Connect with us

សង្គម

ចង់សម្រកទម្ងន់ មិនញ៉ាំអាហារពេលព្រឹក ថ្ងៃក្រោយប្រយ័ត្នជួបរឿង ១០ យ៉ាងនេះ

on

Advertisement

តើ​មានពេលខ្លះ​អ្នក​មិន​ពិសា​អាហារ​ពេលព្រឹក​មែន​ទេ​? បើ​ដូច្នេះ​មែន វា​មិនល្អ​នោះទេ​ព្រោះ​វា​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​។ អាហារ​ពេលព្រឹក​ មាន​សារសំខាន់​បំផុត​ដែល​មិនអាច​ខ្វះ​បាន​ឡើង ។ ខាងក្រោម​នេះ​ជា​លទ្ធផល​មិនល្អ មួយចំនួន​ដែល​អ្នក​គួរ​ឈ្វេងយល់ ​នៅពេល​អ្នក​មិន​ពិសា​អាហារ​ពេលព្រឹក ​៖

១. មិនល្អ​ចំពោះ​សុខភាព​បេះដូង​

​យោងតាម​ការសិក្សា​ដែល​បានចេញ​ផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី​ស្រាវជ្រាវ JAMA បានឱ្យដឹងថា បុរស​ដែល​មិន​ពិសា​អាហារ​ពេលព្រឹក អាច​ឈានទៅ​កើត​ជំងឺ​បេះដូង ២៧ ភាគរយ​ជាង​អ្នក​ដែល​ពិសា​។ លោក​វេជ្ជបណ្ឌិត Leah Cahill អ្នកដឹកនាំ​ការសិក្សា​នេះ​បានអោយដឹង​បន្ថែមទៀតថា វា​អាច​បង្ក​គ្រោះ​ថ្នាក់លើ​មនុស្ស​ទាំងអស់​មិន​ថា​ស្ត្រី ឬ បុរស​នោះទេ​។

២. ឈានទៅ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២

​នៅ​សាកលវិទ្យាល័យ Harvard University School of Public Health ក៏បាន​សិក្សា​ទៅលើ​ទំនាក់ទំនង​ឥរិយាបថ​ពិសា​អាហារ និង​សុខភាព ក្នុងនោះ​ស្ត្រី ៤៦ ២៨៩ នាក់​បាន​ចូលរួម​ការសិក្សា​នេះ​ដោយ​គេ​បាន​សិក្សា​រយៈពេល ៦​ឆ្នាំ ។ ជា​លទ្ធផល​ស្ត្រី​ដែល​ទម្លាប់​មិន​ពិសា​អាហារ​ពេលព្រឹក​មាន​អត្រា​ប្រឈម​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ច្រើនជាងគេ​។

៣. ធ្វើឱ្យ​ឡើង​ទម្ងន់

​ប្រសិនបើ​អ្នកមាន​បំណង​ចង់​សម្រក​ទម្ងន់ អ្នក​មិនគួរ​មិន​ពិសា​អាហារ​ពេលព្រឹក​នោះទេ ព្រោះ​វា​មាន​ឥទ្ធិពល​អវិជ្ជមាន​ទៅលើ​សុខភាព និង​រឹតតែ​បង្ករ​ឱ្យ​ឡើង​ទម្ងន់​ថែមទៀត ព្រោះ​វា​ធ្វើឱ្យ​អ្នកមាន​ចំណង់​ពិសា​អាហារ​ផ្អែម​ច្រើន និង​ឃ្លាន​អាហារ​កាត់​តែ​ខ្លាំង​។ ដូច្នេះ​អ្នក​ត្រូវ​កំណត់​របប​អាហារ​ឱ្យបាន​ទៀងទាត់​។

៤. ប៉ះពាល់​ដល់​សតិអារម្មណ៍

​យោងតាម​ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង Physiological Behaviors បានឱ្យដឹងថា ផលប៉ះពាល់​អវិជ្ជមាន​គឺមាន​ច្រើន​ទៅលើ​ថាមពល​នៃ​រាងកាយ​និង​អារម្មណ៍ ប្រសិនបើ​អ្នក​មិនបាន​ពិសា​អាហារ​ពេលព្រឹក​។ ពួកគេ​ច្រើន​មាន​សភាព​អស់កម្លាំង ប្រាជ្ញា​ស្មារតី​និង​ការចងចាំ​ធ្លាក់ចុះ និង​ប៉ះពាល់​ដល់​បញ្ហា​សុខភាព​មួយចំនួន​។

៥. ប្រឈម​នឹង​ជំងឺមហារីក

​ពិតណាស់​បើ​អ្នក​ទម្លាប់​មិន​ពិសា​អាហារ​ពេលព្រឹក​យូរៗ​ទៅ វា​នឹង​ធ្វើឱ្យ​សុខភាព​សរីរាង្គកាយ​ធ្លាក់ចុះ នាំឱ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ទន់ខ្សោយ និង​អាច​បង្ក​ឱ្យ​ឡើង​ទម្ងន់ និង​ឈានទៅ​កើត​ជំងឺមហារីក​ផង ។ នេះ​បើ​យោងតាម​ការសិក្សា​មួយ​ពី​វិទ្យាស្ថាន Cancer Research UK​។

៦. ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ

​មុខងារ​ចងចាំ​នឹង​ធ្លាក់ចុះ​បើទោះជា​អ្នក​ស្ថិតក្នុង​វ័យក្មេង មាន​កម្លាំង​មាំមួន​ក្តី​។ គេ​បាន​សិក្សា​សាកល្បង​ទៅលើ​ក្រុម​យុវវ័យ​រួចហើយ​ដែលមាន​អាយុ​ចន្លោះ​ពី ១២ ទៅ ១៥​ឆ្នាំ ។ ពួកគេ​បាន​សាកល្បង​អត់​ពិសា​អាហារ​ពេលព្រឹក​មួយរយៈ ហើយ​បាន​រកឃើញថា ភាព​ចងចាំ កម្រិត​ប្រាជ្ញា និង​ភាពរហ័សរហួន​បាន​ថយចុះ​។

៧. បណ្តាលឱ្យ​ឈឺក្បាល​

​ការ​អត់​អាហារ​ពេលព្រឹក វា​នឹង​បង្ករ​ឱ្យ​ធ្លាក់ចុះ​នូវ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ជម្រុញ​ឱ្យ​អ្នក​ពិសា​អាហារ​មាន​ជាតិ​ផ្អែម​ច្រើន ផ្ទុយ​មកវិញ​វា​នឹង​ជះឥទ្ធិពល​ដល់​ការប្រែប្រួល​នៃ​អ័រម៉ូន បង្កើន​សម្ភា​ធ​ឈាម និង​ធ្វើឱ្យ​អ្នកមាន​អាការ​ឈឺក្បាល​ញឹកញាប់​។

៨. បណ្តាលឱ្យ​សក់​ជ្រុះ​

​ការ​អត់​អាហារ​វា​នឹង​ធ្វើឱ្យ​សារធាតុ​ប្រូ​តេ​អី​ុ​ន កេរ៉ាទីន (keratin) ថយចុះ​។ សារធាតុ​នេះ​មានមុខ​ងារ​ជួយ​ពង្រឹង​ភាព​លូតលាស់​នៃ​សក់ និង​ការពារ​សក់​មិនឱ្យ​ជ្រុះ ។ ហេតុនេះ​បើ​អ្នក​មិនមាន​អាហារូបត្ថម្ភ​គ្រប់គ្រាន់​ទេនោះ វា​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ការ​ជ្រុះ​សក់​មិន​ខាន​។

៩. ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​

​ប្រសិនបើ​អ្នក​បញ្ឆេះ​រថយន្ត​ដែល​គ្មាន​ប្រេង​ក្នុង​ម៉ា​សី​ុ​ន តើ​យូរៗ​ទៅ​ម៉ា​សី​ុ​ន​រថយន្ត​អ្នកនឹង​ទៅជា​យ៉ាងណា​? ហេតុ​ដូច្នេះហើយ​ក្រពះ​របស់​អ្នក​ក៏ត្រូវ មាន​អាហារ​ខ្លះ​ដែរ ជាពិសេស​នៅពេល​ព្រឹក​។ ព្រោះ​វា​ជា​ពេល​មួយ​ដ៏​សក្តិសម​សម្រាប់​ថ្ងៃ​ថ្មី​ក្រោយពេល​រាងកាយ​សម្រាក​អស់​១២​ម៉ោង​។

១០. វិលមុខ​

​ការមិន​ពិសារ​អាហារ​ពេលព្រឹក​ក៏​អាចធ្វើឱ្យ​អ្នកមាន​អាការ​វិលមុខ​ខ្លះៗ​ដែរ ជាពិសេស​បើ​អ្នក​បាន​ពិសា​គ្រឿង​ស្រវឹង​ច្រើន​កាលពី​យប់មិញ​។ រាងកាយ​ត្រូវការ​អាហារ​ដែល​មានវី​តា​មីន រ៉ែ​ខនិជ និង​ប្រូ​តេ​អី​ុ​ន​សម្រាប់​ជួសជុល​ការបាត់បង់​ដោយសារ​គ្រឿង​ស្រវឹង​ឡើងវិញ ៕

អត្ថបទដោយ​៖ Tianai

អត្ថបទពេញនិយម

ហូបមី និង គ្រឿងកំប៉ុងច្រើនពេក យុវតីដ៏ស្រស់ស្អាតម្នាក់លាចាកលោកទាំងវ័យក្មេង
តារាស្រីថៃ ១០ រូបកំពុងជោគជ័យខ្លាំងក្នុងអាជីព និង មានសម្រស់ដាច់គេ
ឃោរឃៅណាស់! ធ្លាយមូលហេតុ នាំឱ្យពលករខ្មែរនៅកូរ៉េហ៊ានលើកដៃសម្លាប់ខ្មែរគ្នាឯងយ៉ាងសាហាវ
អាយុ 38 ឆ្នាំដូចគ្នា តែមើលសម្រស់តារាស្រីថៃ ៣ ដួងនេះ មិនសរសើរមិនបាន

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន6 hours ago

វី​ង​ឧបត្ថម្ភ​កុមារ​ខ្វះខាត​ខណៈពេល​ការសិក្សារ​របស់​ពួកគេ​ត្រូវបាន​រំខាន​ដោយ​ជំងឺ​កូ​វីដ ១៩ ធនាគារ​ឯកទេស​វី​ង​នៅតែ​បន្ត​កិច្ចការ​សប្បុរសធម៌​តាម​សហគមន៍​ដើម្បី​អបអរ​ខួប​១២​ឆ្នាំ​នៃ​ការផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​តាមបែប​ឌីជីថល​នៅ​កម្ពុជា​

​ជាការ​បន្ត​នូវ​ស្មារតី​នៃ​កិច្ចការ​សប្បុរសធម៌​តាម​សហគមន៍​ដើម្បី​អបអរ​ខួប​លើក​ទី​១២​ឆ្នាំ​របស់ខ្លួន ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ អត្ថបទដោយ​៖ Tianai

អត្ថបទក្រុមហ៊ុន14 hours ago

រំភើប​ហួស​ថ្លែង​! ស្រា​បៀរ អង្គរ រកឃើញ​អ្នកឈ្នះ​រង្វាន់​រហូតដល់ 120 រូប​ហើយ​!

​កម្មវិធី​គាស់​ក្រវិល​កំប៉ុង ហើយ​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​របស់​ស្រា​បៀរ អង្គរ ដែល​ហៅថា យុទ្ធនាការ ជល់​ម៉ោ ចាប់តាំងពី​ចាប់ផ្តើម​រហូតដល់​ពេល​ អត្ថបទដោយ​៖ Tianai

អត្ថបទក្រុមហ៊ុន3 days ago

​ហេង​មែន អ្នក​សៀមរាប​! គាស់​ភ្លាម ឈ្នះ​រង្វាន់ iPhone 11 Pro Max ភ្លែត

​ទទួលយក​បទពិសោធ​ន៍​ថ្មី​នៃ​អារម្មណ៍​កាន់តែ​រំភើប​ជាមួយ​កម្មវិធី​ស្រា​បៀរ អង្គរ ផ្តល់រ​ង្វាន់​​ភ្លាមៗ ដើម្បី​ពញ្ញាក់​អារម្មណ៍​អតិថិជន​របស់ខ្លួន ដោយ​ធ្វើ​ការចែក​រង្វាន់​ទូរស័ព្ទ iPhone 11 Pro Max ដល់​អ្នកឈ្នះ​រង្វាន់​នៅក្នុង​ហាង​ស្រា​បៀរ​ផ្ទាល់​តែម្តង ​។​ ​គ្រាន់តែ​ក្រុមការងារ​ផ្តល់​រង្វាន់​នៅក្នុង​កម្មវិធី​ជល់​ម៉ោ​ទៅដល់​ខេត្តសៀមរាប​ភ្លាម សំណាង​ក៏​​កើតមាន​ភ្លាមៗ​តែម្តង​ ។ អបអរ​អតិថិជន​មានសំណាង​ចំនួន 4 នាក់​រស់នៅ​ខេត្តសៀមរាប ដែល​បានឈ្នះ​រង្វាន់​ទូរស័ព្ទ iPhone 11...

អត្ថបទក្រុមហ៊ុន3 days ago

ក្រុមហ៊ុន ASUS បានរកឃើញអ្នកឈ្នះរង្វាន់ក្នុងការប្រកួតហ្គេម Valorant Tournament ហើយ

ក្រុមហ៊ុន ASUS បានសហការគ្នាជាមួយនឹងលោក ឆេង សុភ័ក្រ្ត ដែលអ្នកគ្រប់គ្នាស្គាល់គាត់ថា ពូជ្រួញ ឬ រៀនថតនោះ បានបង្កើតកម្មវិធីការប្រកួតកីឡាអេឡិចត្រូនិចមួយគឺ Valorant Tournament ។ កម្មវិធីនេះផងដែរត្រូវបានគាំទ្រជាផ្លូវការណ៍ពីសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា E-Sports Federation Cambodia ។ គោលបំណងនៃការបង្កើតកម្មវិធីនេះឡើង គឺដើម្បីជួយលើកស្ទួយដល់វិស័យកីឡាអេឡិចត្រូនិចនៅក្នុងស្រុកឱ្យកាន់តែប្រសើរឡើង...

អត្ថបទក្រុមហ៊ុន3 days ago

បុគ្គលិក​វី​ង​ ស្ម័គ្រចិត្ត​ចូលរួម​បរិច្ចាគ​ឈាម ខណៈពេល​ចំនួន​អ្នកបរិច្ចាគឈាម​កំពុង​ធ្លាក់ចុះ​

​វី​ង​បានរៀបចំ​កម្មវិធី «សង្គ្រោះ​ជីវិត បរិច្ចាគ​ឈាម​» ​ដើម្បី​អបអរ​ខួប​ ១២ ​ឆ្នាំ​ដែ​លវីង​បានផ្តល់​សេវាកម្ម ផ្នែក​ហិរញ្ញវត្ថុ​តាមបែប​ឌីជីថល​នៅ​កម្ពុជា​ ​ភ្នំពេញ ១២ សីហា ២០២០ ៖ ​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម ដើម្បី​អបអរ​ខួប​ ១២ ​ឆ្នាំ​របស់ខ្លួន​នា​ថ្ងៃទី​ ១២...

អត្ថបទក្រុមហ៊ុន4 days ago

50​ លាន​រៀល​ពី M-150 ផ្លាស់ប្ដូរ​វាសនា​គ្រួសារ​មួយ​ ​ដោះបំណុល​រួច សល់​លុយ​ទិញ​ផ្ទះ​ទិញ​ដី​

​ភ្នំពេញ​៖ ឮ​គេ​ថា ​១០០០​ ដង មិន​ស្មើ​បាន​ជួប​ម្ដង បាន​ជួប ១០០០ ​ដង មិន​ស្មើ​បាន​ភ្លក់​ម្ដង ហើយ​ពេលនេះ​លោក អាន វី បាន​ស្គាល់​រសជាតិ​រង្វាន់​ធំ​លើកដំបូង​ចំនួន 50 ​លាន​រៀល​ពី M150​ ។ ម្ចាស់​រង្វាន់​រូបនេះ​បាន​បញ្ជាក់ថា M-150 បាន​កែប្រែ​ជីវិត​របស់លោក​ស្ទើរ​ទាំងស្រុង​...

អត្ថបទក្រុមហ៊ុន1 week ago

ស្រា​បៀរអង្គរមក Surpise អារម្មណ៍​អ្នកឈ្នះ​រង្វាន់​នៅ​ខេត្តបាត់ដំបង (វីដេអូ)

​កាន់តែ Surprise កាន់តែ​សប្បាយ​អារម្មណ៍ ជាមួយ​កម្មវិធី​ស្រា​បៀរអង្គរផ្តល់​រង្វាន់​ភ្លាមៗដល់​អតិថិជន​របស់​ខ្លួន ដោយ​ធ្វើការ​ប្រគល់​រង្វាន់​ទូរស័ព្ទ iPhone 11 Pro Max ដល់​អ្នកឈ្នះ​រង្វាន់​នៅក្នុង​ហាង​ស្រា​បៀរ​ផ្ទាល់​តែម្តង​ ។ អបអរសាទរ​អតិថិជន​មហា​សំណាង​ទាំង 4 នាក់​ដែល​បានឈ្នះ​រង្វាន់​ទូរស័ព្ទ iPhone 11 Pro Max ភ្លាមៗ​ពី​ស្រា​បៀរអង្គរនៅ​ហាង T&C...

អត្ថបទក្រុមហ៊ុន1 week ago

តោះ​មក​ដឹង 6 ចំណុច​ផ្លាស់ប្តូរ​ថ្មី​នៅលើ​រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី​

Ford Everest គឺជា​ប្រភេទ​រថយន្ត SUV ខ្នាត​ធំ​ដែលជា​កូនកាត់​រវាង SUV នឹង​រថយន្ត Pick Up Ranger ដែល​ផ្នែក​ខាងមុខ និង ​ប្រព័ន្ធ​ជើង​ក្រោម​ហាប់​ណែន​ដូច​ទៅនឹង​រថយន្ត Ranger ដែរ​ ។ ដោយសារតែ​វា​មាន DNA រួមជាមួយ​រថយន្ត Ford...

អត្ថបទក្រុមហ៊ុន2 weeks ago

«ញៀន​ទិ​ឌូ​រ៉ក់​ពុត​» ជា​ឃ្លា​ដែល​បងប្អូន​ជនជាតិដើម​ទំពួន រៀបរាប់​ពី​ភាព​រីករាយ​ចំពោះ​កម្មវិធី​សប្បុរសធម៌ “​អរគុណ​កម្ពុជា​” លើក​ទី ៣ របស់ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ នៅ​ដែន​ភូមិភាគ​ឦសាន​នៃ​ខេត្តរតនគិរី

​កាលពី​ថ្ងៃទី ០២ សីហា ២០២០ កន្លងទៅនេះ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ បានរៀបចំ​កម្មវិធី​សប្បុរសធម៌ «អរគុណ​កម្ពុជា​» លើក​ទី​៣ នៅ​សាលាស្រុក​វើ​ន​សៃ ខេត្តរតនគិរី ដើម្បី​ចែក​គ្រឿងឧបភោគ​បរិភោគ​ជូន​ដល់​ប្រជាពលរដ្ឋ និង​បងប្អូន​ជនជាតិដើម​ភាគតិច​ដែល​ជួប​ការលំបាក​ចំនួន ១០០​គ្រួសារ​។ ​លោក William Lim អគ្គនាយក​ផ្នែក​លក់ សុ​វណ្ណា​ភូមិ...

អត្ថបទក្រុមហ៊ុន2 weeks ago

ស្រា​បៀរ អង្គរ បង្កើត​ភាព​ភ្ញាក់ផ្អើល អារម្មណ៍​រំភើប​ ​ជាមួយ​ការផ្តល់​រង្វាន់​ភ្លាមៗ​នៅនឹងកន្លែង (វីដេអូ)

​ចាប់ពី​ខែមិថុនា ស្រា​បៀរ អង្គរ បាន​បែងចែក​ក្រុមការងារ​ជល់​ម៉ោ ដើម្បី​ចុះទៅ​តាម​​ហាង​ដែល​បានជ្រើសរើស​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្កើន​ភាព​រំភើប​រីករាយ​ភ្ញាក់ផ្អើល​​បន្ថែមទៀតសម្រាប់​កម្មវិធី​គាស់​ក្រវិល​កំប៉ុង ហើយ​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​របស់ខ្លួន​នៅ​​ទូទាំងប្រទេស​កម្ពុជា​ ។ នៅពេល​ក្រុមការងារ​ផ្តល់​រង្វាន់​ក្នុង​កម្មវិធី​ជល់​ម៉ោទៅដល់​ទីតាំង​ហាង អតិថិជន​គ្រាន់តែ​គាស់​ក្រវិល​កំប៉ុង​ស្រា​បៀរ អង្គរ ហើយ​ពិនិត្យមើល​​រង្វាន់​នៅក្នុង​ក្រវិល​កំប៉ុង​។ បើ​ពួកគាត់​ឈ្នះ​រង្វាន់ នឹង​ទទួលបាន​រង្វាន់​ភ្លាមៗ​តែម្តង​ ។ ​ ការឆ្លើយតប​របស់​អតិថិជន​ពិតជា​ធ្វើ​ឲ្យ​រំភើប​ជាខ្លាំង ហើយក៏​បានដឹង​តៗ​គ្នា​ថា មិន​ត្រឹមតែ​ស្រួល​ឈ្នះ​ទេ ថែមទាំង​ស្រួល​យក​រង្វាន់​ទៀត​!...