សៀមរាបគឺជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា ។ ទេសចរជាតិ និងអន្តរជាតិដែលបានទៅដល់ទឹកដីដ៏ប្រសិទ្ធិនេះគឺប៉ងប្រាថ្នាចង់ឃើញនូវប្រាង្គប្រាសាទបុរាណដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរដូចជា ប្រាសាទអង្គរ ប្រាសាទបាយ័ន បន្ទាយស្រី តាព្រហ្មជាដើម ។
យ៉ាងណាមិញក្រៅតែពីប្រាសាទបុរាណរាប់រយកន្លែងហើយនោះ នៅសៀមរាបមានកន្លែងដើរលេងកម្សាន្តរាប់មិនអស់ មានទាំងព្រៃភ្នំ ទឹកជ្រោះ ទឹកបឹង ដែលមានសម្រស់ស្រស់បំព្រង ។ ជាក់ស្ដែង ភូមិវប្បធម៌ គឺជាកន្លែងកម្សាន្តមួយត្រូវបានបង្កើតឡើងជាយូរមកហើយ និងជាកន្លែងដ៏ល្បីមួយប្រចាំខេត្តនេះ ។
បច្ចុប្បន្នភូមិវប្បធម៌ បានបង្កើតនូវផ្ទាំងទស្សនីយភាពប្លែកៗជាច្រើនបង្កើតឱ្យមានភាពទាក់ទាញកាន់តែខ្លាំង ដូចជាមានព្រៃភ្នំ ទឹកជ្រោះ សួនផ្កា វាលស្រែ កន្លែងថតរូបស្អាតៗច្រើនរាប់មិនអស់ ។ អ៊ីចឹងលើកក្រោយទៅសៀមរាប កុំភ្លេចឆៀងចូលលេងភូមិវប្បធម៌ មុខជាមិនខកបំណងឡើយ ។
សូមទស្សនារូបភាពដូចខាងក្រោមនេះ៖
រូបភាព៖ ភូមិវប្បធម៌កម្ពុជា