ព្រះសីហនុចាប់ផ្ដើមប្រែមុខមាត់ថ្មីស្ទើរតែគ្រប់បែបយ៉ាងទាំងបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និងពិសេសនោះ ឆ្នេរសមុទ្រដ៏ល្បីល្បាញបំផុតនោះ ចាប់ផ្ដើមមានភាពស្រស់បំព្រងឡើងវិញហើយ ។ ទេសចរអាចទៅកម្សាន្តនៅទឹកដីប៉ែកនិរតីដោយរីករាយ មិនព្រួយបារម្ភបញ្ហាសុវត្ថភាព និងការបំពុល បញ្ហាសំរាមទៀតនោះទេ ។
ពិសេសនោះ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ឆ្នេរសមុទ្រ គឺជាឆ្នេរសាធារណះ ហើយបងប្អូនដែលមកលេងកម្សាន្ត អាចក្រាលកន្ទេល អង្គុយលេង ញាំអាហារបាន ដោយគ្មានបង់សេវាឡើយ ។
បន្ថែមលើពីនេះទៀត មិនអនុញ្ញាត ឱ្យមានការវាតទីធ្វើជាកម្មសិទ្ធរបស់បុគ្គលណាមួយឡើយ តែអាចដាក់ជាកន្ទេល សម្រាប់ឱ្យបងប្អូនមកពីឆ្ងាយអាចជួលអង្គុយ ដោយត្រូវគិតសេវាសមរម្យ កន្ទេល ១ តម្លៃ ២,០០០ ឬ ៣,០០០រៀល ជាដើម(ករណីបងប្អូនមិនបានដាក់កន្ទេលទៅខ្លួនឯង) ក៏ជាការចូលរួមឱ្យអ្នកមកលេង ទុកដាក់សំរាម នៅមួយកន្លែង និងវេចខ្ចប់ សម្អាតបានល្អ ៕