
តាមការចុះផ្សាយរបស់សារព័ត៌មានថ្មីៗ នៅជំពូកទី ៤ នៃសេចក្តីព្រាងច្បាប់ស្តីពីសណ្ដាប់ធ្នាប់សាធារណៈ នៃផ្នែកទី ១ បាននិយាយពី «ភាពស្ងប់ស្ងាត់» ។ ក្នុងនោះ ត្រង់មាត្រា ១៦ បានចែងថា ការធ្វើសកម្មភាពប៉ះពាល់ដល់ភាពស្ងប់ស្ងាត់ត្រូវហាមឃាត់ជាអាទិ៍៖
ក-ការប្រើប្រាស់ឧបករណ៍បង្កឱ្យឮសំឡេងកងរំពងខ្លាំងរំខានដល់អ្នកដទៃ ។
ខ-ការប្រើប្រាស់ពាក្យសម្តីខ្លាំងៗ ឡូឡា ហ៊ោរកញ្ជ្រៀវរំខានអ្នកដទៃ ។
គ-ការធ្វើអាជីវកម្មបង្កឱ្យឮសំឡេងខ្លាំងរំខានអ្នកដទៃ ។
បន្ថែមលើពីនេះ មាត្រា ១៧ ក៏បានចែងបន្ថែមថា «រាល់សំឡេងបង្កឱ្យឮខ្លាំងរំខានអ្នកដទៃ ត្រូវបញ្ឈប់ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ដល់ ១៤ រសៀល និង ចាប់ពីម៉ោង ២២ យប់ ដល់ម៉ោង ៥ ព្រឹក លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច» ៕
អត្ថបទដោយ៖ Chanreth