ការញ៉ាំតែទឹកដោះគោ ឬ តែគុជដែលមានសារជាតិផ្អែមខ្លាំងវាមិនមែនជាបញ្ហានោះទេប្រសិនបើយើងញ៉ាំវាក្នុងកម្រិតមធ្យម ឬ យូរៗញ៉ាំម្តង ប៉ុន្តែវានឹងក្លាយជាបញ្ហាប្រសិនបើយើងញ៉ាំវាច្រើនហួសកម្រិត ។
ជាក់ស្តែងយុវតីជនជាតិចិន វ័យ ១៨ មួយរូប ឈ្មោះ Tian Tian បានសន្លប់បាត់មាត់ឈឹងរយៈពេល ៥ ថ្ងៃក្រោយពីញ៉ាំតែទឹកដោះគោមួយថ្ងៃ ២ កែវ និង ញ៉ាំរយៈពេលមួយខែពេញ ព្រោះតែញៀននឹងវាខ្លាំង ។
Tian បានញៀននឹងតែទឹកដោះគោជាខ្លាំង រហូតជារៀងរាល់ថ្ងៃនាងបានចំណាយជាង ១៤ ដុល្លារដើម្បីផឹកវា ។ នាងបានបន្តសកម្មភាពដែលមិនល្អចំពោះសុខភាពនេះពីមួយថ្ងៃទៅមួយថ្ងៃអស់រយៈពេលពេញមួយខែ ។ ម្តាយរបស់នាងថា Tian បានផឹកតែទឹកដោះគោ យ៉ាងហោចណាស់ ២ កែវក្នុងកំឡុងពេលមួយខែនោះ ។
ជាលទ្ធផលនាងត្រួវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ Ruijin កាលពីថ្ងៃទី ២ ខែឧសភា បន្ទាប់ពីមានមិនស្រួលខ្លាំង ។ ការធ្វើតេស្តបានរកឃើញថា ស្ករនៅក្នុងឈាមរបស់នាងបានកើនឡើង ២៥ ដងខ្ពស់ជាងឈាមរបស់មនុស្សទូទៅ ។
នាងបានប្រឈមមុខនឹងគ្រោះថ្នាក់ជាខ្លាំងដោយត្រូវបំពាក់អុកស៊ីសែនជាប់ ចំណែកក្រលៀនរបស់នាងក៏បានខូចខ្ទេចខ្ទីអស់ ប៉ុន្តែជាសំណាងល្អនាងត្រូវបានជួយពេទ្យជួយសង្រ្គោះទាន់ពេល ប៉ុន្តែបន្ទាប់ពីសន្លប់អស់ ៥ ថ្ងៃ នាងបានស្រកគីឡូអស់រហូតដល់ទៅ ៣៥ គីឡូ ។ ជាចុងក្រោយនាងបានសន្យាជាមួយពេទ្យថានាងនឹងឈប់ផឹកតែទឹកដោះគោនោះអស់មួយជិវិត ៕
ប្រភព៖ World of Buzz