អបអរសាទរ! កូនខ្មែរវ័យក្មេង លើកទង់ជាតិបង្ហាញជោគជ័យ បើកយន្តហោះចម្បាំង Air Force យ៉ាងស្ទាត់ជំនាញ
ពិតជារឿងគួរមានមោទកភាពបំផុត ដែលថ្មីៗនេះកូនខ្មែរមួយក្រុមទៀតហើយ បានបញ្ចប់វគ្គសិក្សាយ៉ាងជោគជ័យ អាចបើកយន្តហោះចម្បាំងប្រភេទ Air Force យ៉ាងស្ទាត់ជំនាញ ។
តាមរយៈគណនីហ្វេសប៊ុករបស់យុវជនវ័យក្មេងរូបសង្ហា ឈ្មោះ សុទ្ធ ឧត្ដម បានសរសេរនៅលើគណនីហ្វេសរបស់ខ្លួនថា៖ «យើងមានមោទនភាពនិងកិត្តិយស ដែលបានលើកទង់ជាតិកម្ពុជាបង្ហាញទៅបរទេសពីភាពជោគជ័យរបស់យើង» ។
នេះជាភាពជោគជ័យបង្ហាញយ៉ាងច្បាស់ថា យុវជនខ្មែរពិតជាមានសមត្ថភាព អាចនាំភាពជោគជ័យជូនជាតិមាតុភូមិ នៅលើឆាកអន្តរជាតិ ដែលមិនមែនអ្នកគ្រប់គ្នាសុទ្ធតែអាចធ្វើបាននោះទេ ៕