១ ឆ្នាំហើយដែលយើងស្រឡាញ់គ្នា ទោះពេលនេះគ្មានវត្តមានបង ក៏អូនអាចធ្វើពិធីជាមួយរូបថតបង
គ្មានការជួបណាដែលគ្មានការបែកនោះទេ ការបែកបាក់ ព្រាត់ប្រាស់ មិនថាមកពីអ្វីឡើយ សុទ្ធតែបន្សល់ទុកនូវភាពឈឺចាប់ ស្លាកស្នាមអតីតកាលក្រោមស្បៃអន្ធការដ៏ខ្មៅងងឹត ។ មនុស្ស ២ នាក់ធ្លាប់ស្រឡាញ់គ្នា ធ្លាប់កៀកកើយ ប្រលែងមួលក្ដិច រាប់ពាន់អានុស្សាវរីយ៍ធ្លាប់ធ្វើរួមគ្នា ធ្លាប់កាន់គ្នា ស្រាប់តែថ្ងៃមួយមាននរណាម្នាក់ត្រូវឃ្លាតឆ្ងាយដោយគ្មានថ្ងៃវិលត្រឡប់ តើនរណាអាចទទួលបាន ? តើនរណាដែលមិនអាចស្រក់ទឹកភ្នែកបាននោះ?
នារីម្នាក់បានបង្ហោះរូបភាពនៃពិធីគម្រប់ខួប ១ ឆ្នាំនៃក្ដីស្នេហារបស់ខ្លួនជាមួយគូស្នេហ៍ដែលនៅសល់តែរូបថត ឯមនុស្សបានទៅកាន់ឋានសួគ៌បាត់ទៅហើយនោះ កំពុងតែធ្វើឱ្យមហាជនស្រក់ទឹកភ្នែកអាណិតខ្លោចចិត្ត ។ តាមរយៈគណនីភាគីខាងនារីឈ្មោះថា Pich Chanbormey បានបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងថ្ងៃគម្រប់ ១ ឆ្នាំនៃការស្រឡាញ់គ្នា ហើយបានសរសេរមួយយ៉ាងកម្សត់ថា៖
«Happy anniversary 1year na baby 9.8.20 ??❤️
មនុស្សប្រុសល្អមិនមែនជាមនុស្សដែលមានលុយឡានរបស់ Brand ហ៊ឺហាអួតដាក់នឹងមុខយើងទេតែគឺជាមនុស្សប្រុសដែលធ្វើឱ្យយើងមានស្នាមញញឹមច្រើនជាងទឹកភ្នែក ដេញយ៉ាងណាក៏មិនព្រមទៅធ្វើណាឱ្យយើងបាត់ខឹងពេលឈ្លោះគ្នាចាប់យើងយកមកនិយាយគ្នាឱ្យដឹងរឿង?ហើយក៏ជាមនុស្សប្រុសដែលយើងគួរតែចងចាំទោះចាំដល់ស្លាប់ក៏មិនស្តាយ ❤️? ពេលខ្លះអ្វីៗក៏អាចផ្លាស់ប្តូរបានតែក្តីស្រលាញ់ពិតផ្លាស់ប្តូរមិនបានទេ ខ្ញុំគ្រាន់តែចង់ចងចាំអនុស្សាវ៍រីល្អៗ ដែលអ្នកធ្លាប់មានឱ្យខ្ញុំ ខ្ញុំមិនហត់ទេហើយក៏មិនស្តាយលុយដែលធ្វើគ្រប់កម្មវិធីឱ្យអ្នកដែរ ព្រោះពេលអ្នកស្គាល់ខ្ញុំអ្នកក៏មិនហត់នឹងលួងខ្ញុំដូចគ្នា……១ ឆ្នាំវាពិតជាលឿនមែន:) អគុណសម្រាប់ស្នាមញញឹមកន្លងមកក្មេងល្អ❤️«ប្រុសល្អៗមានរឿងអីដែលខ្លាចនឹងចងចាំ»❤️#Fai Chi Ming-meng Lee hov ?