
បុរសជនជាតិឥណ្ឌាម្នាក់ ស្រឡាញ់សត្វគោចិញ្ចឹមរបស់ខ្លួនខ្លាំងពេក រហូតដល់ថ្នាក់ផឹកទឹកនោម និង បរិភោគលាមករបស់វាជារៀងរាល់ថ្ងៃ។
លោក Vijay Parsana បាននិយាយថា «ទឹកនោមគោ គឺសម្បូរដោយជីវជាតិជាច្រើន វាជួយសម្អាតជាតិពុលកខ្វក់ក្នុងរាងកាយ ។ ផឹកវាមួយកែវរៀងរាល់ព្រឹក អាចជួយឲ្យសុខភាពយើងល្អប្រសើរ»។
បន្ថែមពីនេះទៀត លោក Parsana បាននិយាយថា លោកជាញឹកញាប់ហូបលាមកគោជាអាហារពេលព្រឹក មុនពេលទៅកន្លែងហាត់ប្រាណមួយកន្លែង ក្នុងចំណោមកន្លែងហាត់ប្រាណទាំង ២២ របស់លោកនៅក្រុង Ahmedabad ។
បុរសរូបនេះ បានអះអាងថា សត្វគោរបស់លោក បានជួយជីវិតលោក ក្រោយពេលលង់ខ្លួននឹងការលេងល្បែង ដែលគ្មានសល់អ្វីក្នុងខ្លួនសោះ រហូតរកអ្វីហូបពុំមាន ។ មានពេលមួយ លោកបានបញ្ជាក់ថា លោកអាចបន្តជីវិតរបស់ខ្លួនឯងបាន ដោយការផឹកតែទឹកនោមគោ រយៈពេល ២២ ថ្ងៃពេញ ។
Vijay បញ្ជាក់បន្ថែមថា «ឥឡូវនេះ ខ្ញុំបានកំណត់ពេលវេលាសម្រាប់ចំណាយរវាងក្រុមគ្រួសារ ការងារ និងសត្វគោទាំងអស់របស់ខ្ញុំ ។ ក្រោយចេញពីធ្វើការនៅម៉ោង ៥ ល្ងាច ខ្ញុំទៅលេងគ្រួសារខ្ញុំមួយភ្លែត មុនពេលត្រឡប់ទៅ ashram និងចំណាយពេលពេញមួយយប់ជាមួយគោរបស់ខ្ញុំ ។ ខ្ញុំញ៉ាំអាហារពេលល្ងាចជាមួយSaraswati អង្គុយមើលទូរទស្សន៍ ហើយបន្ទាប់មកយើងដេកលង់លក់ជាមួយគ្នា ។ ខ្ញុំធ្លាប់ដេកជាមួយPoonam ប៉ុន្តែឥឡូវគឺជាមួយតែ Saraswati ។ ខ្ញុំមានភាពស្និទ្ធស្នាលនឹង Radha ហើយ Poonam តែដោយសារតែពួកវាធំពេក ឥឡូវមិនអាចចូលចុះក្នុងផ្ទះខ្ញុំទៀតឡើយ» ៕
ប្រភព៖ Metro