ប៉ាម៉ាក់មានកូនតូច បងៗមានប្អូនតាមឱ្យទាន់! ក្រសួង និងយូនីសេហ្វបង្កើតកម្មវិធីនិទានរឿងថ្មីទៀតហើយ
តាមសេចក្ដីប្រកាសព័ត៌មានមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅថ្ងៃទី ១៣ ខែមិថុនា ២០២០ នេះថា ក្រសួងអប់រំនិងយូនីសេហ្វបានចេញផ្សាយនូវកម្មវិធីនិទានរឿងថ្មីមួយ ដែលមានឈ្មោះថា «គីគី និទានរឿង» ដើម្បីលើកកម្ពស់អក្ខរកម្ម និងលើកទឹកចិត្តកុមារឱ្យអាន ។ កម្មវិធីនិទានរឿងថ្មីនេះ នឹងផ្ដល់នូវក្ដីសង្ឃឹម និងក្ដីរីករាយដល់កុមារ និងគ្រួសារនៅក្នុងដំណាក់កាលការរាតត្បាតនៃជំងឺកូវីដ ១៩ ដែលកុមារទាំងអស់តម្រូវឱ្យសិក្សានៅតាមផ្ទះ ៕
ដើម្បីលម្អិតអំពីការចាក់ផ្សាយនៃកម្មវិធីនិទានរឿងនេះ សូមទៅអានសេចក្ដីប្រកាសព័ត៌មានដូចខាងក្រោមនេះ ៖