គ្រាន់តែប្រឡាក់សាច់គោ ឬ សាច់ជ្រូក ទុកសម្រាប់អាំង ឬក៏ចៀននោះនរណាម្នាក់ក៏ចេះដែរ ប៉ុន្តែប្រសិនបើប្រឡាក់ឲ្យឆ្ងាញ់ជាប់ចិត្ត ចង់ញុំាម្តងហើយម្តងទៀតនោះ អាចនឹងពិបាកបន្តិចដើម្បីតម្រូវចិត្តរបស់អ្នកញុំា ព្រោះច្បាស់ណាស់ចំណូលចិត្តរបស់បុគ្គលម្នាក់ៗប្រាកដជាខុសគ្នា។ ថ្ងៃនេះ «ប្រជាប្រិយ» នឹងមកជម្រាបជូនពីរូបមន្តប្រឡាក់សាច់គោ និង សាច់ជ្រូក ឲ្យចាំដៃ ត្រូវមាត់ ត្រូវចិត្តដល់អ្នកញុំាគ្រប់គ្នា ។
វិធីប្រឡាក់សាច់គោ សាច់ជ្រូក
+ គ្រឿងផ្សំ ៖ សាច់គោ ឬសាច់ជ្រូក (សាច់សុទ្ធ ឬសាច់ជាប់ខ្លាញ់តិចៗ) ១ គីឡូ ហាន់ជាបន្ទះៗ ឬជាដុំៗល្មម, ទឹកត្រី ៤ ស្លាបព្រាបាយ, ស្ករស ២ ស្លាបព្រាបាយ, អំបិល ១ ស្លាបព្រាបាយ ។
+ វិធីធ្វើ ៖ ដាក់លាយទឹកត្រី ស្ករស និង អំបិលចូលគ្នាឲ្យសព្វ រួចដាក់សាច់ចូលប្រឡាក់ជាមួយគ្រឿងឲ្យសព្វល្អហើយ គ្របទុកចោលរយៈពេល ២ ម៉ោង ។ បន្ទាប់មកយកទៅដាក់ហាលថ្ងៃប្រហែល ២-៤ ម៉ោង រួចរាល់ហើយអាចយកអាំង ឬ ចៀនទទួលទានបានហើយ ៕
ប្រភព៖ អ៊ាង សុផល្លែត