ដំណឹងក្ដៅៗ! និស្សិតសាកលវិទ្យាល័យរដ្ឋ ត្រូវប្រឡងបញ្ចប់ឆ្នាំនៅសាលា ១ បន្ទប់ត្រឹម ១៥ ទៅ ២០ នាក់
តាមមសេចក្ដីជូនដំណឹងមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលចុះហត្ថលេខាដោយឯកឧត្ដម បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន បានជម្រាបជូនថា ដោយសារតែតាមលក្ខណៈបច្ចេកទេស គ្រឹះស្ថានឧត្ដមសិក្សារដ្ឋមិនអាចរៀបចំការប្រឡង ONLINE បាន ក្រសួងបានអនុញ្ញាតគ្រឹះស្ថានឧត្ដមសិក្សារដ្ឋ ដែលបង្រៀនតាម Online រៀបចំការប្រឡងបញ្ចប់ឆ្នាំ ដោយត្រូវរៀបចំបន្ទប់ដែលមានចំណុះពី ១៥ ទៅ ២០ នាក់ ក្នុងមួយបន្ទប់ ។
ការរៀបចំប្រឡងនេះត្រូវធានាអនុវត្តវិធានការសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល និងអង្គការ WHO ។ គ្រឹះស្ថានឧត្ដមសិក្សារដ្ឋត្រូវដាក់ពាក្យស្នើមកក្រសួង ដើម្បីពិនិត្យ និងទុកជាព័ត៌មាន ៕