Connect with us

សង្គម

ប្រជាពលរដ្ឋចំនួន ២០ ភូមិ ទទួលបានកិច្ចព្រមព្រៀងមូលនិធិអភិវឌ្ឍន៍សហគមន៍ គម្រោងរេដបូកនៃដែនជម្រកសត្វព្រៃកែវសីមា !

on

Advertisement

សហគមន៍ប្រជាពលរដ្ឋចំនួន​២០ភូមិនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី បានទទួលកិច្ចព្រមព្រៀងមូលនិធិអភិវឌ្ឍន៍សហគមន៍របស់គម្រោងរេដបូកពីក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និង អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) ដែលជាគម្រោងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ បណ្តាលមកពីការបាត់បង់ព្រៃឈើ និង ការរេចរិលព្រៃឈើ នៃដែនជម្រកសត្វព្រៃកែវសីមា ។ តាមរយៈកិច្ចព្រមព្រៀងនេះ សហគមន៍ នឹង ទទួលបានថវិកាពីការលក់ឥណទានកាបូននៃដែនជម្រកសត្វព្រៃកែវសីមា សម្រាប់ការងារអភិវឌ្ឍន៍សហគមន៍ជាអាទិភាពរបស់ប្រជាសហគមន៍នៅទីនោះ ដូចជាការទទួលបានទឹកស្អាត និង ការសាងសង់ទីស្នាក់ការសហគមន៍សម្រាប់ប្រជុំជាដើម ។

គម្រោងរេដបូកដែនជម្រកសត្វព្រៃកែវសីម៉ា ត្រូវបានបង្កើតឡើង ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច ជាង១៤លានតោនសម្រាប់រយៈពេល១០ឆ្នាំ ចន្លោះឆ្នាំ២០១០ ដល់ ២០១៩។ នៅឆ្នាំ២០១៦កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាន សហការជាមួយអង្គការ WCS បានលក់ឥណទានកាបូនដំបូងក្នុងដែនជម្រកសត្វព្រៃ កែវសីមាទៅឱ្យក្រុមហ៊ុនមួយនៅសហរដ្ឋអាមេរិក ។ លោក នុត នុ ប្រធានសហគមន៍ជនជាតិដើមភាគតិចភូមិចក់ចារ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃកែវសីមាបាននិយាយថា ឥឡូវនេះ យើងអាចប្រើប្រាស់ថវិកាពីការលក់ឥណទានកាបូនដើម្បីអភិវឌ្ឍន៍សហគមន៍របស់យើង ហើយយើងនឹងប្រើប្រាស់ថវិកានេះឱ្យបានត្រឹមត្រូវតាមកិច្ចព្រមព្រៀង។ យើងបានឃើញដោយផ្ទាល់នូវអត្ថប្រយោជន៍ថវិកា ចេញពីការការពារព្រៃឈើ និង សត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។ សមាជិកសហគមន៍ នឹងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បី ការពារព្រៃឈើ និង សត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃនេះ សម្រាប់ជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ។

ដែនជម្រកសត្វព្រៃកែវសីមា (អតីតព្រៃការពារសីមា) ផ្តល់ជាទីជម្រក ដល់សត្វព្រៃ និង រុក្ខជាតិប្រមាណជាង៦០ប្រភេទដែលស្ថិតនៅក្នុងបញ្ជីក្រហម របស់អង្គការIUCNជាប្រភេទរងការគំរាមកំហែងជាសាកល។ ដែនជម្រកសត្វព្រៃនេះ ក៏មានសារះសំខាន់ជាសាកលសម្រាប់ការអភិរក្សប្រភេទសត្វពានរ ដូចជាស្វាកន្ទុយស និង ទោចថ្ពាល់លឿង ពពួកខ្លា ដំរីអាស៊ី ក្រុមគោសាទិស និង សត្វស្លាបជាច្រើនប្រភេទផ្សេងទៀត។ ករណីដែនជម្រកសត្វព្រៃកែវសីមាជាលទ្ធផលមួយ ក្នុងចំណោមកិច្ចការធំៗជាច្រើន ដែលរាជរដ្ឋាភិបាលបានខិតខំ ប្រឹងប្រែង និង សហការជាមួយដៃគូអភិវឌ្ឍន៍ និង អ្នកពាក់ព័ន្ធក្នុងការការពារ និង អភិរក្សធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា។

លោក កែន សេរីរដ្ឋា ប្រធានអង្គការWCS ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ប្រជាសហគមន៍ ដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារព្រៃឈើ និង សត្វព្រៃក្នុងដែនជម្រកសត្វព្រៃកែវសីមាឱ្យនៅគង់វង្សជាច្រើនជំនាន់មកហើយ។ ពួកគាត់ សហការជាមួយ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និង ស្ថាប័នពាក់ព័ន្ធនានា បាន និង កំពុងលះបង់ពេលវេលា និង ប្រឈមគ្រោះថ្នាក់ក្នុងការទប់ស្កាត់ និង បង្ក្រាបបទល្មើសកាប់បំផ្លាញព្រៃឈើ និង បរបាញ់សត្វព្រៃ។ ការចូលរួមរបស់ប្រជាសហគមន៍ និង ការគាំទ្រពីស្ថាប័នរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ជាពិសេសក្រសួងបរិស្ថាន រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាម្ចាស់ជំនួយនានា ជាកត្តាសំខាន់ និង ចាំបាច់ក្នុងការថែរក្សាធនធានព្រៃឈើ និង សត្វព្រៃក្នុងដែនជម្រក សត្វព្រៃកែវសីមាឱ្យបានគង់វង្ស។ ជាមួយតួនាទីយ៉ាងសកម្ម និង ការចូលរួមក្នុងកិច្ចការងារការពារ និង អភិរក្សជីវចម្រុះរបស់ប្រជាសហគមន៍មូលដ្ឋាន ពួកគាត់សាកសមនឹងទទួលបានផលប្រយោជន៍ ពីការងារនេះ និង ការសាទរសម្រាប់កិច្ចខិតខំប្រឹងប្រែងកន្លងមក និង ពេលអនាគត។ ការលក់ឥណទានកាបូន ស្ថិតនៅក្នុងចំណោម សកម្មភាពសំខាន់ៗ ដែលក្រសួងបរិស្ថាន និង អង្គការWCS កំពុងអនុវត្តរួមគ្នាបង្កើតនូវយន្តការហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពដើម្បីអភិរក្សធនធានធម្មជាតិ និង លើកកម្ពស់ជីវភាពសហគមន៍នៅក្នុងដែនជម្រក សត្វព្រៃនេះ។

ឥណទានកាបូននេះ ស្ថិតនៅលើទីផ្សារកាបូនស្ម័គ្រចិត្តនៅឡើយដែលអាចឱ្យក្រុមហ៊ុន ឯកជន អង្គការ និងបុគ្គលម្នាក់ៗ ធ្វើការបង់ប្រាក់ សម្រាប់សកម្មភាពជាច្រើន ដែលរួមកាត់បន្ថយការបញ្ចេញឧស្ម័នពុល ។ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា បរិមាណ និង គុណភាពនៃឥណទានកាបូន ត្រូវបានផ្ទៀងផ្ទាត់ដោយប្រព័ន្ធត្រួតពិនិត្យ ឈានមុខគេចំនួន២ គឺស្តង់ដារផ្ទៀងផ្ទាត់កាបូននិងអាកាសធាតុ និង ស្តង់ដារសហគមន៍ និងជីវចម្រុះ។

ឯកឧត្តម សូ ខនឬទ្ធីគុណ អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះ ធ្វើឡើងដើម្បីជម្រុញការការពារ ព្រៃឈើ និង សត្វព្រៃ និង ជាប្រភពផ្តល់ប្រាក់ចំណូលសម្រាប់ជីវភាព រស់នៅរបស់ប្រជាសហគមន៍នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ។ ឥឡូវនេះ ប្រជាសហគមន៍អាចប្រើប្រាស់ថវិកាពីការលក់ឥណទានកាបូន នៃដែនជម្រកសត្វព្រៃកែវសីមា សម្រាប់អភិវឌ្ឍន៍សហគមន៍របស់ពួកគាត់ ដូចជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការជីកជាអណ្តូងទឹកឬរៀបចំសហគ្រាស សហគមន៍ជាដើម។ ក្រសួងបរិស្ថាន និង អង្គការ WCS នឹងធ្វើការជាមួយពួកគាត់ដើម្បីថែរក្សាដែនជម្រកសត្វព្រៃកែវសីមានេះឱ្យនៅគង់វង្ស និង ដើម្បីឱ្យស្របតាមគោលបំណង និង យុទ្ធសាស្ត្ររបស់គម្រោងរេដបូក ក៏ដូចជាគោលនយោបាយ និងយុទ្ធសាស្ត្រនៃរាជរដ្ឋាភិបាលអាណត្តិទី០៥ និង អាណត្តិខាងមុខៗទៀត ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់អង្គការ WCS ដែលចេញផ្សាយនៅថ្ងៃទី១៣ ខែ មីនា ឆ្នាំ ២០១៨ នេះ ៕ ចំណូល

 

អត្ថបទពេញនិយម

បេ​នី យ៉ាំង បង្អួត សម្រស់​សិច​ស៊ី​នៅ​កោះ​ឋានសួគ៌ ឡើង​កប់ ​!
ផ្ទាំងគំនូរ១ផ្ទាំងរបស់វិចិត្រករញឹក ឌឹម ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌជាតិ !
ស្ងាត់ៗ វ៉ាន់ ម៉ូ​និ​ច បង្ហាញ​រូបថត​មាន​ផ្ទៃពោះ​ និង ​ផ្ទះ​វីឡា​ដ៏​ស្រស់ស្អាត​ស្វាគមន៍​កូន ទាំងមិនដែលឮរៀបការ !
ប្លែកទៀតហើយ ពិធីដង្ហែសពយកម៉ូតូ២០០គ្រឿងមកដង្ហែ និង រោទិ៍ផ្អើលក្រុងសៀមរាប ជំនួសការចាក់ភ្លេងខ្លងខែក(វីដេអូ)

មតិរបស់អ្នក

Sponsored
Sponsored
Sponsored
Sponsored
អត្ថបទក្រុមហ៊ុន12 hours ago

គន្លឹះដ៏សាមញ្ញ ៦ យ៉ាង ជួយរក្សាសម្រស់ស្រស់ស្អាត និង មានសុខភាពល្អ

ការវិវឌ្ឍ​ន៍​នៃ​អាយុកាល​គឺជា​ច្បាប់ធម្មជាតិ​ ប៉ុន្តែ​ការធ្វើឱ្យ​សម្រស់ និង​ សុខភាព​មាន​ភាព​កាន់តែ​ប្រសើរឡើង​ទៅតាម​អាយុ​កាលនោះ​គឺជា​រឿង​ចាំបាច់​បំផុត​ដែល​យើង​ត្រូវធ្វើ និង​ អាច​ធ្វើបាន​ ។ ទាំងនេះ​គឺជា​គន្លឹះ​ដ៏​សាមញ្ញ​បំផុត​ដែល​អាចជួយ​យើង​ឱ្យមាន​សុខភាព​ល្អ និង​សម្រស់​ស្រស់ស្អាត​ចាប់តាំងពី​ខាងក្នុង​មក ​។​ ពេលវេលា​កាន់តែ​កន្លងទៅ​ទម្លាប់​នៃ​ការថែរក្សា​ស្បែក​ក៏ត្រូវ​មានការ​ផ្លាស់ប្តូរ​ផងដែរ​ ។ ពេលដែល​យើង​មាន​វ័យ​កាន់តែ​ចាស់​ទៅ​ស្បែក​របស់​យើង​ក៏បាន​បង្ហាញ​សញ្ញា​ទៅតាម​នោះ​ផងដែរ​ដូចជា ពណ៌​ស្បែក ភាព​រលោង​នៃ​ស្បែក​ជាដើម​ ។ ​ដូច្នេះហើយ​ការថែរក្សា​ស្បែក​ត្រូវតែ​ធ្វើឡើង​ទៅតាម​មូលដ្ឋាន​ដែល​អាចធ្វើឱ្យ​ស្បែ​កមាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់ និង ​មាន​ភាព​ភ្លឺ​ថ្លា​ ។...

អត្ថបទក្រុមហ៊ុន15 hours ago

ចាំអីទៀត SUPER DEAL PROMO !! បង់រំលស់គ្មានការប្រាក់រយៈពេល ១ ឆ្នាំ ក្នុងការជាវគ្រឿងអេឡិចត្រូនិកទំនើបៗរបស់ សាមសុង !

នៅសល់​ត្រឹមតែ ​១៨ ​ថ្ងៃ​ទៀត​ទេ នឹង​ចូលឆ្នាំថ្មី​ហើយ​ ! ដូច​គេ​តែងតែ​និយាយថា ឆ្នាំ​ថ្មី អ្វីៗ​ក៏​ថ្មី​ដែរ ត្រូវ​អត់​ ? ​ដូច្នេះ​បើសិនជា​លោកអ្នក​កំពុងតែ​សំឡឹង​រក​ផលិតផល​គ្រឿង​អេ​ឡិច​ត្រូ​និ​ក​ដែល​ថ្មី​សម្រាប់​ប្រើប្រាស់​ក្នុងផ្ទះ សូម​ក្រឡេក​មក​ចាប់អារម្មណ៍​ពី​កម្មវិធី “Super Deal Promo” ដ៏​អស្ចារ្យ​បំផុត ពី​ក្រុមហ៊ុន​សាម​សុង ​។ ចំណេញ​លើសពី​ចំណេញ ​!...

អត្ថបទក្រុមហ៊ុន16 hours ago

ប្រូម៉ូហ្សិនដ៏ច្រើនសន្ធឹកសន្ធាប់ពី Pepsi អបអរខួប ១២០ ឆ្នាំ នៃការធ្វើប្រតិបត្តិការនៅលើសាកលលោក និង ខួប ៥៥ ឆ្នាំ នៅកម្ពុជា (វីដេអូ)

រាជធានី​ភ្នំពេញ​, អស្ចារ្យ​មែន នៅ​ឆ្នាំ ២០១៨ ​នេះ Pepsi បានរៀបចំ​កម្មវិធី “Pepsi Generations” ដើម្បី​អបអរសាទរ​ភាព​រីក​ចម្រើន និង​ភាពជោគជ័យ​របស់​ភេសជ្ជៈ ​Pepsi ដែលមាន​ការគាំទ្រ​ពី​អតិថិជន​នៅ​ជុំវិញ​ពិភពលោក​រយៈពេល​ប្រមាណ ១២០ ​ឆ្នាំ​មកនេះ​ ។ Pepsi ភេ​ស​ជ្ជះ​ដែល​តែងតែ​ផ្តល់នូវ​ភាពសប្បាយរីករាយ​ជូន​ដល់​អតិថិជន​ជាពិសេស​មិត្តៗ​យុវវ័យ ជាមួយ​រសជាតិ​ដ៏​ឆ្ងាញ់​ត្រជាក់​ជាប់ចិត្ត គ្រប់ពេលវេលា​...

អត្ថបទក្រុមហ៊ុន1 day ago

មិនធម្មតា ! ស្វែង សុជាតា លេង​មួយឈុត​នេះ ធ្វើឱ្យ​អ្នកទស្សនា​ព្រឺ​សម្បុរ​គ្រប់គ្នា​តែម្តង (វីដេអូ)

​តារា​សម្តែង​ដ៏​ឆ្នើមអ្នកនាង ស្វែង សុជាតា កំពុងតែ​លេចធ្លោ​យ៉ាងខ្លាំង​នៅលើ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស ​HDTV តាមរយៈ​រឿង​ភាគ​ខ្មែរ «កូន​ពស់​កេងកង» ដែល​កំពុង​ទទួលបាន​ការគាំទ្រ​ពី​ទស្សនិកជន​គ្រប់​មជ្ឈដ្ឋាន​ ។​ ​ការសម្តែង​ដ៏​ល្អឥតខ្ចោះ​របស់​តារា​សម្តែង​ជើងចាស់​មួយ​នេះ​បាន​ឆក់យក​ចំណាប់អារម្មណ៍​អ្នកទស្សនាមិន​ស្ទើរ​ទេ​ តាម​រយៈការសម្តែង​នៅក្នុង​រឿង​ភាគ​មួយ​នេះ​ដែល​ត្រូវ​សម្តែង​ទាំង​កម្សត់ ទាំង​កាច ទាំង​តួ​នៅ​ក្មេង រហូតដល់​ចាស់​សក់ស្កូវ ​។ ​ជាក់ស្តែង​ឈុត​ពិ​សេសមួយ​នៅក្នុងភាគ ​១៧ ដែល​បាន​ចាក់ផ្សាយ​កាលពី​យប់មិញ​នេះ គឺ​នាង​ខាំមាត់ ខាំ...

អត្ថបទក្រុមហ៊ុន2 days ago

តោះ!!! ទស្សនាខ្សែភាពយន្តថ្មីចំនួន ៣ ជាភាសាខ្មែរ ដែលចាប់ផ្តើមចាក់បញ្ចាំងនៅលើ iflix កម្ពុជា

រាជធានី​ភ្នំពេញ, ថ្ងៃទី ​១៣ ខែធ្នូ ឆ្នាំ​ ២០១៨ ៖ iflix សេវាកម្ម​កម្សាន្ត​ឈានមុខ​គេ​លើ​ពិភពលោកសម្រាប់​ទីផ្សារ​ដែល​កំពុង​រីកចម្រើន ចាប់ពី​ថ្ងៃនេះ​តទៅនឹង​ចាប់ផ្តើម​ចាក់ផ្សាយ​ខ្សែភាពយន្ត​ខ្មែរ​ថ្មីៗចំនួន​បី​នៅលើ ​iflix កម្ពុជា ​។ ឥឡូវនេះអ្នក​អាច​ទស្សនា​ភាពយន្តរឿង «​អនុស្សាវរីយ៍​ថ្ងៃ​ចូលឆ្នាំ​», «​អ្នកនាង​ម្ចាស់​ឡឺ​កឺ​» និង រឿង ​«​ក្រមុំ​សៅកែ​» បាន​ដោយ​សេរី​នៅលើ...

តោះមើល1 month ago

សើចចុកពោះ ! ស្ដេចហ្គេម រៀបរាប់ពីប្រវត្តិលួចស្រឡាញ់នារីម្នាក់ កាលនៅក្មេង (វីដេអូ)

ប្រិយមិត្ត​ភាគច្រើន​ដែល​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ប្រាកដជា​ស្គាល់ «​ស្ដេច​ហ្គេម​» ច្បាស់​ដូច​ថ្ងៃ ដែល​បច្ចុប្បន្ន​លោក​ជា​តារា​ហ្វេ​ស​ប៊ុ​ក​មួយរូប​កំពុងតែ​ល្បី​ខ្លាំង​មែនទែន​ ក្នុង​ស្រទាប់​មិត្ត​យុវវ័យ​សម្រាប់​ឆ្នាំ ២០១៨ នេះ ។ «​ស្ដេច​ហ្គេម​» មានឈ្មោះ​ពិត​ថា ងួន ស៊ី​ណាត ហៅ​ម៉ាប់ ឆ្នាំ​ថ្មី​នេះ​លោក​មាន​អាយុ ៣៥ ឆ្នាំ​ហើយ ។ ខណៈ​ចូលរួម​ក្នុង​កម្មវិធី «​តោះ​មើល​»...

តោះមើល1 month ago

មុំ សុទ្ធារ៉ា ដាច់ចិត្តបង្ហើបពីប្រវត្តិពេលចាប់ផ្ដើមអាជីពសិល្បៈដំបូង (វីដេអូ)

កម្មវិធី «តោះមើល» ក្នុងសប្ដាហ៍នេះ ប្រិយមិត្តប្រាកដជាភ្ញាក់ផ្អើលនូវវត្តមានតារាកិត្តិយសមួយរូប ដែលលោកមានរូបរាងស្រស់សង្ហា និង កំពុងបោះជំហានយ៉ាងរលូនក្នុងវិថីសិល្បៈគឺតារាសម្ដែង​ មុំ សុទ្ធារ៉ា ។ ប្រុសស្អាត មុំ សុទ្ធារ៉ា ចាប់ផ្ដើមអាជីពសិល្បៈតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ។ បើរំឭកពីអតីតកាលពេលចាប់ផ្ដើមប្រឡូកក្នុងអាជីពមួយនេះដំបូង កំលោះសង្ហា មុំ...

តោះមើល2 months ago

ពិនិត្យរកសញ្ញា «ជំងឺមហារីកសុដន់» ដោយខ្លួនឯង គួរកុំភ្លេចគន្លឹះដ៏សំខាន់ៗទាំងអស់នេះ ! (វីដេអូ)

បច្ចុប្បន្ននេះ «​ជំងឺមហារីក​សុដន់​» កំពុង​ក្លាយជា​ប្រធានបទ​ដ៏​ក្ដៅគគុក និង ជា​ជំងឺ​មួយ​ដ៏​កាច​សាហាវ ។ ស្ត្រី​ទាំងអស់​នៅលើ​ពិភពលោក កំពុងមាន​ការព្រួយបារម្ភ​ខ្លាំង​ចំពោះ​បញ្ហា​ជំងឺ​ដ៏​កាច​សាហាវ​នេះ ប៉ុន្ដែ​ជាក់ស្ដែង​ស្ត្រី​នៅ​ប្រទេស​កម្ពុជា​យើង​មួយចំនួន នៅ​ពុំទាន់​បាន​ស្វែងយល់​ឱ្យបាន​ច្បាស់លាស់​នូវ​ជំងឺ​នេះ​នៅឡើយ ។​ ​ហេតុដូច្នេះ កម្មវិធី «​តោះ​មើល​» នៅក្នុង​សប្ដាហ៍​នេះ​នឹង​បង្ហាញ​ទស្សនីយភាព​មួយ​ថ្មី ដើម្បី​បន្ថែម​ការយល់ដឹង​កាន់តែច្បាស់​ដល់​សុភាពនារី​កម្ពុជា​គ្រប់រូប អំពី​វិធី​យល់ដឹង​ដោយ​ខ្លួនឯង​នូវ​មុខសញ្ញា​ថា អ្នក​កំពុងមាន «​ជំងឺមហារីក​សុដន់​» ឬ​យ៉ាងណា...

Loading…