តំបន់ស្ទឺងព្រាត់ គឺជាតំបន់អេកូទេសចរណ៍ធម្មជាតិមួយកន្លែងដែលមានទីតាំងស្ថិតនៅ ជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ។ តំបន់នេះក៏កំពុងត្រូវបានអភិវឌ្ឍ និង រៀបចំការពារយ៉ាងើ្អពីសំណាក់មន្រ្តីឧទ្យានុរក្សនៅក្នុងតំបន់ផ្ទាល់ ។
តំបន់ស្ទឹងព្រាត់មានទេសភាពធម្មជាតិពិតៗ មានព្រៃឈើ និង រុក្ខជាតិពណ៌ខៀងស្រងាត់អមសងខាងបណ្តោយស្ទឹង ដែលភ្ញៀវទេសចរណ៏អាចជិះទូកកម្សាន្ត ស្រូបយកខ្យល់អាកាសបរិសុទ្ធពីធម្មជាតិនៅតំបន់នោះផ្ទាល់ ។
បើមើលរូបភាពពីលើអាកាសបន្ថែមទៀត យើងកាន់តែបានឃើញថា តំបន់នេះមានទេសភាពយ៉ាងគួរឱ្យទាក់ទាញជាទីបំផុត ដោយមានខ្សែទឹកហូរពន់ពេនខ្លួនចុះឡើង ស្អាតមិនចាញ់តំបន់អេកូទេសចរណ៍ដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជានោះឡើយ ។
នេះពិតជាបង្ហាញថាកម្ពុជាពិតជាមានលក្ខណៈអំណោយផលពីធម្មជាតិ ដែលបង្កើតបានតំបន់ទេសចរណ៍ដ៏ស្រស់បំព្រងជាច្រើនកន្លែង មានទេសភាពស្អាត និង គួរឱ្យចង់ទៅទស្សនាមិនចេះជិនណាយ ៕
ប្រភព៖ ក្រសួងបរិស្ថាន
រូបភាព៖ Ratnakvisal IN Photography