ក្រុមហ៊ុន Google និង Qualcomm វិនិយោគ ២៣០ លានដុល្លារជាមួយ HMD Global លើការផលិតទូរស័ព្ទ Nokia
ក្រុមហ៊ុន HMD Global ដែលជាម្ចាស់ស្នាដៃផលិតនូវទូស័ព្ទ Nokia បានគៀងគរថរិការចំនួន ២៣០ លានដុល្លារ «series A2» ពីក្រុមហ៊ុនចំនួន ៣ រួមមាន Google, Qualcomm, Nokia consumer division Nokia Technologies និងអ្នកវិយោគផ្សេងទៀត ដែលមិនបានបង្ហាញឈ្មោះអស់។ នេះអាចចាត់ទុកថាជា ដំណាក់កាលដំបូងរបស់ខ្លួន ដោយក្រុមហ៊ុនសង្ឃឹមថា នៅពេលក្រោយៗទៀត នឹងទទួលបានទុនបន្ថែមកាន់តែច្រើន។
អ្នកតំណាងក្រុមហ៊ុនខាងលើ បានបង្ហើបថាក្រុមហ៊ុន HMD Global មានតម្លៃខ្លួនលើសពី ១ លានដុល្លារហើយ ខណៈដែល Nokia លែងផលិតឧបករណ៍ប្រើប្រាស់យីហោនេះ តែក៏នៅមានឧបករណ៍មួយចំនួនដែលជ្រកក្រោមស្លាកសញ្ញា Nokia ដូចជាស្មាតហ្វូនជាដើម។ ម្យ៉ាងវិញទៀត ដើម្បីឲ្យស្លាកសញ្ញា Nokia រស់ឡើងវិញក្រុមហ៊ុន HMD Global បានសម្រេចគិតគូរទៅលើការរចនា និងដាក់លក់ទូរស័ព្ទម៉ាក Nokia ដោយមានក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Foxconn FIH Mobile ជាអ្នកទទួលខុសត្រូវក្នុងការផលិត។
យ៉ាងណាមិញ ចាប់តាំងពីឆ្នាំ ២០១៥ មកក្រុមហ៊ុន HMD Global ក៏បានផលិតទូរស័ព្ទ ដែលមានគុណភាពជាច្រើនរាប់ចាប់ពី ទូរស័ព្ទស៊េរីទាប រហូតដល់ស្មាតហ្វូនកំពូលៗ ដោយមានបំពាក់នូវ multiple Zeiss cameras ទៀតផង។
ប៉ុន្មានខែមុននេះ HMD Global ក៏បានបង្កើតទូរស័ព្ទ ដែលប្រើប្រាស់ប្រព័ន្ធ 5G ដំបូងគេបង្អស់នៅលើពិភពលោក គឺ Nokia 8.3 តែនៅមិនទាន់ចេញលក់លើទីផ្សារនៅឡើយទេ។
បន្ថែមពីលើនេះ ជាមួយនឹងទឹកប្រាក់ ២៣០ លានដុល្លារបន្ថែមទៀត ក្រុមហ៊ុន HMD Global នឹងបង្កើនល្បឿនផលិត ទូរស័ព្ទស្មាតហ្វូនថ្មី ទៅដល់អ្នកប្រើប្រាស់ឱ្យបានកាន់តែច្រើន ប្រកបទៅដោយ សុវត្ថិភាព រចនាបថស្អាតប្លែក និង កម្លាំងម៉ាស៊ីនដ៏ខ្លាំក្លា ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារផងដែរ។ មួយវិញទៀត វាក៏បានរួមបញ្ចូលទាំងការអភិវឌ្ឍសម្ព័ន្ធភាពជាមួយក្រុមហ៊ុនអាមេរិក និង ការកសាងភាពជាដៃគូឱ្យកាន់តែប្រសើរឡើង ជាមួយក្រុមហ៊ុន Verizon, Cricket Wireless និងក្រុមហ៊ុន AT&T ដែលបានចាប់ផ្តើមកាលពីឆ្នាំមុន៕
ប្រភព ៖ venturebeat