានសេចក្តីរំភើបដែលបានឃើញពីកម្មវិធីទំនាក់ទំនងមួយនេះដែលមានពួកគេចូលរួមជាមួយកម្មវិធីផ្សាយបន្តផ្ទាល់ hashtag challenge and creative effect»

#TikTokFashionMonth បានផ្សាយផ្ទាល់នូវការបង្ហាញនូវម៉ាកល្បីៗដូចជា Louis Vuitton និង Saint Laurent ។ ការសម្តែងនាពេលខាងមុខនេះគឺមានឈ្មោះថា «Get the Look» ជាមួយ Ariam (នៅថ្ងៃ១៨ ខែតុលា) និង JW Anderson Collection Reveal (នៅថ្ងៃទី២៨ ខែតុលា) ។

លោក Jonathan Anderson ម្ចាស់ក្រុមហ៊ុន និងអ្នកគ្រប់គ្រង (Founder and Creative Director) នៅ JW Anderson បានលើកឡើងថា៖ «វាពិតជាសំខាន់សម្រាប់លោក JW Anderson ក្នុងការធ្វើការងារជាមួយវិស័យបច្ចេកវិទ្យាថ្មី និងវេទិកាថ្មី។ ខ្ញុំគិតថា TikTok គឺជាទម្រង់បទដ្ឋានប្រកួតប្រជែងថ្មី និងជាការច្នៃប្រឌិតទម្រង់ថ្មីតាមរបៀបដែល JW Anderson កំពុងធ្វើ។ ខ្ញុំពិតជារំភើបណាស់ដែលបានធ្វើការដោយផ្ទាល់ជាមួយ TikTok នៅរដូវកាលនេះ ដើម្បីបង្ហាញពី Women’s SS21 របស់យើងនៅលើវេទិកា»

ពិធីជប់លៀងពេលរាត្រីថ្ងៃទី៨ ខែតុលា នេះ នឹងប្រកាសបញ្ចប់ #TikTokFashionMonth នៅពេលដែលអ្នកលេង TikTok ដ៏ល្បីល្បាញញូយ៉កឈ្មោះ Nick Tangorra ដឹកនំារៀបចំបង្កើត TikTok Runway Odyssey។ ការផ្សាយផ្ទាល់ដំបូងនៃកម្មវិធីផ្តាច់មុខ នឹងត្រូវរៀបចំដោយសហការដៃគូជាមួយ PUMA និងដៃគូច្នៃម៉ូត Alice & Olivia ដែលបានរចនាម៉ូដជាមួយការប្រមូលផ្តាច់មុខនៃកម្មវិធី TikTok ។ សហគមន៍ TikTok ក៏នឹងក្លាយជាអ្នកដំបូងគេដែលទិញប្រមូលផ្តុំផលិតផលរបស់ពួកគេពីរបស់អ្នករចនាម៉ូដផ្សេងទៀត។

PUMA ក៏បានសហការជាមួយអ្នកបង្កើត និងអ្នករចនាម៉ូដ TikTokBlack សម្រាប់ការប្រមូលផលិតផលផ្តាច់មុខរបស់ពួកគេដែលនឹងត្រូវបង្ហាញខ្លួនក្នុងកំឡុងពេលការផ្សាយផ្ទាល់រួមមាន Jufu, Ajani, Dominic Toliver, Taylor Cassidy and Makayla។ ចំណូល ១០ ម៉ឺនដុល្លារដែលទទួលបានពីការលក់ នឹងត្រូវបានប្រគល់ដោយផ្ទាល់ទៅដល់ Equal Justice Initiative។

Further emphasising their commitment to inclusivity and community, TikTok has invited well-known TikTok creators, such as Melaine and Miranda Wilking, Janette Ok, and Bria Jone to take to the runway to model exciting and diverse looks from the collections.
ដោយសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការរួមបញ្ចូល និងសហគមន៍ TikTok កម្មវិធី TikTok បានអញ្ជើញនូវអ្នកច្នៃម៉ូដល្បីៗជាច្រើនសម្រាប់កម្មវិធី TikTok ដូចជា Melaine និង Miranda Wilking, Janette Ok និង Bria Jone ដើម្បីជំរុញដល់ពួកគេជាគំរូដ៏អស្ចារ្យ និងចម្រុះពីការប្រមូលផលិតផលដែលមានការគាំទ្រទាំងនេះ ៕

អំពី TikTok

TikTok គឺជាកម្មវិធីវីដេអូទម្រង់ខ្លីដែលឈានមុខគេ។ បេសកកម្មរបស់យើង គឺដើម្បីចាប់យកនិងបង្ហាញពីគំនិតច្នៃប្រឌិត ចំណេះដឹង និងពេលវេលាដែលមានសារៈសំខាន់របស់ពិភពលោកដោយផ្ទាល់ពីទូរស័ព្ទ។ TikTok អាចធ្វើអោយមនុស្សគ្រប់គ្នាក្លាយជាអ្នកបង្កើត និងលើកទឹកចិត្តអោយអ្នកប្រើប្រាស់ចែករំលែកនូវចំណង់ចំណូលចិត្ត និងគំនិតច្នៃប្រឌិតតាមរយៈវីដេអូរបស់ពួកគេ។ TikTok មានមូលដ្ឋាននៅទូទាំងពិភពលោកដូចជា Los Angeles, New York, London, Paris, Berlin, Dubai, Mumbai, Singapore, Jakarta, Seoul, and Tokyo និងសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS និង Android. www.tiktok.com.

អត្ថបទដោយ​៖ បេប៊ី

អត្ថបទពេញនិយម

ក្រោយរលាយសពអស់ ស្រាប់តែបងប្រុសមេខ្លោងជនល្មើស ចេញមុខបង្ហោះសារខ្លីៗ ៣ បែបនេះ
ប្ដីប្រពន្ធរៀបការហើយមិនចុះសំបុត្រអាពាហ៍ពិពាហ៍ ដូចការលេងៗ បាត់បង់អត្ថប្រយោជន៍ ១២ យ៉ាង
រឹងមាំណាស់! អតីតបវរកញ្ញាកូឡុំប៊ី បង្ហាញស្នាមញញឹមយ៉ាងជឿជាក់ ទោះកាត់ជើងម្ខាង (វីដេអូ)
កម្រឃើញ! នេះរូប អម្ពរ ទេវី សម្ញែងសម្រស់ក្នុងឈុតប៊ីគីនីកាលពីអតីតកាល ស្អាតណាស់

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន6 hours ago

រកឃើញម្ចាស់ពាន Miss Pantene Cambodia 2021

Miss Pantene Cambodia 2021 មានស្ត្រីចូលរួមប្រកួតមកពីជុំវិញប្រទេសកម្ពុជា ដែលបានឆ្លងកាត់ការប្រកួតជាច្រើនវគ្គ ឥឡូវនេះ បានរកឃើញបេក្ខជនដែលស័ក្តិសមនឹងទទួលបានជើងឯកបំផុតគឺ កញ្ញា គីមវូ ចន្ធូ ដែលជាអ្នកឈ្នះជើងឯកក្នុងចំណោមបេក្ខនារីចំនួន ១១៦នាក់ មកពីជុំវិញប្រទេសកម្ពុជា។ Miss Pantene Cambodia 2021 កញ្ញា គីមវូ...

អត្ថបទក្រុមហ៊ុន7 hours ago

GCC ប្រកាសអំពីគម្រោងថ្មី គឺផ្សារជីស៊ី អូរឫស្សី និង បកស្រាយអំពីការជំរុញឲ្យបង្កើតនូវគម្រោងនេះឡើង

ភ្នំពេញ ថ្ងៃទី 20 ខែមិថុនា ឆ្នាំ 2021- គម្រោងផ្សារជីស៊ី អូរឫស្សីដែលជាផ្សារបោះដុំ និងលក់រាយថ្មីមួយ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សីដែលត្រូវបានប្រកាសនៅក្នុងថ្ងៃទី 20 ខែឧសភា ឆ្នាំ 2021 ដែលនេះគឺជាការវិនិយោគដំបូងបង្អស់របស់ GCC គ្រុបក្នុងគម្រោងផ្សារបោះដុំ និងលក់រាយក្នុងស្រុក នៅក្នុង ទីក្រុងភ្នំពេញបន្ទាប់ពីបានធ្វើការអភិវឌ្ឍគម្រោងខុនដូ...

អត្ថបទក្រុមហ៊ុន4 days ago

ជាកម្លាំងចិត្តសម្រាប់ការលះបង់របស់ក្រុមគ្រូពេទ្យជួរមុខ foodpanda នាំយកភេសជ្ជៈ និងអាហារជូនមន្ទីរពេទ្យធំៗមួយចំនួន

foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនរហ័សឈានមុខគេនៅកម្ពុជា បាននាំយកជញ្ជូនអាហារ និងភេសជ្ជៈទៅចែកជូនក្រុមគ្រូពេទ្យជួរមុខ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ឬមន្ទីរពេទ្យរុស្ស៊ី) ដើម្បីសម្តែងពីការដឹងគុណ ក៏ដូចជាបង្ហាញពីការលើកទឹកចិត្តចំពោះការលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្តរបស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ អំឡុងពេលនៃយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ការដឹកជញ្ជូនភេសជ្ជៈ និងអាហារទៅដល់ដៃក្រុមគ្រូពេទ្យនេះ ដែលរួមមាន កាហ្វេចំនួន៥០កែវ តែទឹកដោះគោ៥០កែវ បាយឆា១០០ប្រអប់ និងគូប៉ុនកុម្ម៉ង់អាហារមានទឹកប្រាក់ ៣ដុល្លារ ចំនួន១០០សន្លឹក ត្រូវបានធ្វើឡើងនៅថ្ងៃពុធ...

អត្ថបទក្រុមហ៊ុន5 days ago

មុខងារប្លែកៗពីគេ ដែលលោកអ្នកមិនអាចឃើញនៅកន្លែងណាផ្សេងពីផ្សារជីស៊ី អូរឫស្សី

ភ្នំពេញ ថ្ងៃទី 13 ខែមិថុនា ឆ្នាំ 2021- បើនិយាយអំពីប្រភេទនៃអចលនទ្រព្យក្នុងប្រទេសកម្ពុជាមានគម្រោង ជាច្រើនដែលផ្ដោតទៅលើផ្សារលក់រាយ និងលំនៅឋាន។ នៅក្នុងការប្រកាសថ្មីៗនេះ ពីសំណាក់ GCC គ្រុប ក្រុមហ៊ុនអភិវឌ្ឍលំនៅឋានមួយនេះបានផ្លាស់ប្ដូរយុត្តិសាស្រ្តរបស់ខ្លួន ដែលបង្ហាញថាពួកគេបានរកឃើញនូវមហា សមុទ្រថ្មីសម្រាប់ខ្លួនឯងដោយការបង្កើតនូវផ្សារបោះដុំនៅក្នុងស្រុកថ្មីមួយដែលស្នងនូវមរតកនៃស្ថាបត្យកម្មបែបប្រពៃណី និងចំណេះដឹងនៃការធ្វើពាណិជ្ជកម្មរបស់ប្រជាជនកម្ពុជា។ ច្រើនដងមកហើយដែលអ្នកអភិវឌ្ឍគម្រោងបង្កើតនូវ ផ្សារទំនើបជាមួយនឹងប្រេនផលិតផលល្បីៗដើម្បីទាក់ទាញអតិថិជន។ ផ្សារជីស៊ី...

អត្ថបទក្រុមហ៊ុន1 week ago

សមត្ថកិច្ចនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបអ្នកលក់ និងចែកចាយទូរស័ព្ទ Nokia ក្លែងក្លាយ តាមបណ្តឹងរបស់ ក្រុមហ៊ុន HMD Global

កាលពីថ្ងៃទី ១១ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ពីលោកព្រះរាជអាជ្ញារង សាយ ណូរ៉ា កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា បានចុះបង្ក្រាបទីតាំងហាងលក់ទូរស័ព្ទដៃយីហោ កូលាប១ ពាក់ព័ន្ធនឹងករណី លក់ចែកចាយទូរស័ព្ទម៉ាក Nokia...

អត្ថបទក្រុមហ៊ុន1 week ago

ធនាគារវីងសហការជាមួយមូលនិធិគន្ធបុប្ផាកម្ពុជាដើម្បីកៀរគរការបរិច្ចាគពីសប្បុរសជនដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងនៅកម្ពុជា​

ធនាគារ វីង (ខេមបូឌា) ម.ក និង មូលនិធិគន្ធបុប្ផាកម្ពុជា បានសហការគ្នាដើម្បីកៀរគរថវិកាសម្រាប់មន្ទីរពេទ្យគន្ធបុប្ផាដែលជាមន្ទីរពេទ្យសប្បុរសធម៌ដ៏ធំបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា។ មន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បានផ្តល់ការព្យាបាលប្រកបដោយគុណភាព និងវិជ្ជាជីវ:ខ្ពស់ ដល់ទារក និងកុមារដោយឥតគិតថ្លៃចាប់តាំងពីការបង្កើតឡើងវិញនៅឆ្នាំ១៩៩២ ដោយ លោកវេជ្ជបណ្ឌិត Beat Richner ។ ទោះជាយ៉ាងណាក៏ដោយការរីករាតត្បាតពីវីរុសកូវីដ-១៩...

អត្ថបទក្រុមហ៊ុន2 weeks ago

ផ្សារបោះដុំជីស៊ី អូរឫស្សី ទទួលបានការឆ្លើយតបដ៏ច្រើនលើសលប់ក្នុងកម្មវិធីបើកចុះឈ្មោះដំបូងរបស់ខ្លួន

ភ្នំពេញ ថ្ងៃទី 10 ខែមិថុនា ឆ្នាំ 2021 – ចាប់តាំងពីការបើកទទួលចុះឈ្មោះគម្រោងផ្សារជីស៊ី អូរឫស្សីចាប់តាំងពីថ្ងៃទី 29 ខែឧសភា 2021 នៅក្នុងការិយាល័យតាំងបង្ហាញដំបូងបង្អស់នៅអូឡាំព្យាស៊ីធី ផ្សារជីស៊ី អូរឫស្សីទទួលបានការឆ្លើយតបយ៉ាងច្រើនលើស លប់ពីសំណាក់សហគ្រិនក្នុងស្រុក និងក្រៅប្រទេស ម្ចាស់អាជីវកម្ម និងអ្នកវិនិយោគ ជាដើម...

អត្ថបទក្រុមហ៊ុន2 weeks ago

បុរី ហ្គោលដេន ផាក បើកសម្ពោធការិយាល័យលក់ជាផ្លូវការ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន

បុរី ហ្គោលដេន ផាក បានបើកសម្ភោធការិយាល័យជាផ្លូវការហើយ សម្រាប់បម្រើសេវាកម្មជូនដល់អតិថិជនកាលពីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២១ ដោយមានការអញ្ជើញចូលរួមពីសំណាក់គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ផ្នែកទាំងអស់នៃបុរី ហ្គោលដេន ផាក។ ឥលូវនេះអតិថិជនអាចអញ្ជើញមកទទួលការប្រឹក្សាព័ត៌មានលម្អិតអំពីគម្រោង ដឹណេតឆឺរ៉ល ដោយផ្ទាល់ជាមួយនឹងអ្នកប្រឹក្សាផ្នែកលក់នៅការិយាល័យលក់របស់ បុរី ហ្គោលដេន ផាក...

អត្ថបទក្រុមហ៊ុន2 weeks ago

នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២១ ក្រុមហ៊ុនសានីស្វីសឌីស្ទ្រីប៊្យូសិនខេមបូឌា បានរៀបចំពិធីបើកសម្ពោធជាផ្លូវការរបស់ខ្លួន តាមរយៈប្រព័ន្ធអនទ្បាញហ្សូម ZOOM ។ Saniswiss Distribution Cambodia is ecstatic to celebrate our Grand Opening on 3rd June, 2021.

នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២១ ក្រុមហ៊ុនសានីស្វីសឌីស្ទ្រីប៊្យូសិនខេមបូឌា បានរៀបចំពិធីបើកសម្ពោធជាផ្លូវការរបស់ខ្លួន តាមរយៈប្រព័ន្ធអនទ្បាញហ្សូម ZOOM នាវេលាម៉ោង ៣ រសៀលម៉ោងនៅកម្ពុជា។ ក្នុងការបើកសម្ពោធនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស និងបុគ្គលិកមកពីស្ថាប័នផ្សេងៗជាច្រើន ដើម្បីអបអរសាទរដល់ពីធីសម្ពោធជាផ្លូវការនៃក្រុមហ៊ុនសានីស្វីសឌីស្ទ្រីប៊្យូសិនខេមបូឌា ។...

អត្ថបទក្រុមហ៊ុន3 weeks ago

ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវី-១៩ foodpanda បានធ្វើការផ្តល់ជា​គ្រឿង​បរិក្ខា​ពេទ្យមួយចំនួនដល់ក្រសួងការងារ

នៅថ្ងៃទី២ ខែមិថុនានេះ foodpanda ដែល​ជា​ក្រុមហ៊ុន​​​ដឹក​ជញ្ជូន​រហ័ស​ឈានមុខ​គេ​នៅ​កម្ពុជា បាន​នាំយក​អំណោយ​ជា ​គ្រឿង​បរិក្ខា​ពេទ្យទៅ​ប្រគល់​ឲ្យក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ ដើម្បី​​ចូល​រួម​ទប់ស្កាត់​ការ​ឆ្លង​រាត​ត្បាត ​របស់​វីរុស​កូវីដ ១៩ ក៏ដូច​ជា​សម្តែង​នូវ​ការ​ដឹង​គុណ​ដល់ក្រុម​គ្រូពេទ្យ​ជួរ​មុខ​ដែល​​ជួយ​ចាក់​វ៉ាក់​ស៊ាំងដល់​បុគ្គ​លិក​របស់​ខ្លួន និង​ប្រជាពល​រដ្ឋ​ទូទាំង​រាជ​ធានី-ខេត្ត​។ ​គ្រឿង​បរិក្ខា​ពេទ្យ​ទាំង​នោះ រួម​មាន សម្លៀក​បំពាក់​ការពារ​ចំនួន​ ១៥០​ មួក​វះ​កាត់ចំនួន​ ២០​ កេះ របាំង​មុខ​ចំនួន​...