ទម្រាំអាចបើកយន្តហោះខ្នាតធំបាន ចិន្ដា ត្រូវឆ្លងកាត់វគ្គសិក្សា ៤ ដំណាក់កាល ៤ ប្រទេសផ្សេងគ្នា
យុវតី ហុង ចិន្តា គឺជាអ្នកបើកយន្តហោះនារីដំបូងបង្អស់នៅប្រទេសកម្ពុជា ។ មិនមែនជារឿងងាយស្រួលឡើយដែលនារីទន់ភ្លន់ម្នាក់ បានពុះពារតស៊ូរៀនសូត្រពីប្រទេសមួយទៅប្រទេសមុននឹងក្លាយជាអ្នកបើកយន្តហោះម្នាក់ដ៏ស្ទាត់ជំនាញ ។
តាមវីដេអក្នុងបទយកការណ៍មួយរបស់ក្រសួងកិច្ចការនារី ចិន្តា បានបញ្ចប់ការសិក្សាទុតិយភូមិនៅវិទ្យាល័យបាក់ទូក និង បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅសាកលវិទ្យាល័យន័រតុន ។ សិក្សាឆ្នាំទី ៣ ចិន្តាបានដាក់ពាក្យបម្រើការងារជានារីអាកាសចរណ៍នៅក្រុមហ៊ុន Cambodia Angkor Air ក្រោយបំពេញការងារមួយរយៈខាងក្រុមហ៊ុនបានសហការជាមួយ Lead Flight Training Centre ដែលជាឱកាសមួយដល់និស្សិតខ្មែរដែលមានបំណថចង់ក្លាយជាអ្នកបើកយន្តហោះ ។ នេះជាឱកាសដ៏ពិសេសដែល ចិន្ដា អាចហក់ចាប់ក្ដីស្រមៃរបស់ខ្លួនឱ្យក្លាយជាការពិត ។
មុនក្លាយជាអ្នកយន្តហោះ ដែលមានមនុស្សជាច្រើននាក់ផ្ញើជីវិតជាមួយទាមទារឱ្យមានសមត្ថភាពខ្ពស់ អាចស្ដាប់ការទំនាក់ទំនងជាច្រើនក្នុងពេលតែមួយ ហើយពេលសិក្សាចប់ពីមួយវគ្គ ទៅមួយវគ្គសុទ្ធតែឆ្លងការការសាកល្បង ។ ជាក់ស្ដែងយុវតី ហុង ចិន្ដា មុននឹងក្លាយជាអ្នកបើកយន្តហោះត្រូវឆ្លងការវគ្គបណ្ដុះបណ្ដាល ៤ ដំណាក់កាលដូចខាងក្រោម៖
ជំហានទី១៖ វគ្គបណ្ដុះបណ្ដាលទ្រឹះស្ដីនៅប្រទេសវៀតណាមរយៈពេល ៦ ខែ
វគ្គនេះសិក្សាពីទ្រឹះស្ដីបច្ចេកទេស ថាតើយន្តហោះអាចអណ្ដែតលើអាកាស និងហោះទៅមុខដោយរបៀបណា? និងសិក្សាពីអាកាសធាតុ ។
ជំហានទី២៖ វគ្គបណ្ដុះបណ្ដាលការហោះហើរនៅប្រទេសហ្វីលីពីន រយៈពេល ១៣ ខែ
និស្សិតនឹងទទួលបានជំនាញពីរបៀបហោះឡើង និងការចុះចត របៀបទំនាក់ទំនងជាមួយអ្នកបញ្ជាចរាចរណ៍យន្តហោះ និងរបៀប Recovery From Stalls ដែលមានន័យថានៅពេលយន្តហោះហោះហើរ ក្បាលយន្តហោះសំយ៉ុងចុះ អាកាសយានិកនឹងបង្កើនកម្លាំងម៉ាស៊ីន ដើម្បីឱ្យក្បាលយន្តហោះ ហោះឡើងត្រឡប់មកសភាពធម្មតាវិញ ។
ជំហានទី៣៖ សិក្សាប្រភេទជំនាញយន្តហោះនៅប្រទេសកូរ៉េរយៈពេល ១ ខែ និង ២០ ថ្ងៃ
ទៅដល់ទីនោះចិន្តា ត្រូវរកដៃគូម្នាក់ដើម្បីចូលរៀនសិក្សាជំនាញប្រភេទជំនាញយន្តហោះ Air-Bus 320 ។
ជំហានទី៤៖ ចិន្តាត្រូវមាន Student Pilot License នៅប្រទេសម៉ាឡេស៊ី