ល្បីកក្រើកសាលាថៃ! និស្សិតខ្មែរ កាំង ស៊ីញលី បាន A គ្រប់មុខវិជ្ជាពិន្ទុ ៤ ចុចគ្រប់ឆ្នាំរយៈពេល ៤ ឆ្នាំពេញ
និស្សិតខ្មែរម្នាក់ឈ្មោះ កាំង ស៊ីញលី កំពុងតែធ្វើឱ្យមហាជនមានការសាទរ និង កោតសរសើរជាខ្លាំង ដែលជានិស្សិតដ៏ឆ្នើមលេខ ១ ប្រចាំសាកលវិទ្យាល័យ Bangkok University ។
និស្សិតខ្មែររូបនេះទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជាសម្រាប់ឆ្នាំនីមួយៗដោយបានលំដាប់ពិន្ទុ ៤ ចុច ជាពិន្ទុខ្ពស់ផុតលេខ សម្រាប់រយៈពេល ៤ ឆ្នាំពេញតែម្ដង ។ កាំង ស៊ីញលី បានបញ្ចប់ថ្នាក់បរិញ្ញាបត្ររបស់ខ្លួនយ៉ាងជោគជ័យបំផុតនៅក្នុងឆ្នាំ ២០២០ នេះទៅលើមុខជំនាញ Business Administration (Entrepreneurship) ។
គួរឱ្យដឹងដែរថាយុវជនដ៏ឆ្នើមរូបនេះជាសិស្សចេញពីសាលាប៊ែលធី និង ប្រឡងមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំ ២០១៦ ដោយទទួលបាននិទ្ទេស A លំដាប់ពិន្ទុ ១០០ ពេញ ៕