Connect with us

សង្គម

នារីម្នាក់ប្រកាសជូនសាគុណ ១៥០ ដុល្លារ ដល់អ្នកបានរកឃើញសត្វឆ្កែដូចក្នុងរូបនេះ!

on

Advertisement

កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ នារីម្នាក់មានគណនី FB ឈ្មោះ Choranai Pichz បានប្រកាសស្វែងរកសត្វឆ្កែដែលដាច់ចំណង ដោយសត្វឆ្កែនោះគឺជាសត្វដែលគេទើបរើសយកមកចិញ្ចឹម បន្ទាប់ពីម្ចាស់ដើមរបស់វាប្តូរផ្ទះមិនបានយកវាទៅជាមួយ ។

នាងបានប្រកាសយ៉ាងដូចនេះថា «* Lost dog 😭 ជួយផងវាឈ្មោះលូស៊ី ឈ្មោល ស្លូត អត់កន្ទុយទេ បាត់នៅម្តុំសាលារៀន ដុនបូស្កូ ផ្លូវ 2004 ដោយសារវាទើបទៅនៅផ្ទះថ្មី។ វាខាំខ្សែរត់ ពេលព្រឹកមិញ 9:00am បើអ្នកណាប្រទះភ្នែកឃើញ ជួយផ្តល់ដំណឹងមកខ្ញុំផង ខ្ញុំមានសគុណជូន 070 87 6789» ។

ដោយមិនទាន់រកឃើញនៅឡើយ នារីខាងលើនៅតែបន្តអំពាវនាវដល់មហាជន ដែលបានប្រទះឃើញសត្វដែលមានរូបរាងដូចរូបភាពនេះឃើញ នាងនឹងជូនសគុណចំនួន ១៥០ដុល្លារ «ដំណឹងបាត់ឆ្កែ​ – ប្រាក់សគុណ $150 ឆ្កែឈ្មោលឈ្មោះលូស៊ី នេះត្រូវបានបាត់នៅម្តុំដុនបូស្កូ ផ្លូវ ២០០៤ ។ វាមានរបួសជើងក្រោយ សភាពស្គម ហើយកំពុងឈឺ។ ត្រូវបានដឹកមកពីបាត់ដំបងដើម្បីមកព្យាបាលនៅភ្នំពេញ ប៉ុន្តែវាបានខាំខ្សែរត់បាត់។ ប្រសិនបើទាំងអស់គ្នាបានឃើញ សូមទំនាក់ទំនងមកលេខ 010 86 37 32 / 070 876 789 ផង។ ហើយសូមជួយ Share ផង អរគុណ»។

ទោះបីជា ទើបតែរើសមកចិញ្ចឹមមែន តែជាអ្នកស្រឡាញ់សត្វ ទើបយល់អារម្មណ៍នេះយ៉ាងច្បាស់។ នារីម្នាក់នេះ ក៏បានឲ្យដឹងពីប្រវត្តសត្វឆ្កែនេះទៀតថា «ប្រវត្តិរូបវា ដែលគ្រប់គ្នាសួរញុំថាទួញសោកម្លេសឆ្កែខ្មែរសោះ ចាំអានណា! រូបដំបូងជារូបទីមួយដែលញុំទឹមស្គាល់វា វាមកពីណាមិនដឹង មកដេកកៀននិងត្រូវឡានកិនចំថ្ពាល់ កិនដៃ ត្រូវគេខាំញុំអ្នកដាក់ថ្នាំអោយវារហូតជា ហើយវាមកស្នាក់អាស្រ័យមុខហាងនិងកៀនហាងខ្ញុំ (លក់នំបុ័ង)។ ខ្ញុំស្និតស្នាលនឹងវា អោបវារាល់ថ្ងៃ ថ្ងៃមួយខ្ញុំលឺផ្ទះនំបុ័ងប្រាប់ថា ម្ចាស់វាមកទិញនំបុ័ងគាត់រាល់ថ្ងៃ តែលូវម្ចាស់វាដូរផ្ទះហើយអត់យកវាទៅទេ តែវានៅតែមកចាំម្ចាស់វា នៅមុខហាងនំបុ័ងដដែល។ ចៃដន្យអីកាលពីធ្លាក់ក្តៅខ្លាំង វាផ្តាសាយក្តៅខ្លួន ខ្ញុំក៏យកទៅពេទ្យចាក់ថ្នាំក៏ជាទៅ ហើយក្រោយមកជើងគ្នាត្រូវគេខាំទៀត។ ខ្ញុំក៏គិតថា បើខ្ញុំទុកវានៅហាលខ្យល់ហាលភ្លៀងទៀតវានិងឈឺទៀត។ សំខាន់ទៀតខ្ញុំ និងផ្ទះលក់នំបុ័ង ជិតរើពីនិងហើយ ខ្ញុំត្រូវរើទៅលក់នៅផ្ទះញុំវិញ ចឹងញុំកាន់តែបារម្មណ៍ថាអ្នកណាមើលថែវា? អ្នកណាដាក់បាយអោយវាញាំ ហើយបើសួរញុំថាស្រលាញ់វាម៉េចមិនយកវា? ចម្លើយ កូនខ្ញុំពីរ (ឆ្កែ) នៅហាងគឺខ្ញុំលួចចិញ្ចឹមហើយយទំរាំសុំម៉ាក់យកទៅផ្ទះបាន ហើយមានមួយនៅផ្ទះ គឺមហាកាច ហើយខ្ញុំផ្ទះល្វែងទៀត សុទ្ធឥវ៉ាន់ទើបរកផ្ទះណាមានដីអោយវានៅអោយស្រួលគេស្រលាញ់វា ទើបខ្ញុំសំរេចចិត្តឆាតរកម្ចាស់ ( គំនិតនេះមានយូរហើយ ស្វែងរកយូរហើយតែភាគច្រើន គេមិនយកទេឆ្កែខ្មែរ អ្នកខ្លះយកយកគ្នាទៅយ៉ាមផ្ទះ ញុំក៏មិនអោយ) ខ្ញុំចំណាំមើលបងស្រីម្នាក់ ចិត្តល្អស្រលាញ់ឆ្កែខ្មែរទៀត ខ្ញុំក៏ដាច់ចិត្តអោយគាត់ មែនគាត់ស្រលាញ់វាមែន គាត់ចិត្តល្អនិងវាទៀត ព្រោះទៅដល់គាត់រៀបកន្លែងឡើងស្អាតចាំវា ដាក់អីអោយញុំា ហៅពេទ្យមកមើលជើងឈឺទៀត បន្ទប់ដេក ម៉ាស៊ីនត្រជាក់ទៀត ខ្ញុំក៏អស់ចិត្តដែរ ដែលបានរកម្ចាស់ល្អអោយវា តែព្រឹកមិញម៉ោងប្រាំបួន ចុងភៅគាត់បោសកន្លែងវាគេង ព្រោះគាត់អត់ចង់អោយវាគគ្រិចទេជើងវាកំពុងឈឺ គាត់យកវាមកចងមុខបន្ទប់គាត់តែមួយភ្លេតសោះ លូស៊ី ខាំខ្សែហើយដើរចេញទៅម៉ង ខណៈពេលនិងបងស្រី ជាប់និយាយជាមួយភ្ញៀវ ភ្លាមភ្លាមយើងខំតាមរកវា ផេកក៏ផូស បិទក្រដាសដែរ។ ចឹងហើយសូមមេត្តា បើអ្នកណាបានឃើញសូមជួយប្រាប់ផង ព្រោះអាណិតវាណាស់ វាកំសត់ណាស់ហើយតាំងតូចមក ខ្ញុំមិនចង់អោយវាកំសត់ទៀតទេ»៕

អត្ថបទដោយ​៖ Vathey

អត្ថបទពេញនិយម

សាងគ្រួសារថ្មីរៀងខ្លួនតែ ស៊ឹម សូលីកា នៅតែបង្ហាញអារម្មណ៍រីករាយ ពេលអតីតស្វាមីទទួលសមាជិកថ្មី
ក្ដៅចិត្តឆេវ ទៅកែបមិនដឹងប៉ុន្មានលើកហើយទេ អត់ដឹងកន្លែងនេះស្អាតហួស ថ្លៃគេងវិញឡើងធូរ
ពិតជាសំណាងមែន! ពេជ្រ សូលីកា ទទួលប្រាក់ប្រចាំខែពីស្វាមី ដល់ទៅ ២ ពាន់ដុល្លារ
ខ្យងឥលូវមានហាងឆេងណាស់ បើដឹងពីបច្ចេកទេសចិញ្ចឹម ដឹងតែអាចរកចំណូលបានច្រើនហើយ

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន2 days ago

​នៅមុខ​ពន្លឺ​អេក្រង់​យូរ ទោះ​មិន​ចេញទៅ​ណា​ក៏​ស្បែក​មុខខូច​ដែរ សាក ៥​ វិធី​នេះ​លើក​សម្រស់​វិញ​បាន​

​សាច់​មុខ​ម៉ដ្ឋខៃ សរ​ខ្ចី គឺជា​បំណងប្រាថ្នា​របស់​អ្នក​គ្រប់គ្នា អ្នកខ្លះ​មិន​ហ៊ាន​ចេញ​ក្រៅ ព្រោះ​ខ្លាច​កម្ដៅថ្ងៃ​ធ្វើ​ឲ្យ​ខូច​ស្បែក​ ។ ប៉ុន្តែ​កំហុស​ដែល​មើលមិនឃើញ​នោះ ភ្លើងពណ៌​ខៀវ​ដែល​ចេញពី​អេក្រង់​ទូរស័ព្ទ និង ​កុំព្យូទ័រ ក៏​អាចធ្វើ​ឲ្យ​ខូច​ស្បែក​បានដែរ​ ។  ​បើ​អ្នក​ចំណាយពេល​យូរ នៅមុខ​ពន្លឺ​អេក្រង់ ស្បែក​អ្នក​នឹងរង​ការប៉ះពាល់​ជាច្រើន ដូចជា ៖ លេចចេញ​រង្វង់​ខ្មៅ​ជុំវិញ​ភ្នែក (​ស្លក់​) ,...

អត្ថបទក្រុមហ៊ុន4 days ago

ក្រុមហ៊ុនសិង្ហបុរី SWAN & MACLAREN និង SCA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការ និងរួមបញ្ចូលសេវាកម្មដើម្បីនាំយកស្តង់ដារសិង្ហបុរីក្នុងការសិក្សាគម្រោងប្លង់មកកាន់ប្រទេសកម្ពុជា

•​ ​អង្គភាព​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ជា​ផ្លូវការ​នៅ​ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២០ ដើម្បី​រួមបញ្ចូល​នូវ​ជំនាញ​ឯកទេស​របស់​ក្រុមហ៊ុន​ទាំងពីរ​សំដៅ​ពង្រីក​បន្ថែម​នូវ​វត្តមាន និង​សេវាកម្ម​របស់​ពួកគេ​នៅក្នុង​ប្រទេស​កម្ពុជា​។​ •​ ​SCA ចូលរួម​នៅក្នុង​បណ្តាញ​របស់ Swan & Maclaren ដើម្បីឱ្យ​មានការ​រីកចម្រើន​នៅក្នុង​តំបន់​អាស៊ី​។​ •​ ​ការសហការ​ក្នុង​ភាពជា​ដៃគូ​នឹង​អនុញ្ញាតឱ្យ SCA...

អត្ថបទក្រុមហ៊ុន1 week ago

ងាយៗ ជួយឲ្យសាច់មុខសភ្លឺម៉ដ្ឋរលោងរាល់ថ្ងៃ ទោះពាក់ម៉ាសជាប់ក៏មិនភ័យខូចស្បែកដែរ

រាល់ថ្ងៃគ្រប់គ្នាប្រឹងប្រែងថែរក្សាសុខភាព និង សុវត្ថិភាពពីកូវីដ ១៩ ដោយការរក្សាអនាម័យ លាងសម្អាតដៃញឹកញាប់ និង ពាក់ម៉ាសរាល់ពេលចេញក្រៅផ្ទះ ។ ក្នុងអាកាសក្តៅស្អុះស្អាប់ដូចបច្ចុប្បន្ន ការពាក់ម៉ាសមិនថាយូរម៉ោង ឬមួយភ្លែតនោះទេ គឺ អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពស្បែកមុខ ពិសេសសម្រាប់ប្រភេទស្បែកមុខដែលស្ងួត ឬងាយមានប្រតិកម្ម ។ វាអាចបង្កឲ្យស្បែកមុខឡើងខ្លាញ់ ទៅជារមាស់ ឡើងកន្តួល...

អត្ថបទក្រុមហ៊ុន2 weeks ago

តាក់ទិចងាយៗ ចំណាយ ១០០$ ទទួលបាន ១០$ ពេលទិញទំនិញអនឡាញតាមវីង

ថ្ងៃនេះ​យើង​មាន​គន្លឹះ​ពិសេស​មួយ​ដើម្បី​ចែករំលែក​ដល់​លោកអ្នក​ក្នុង​ការទិញ​ទំនិញ​តាម​អន​ឡាញ​បាន​យ៉ាង​ងាយស្រួល ជាមួយ​ផលិតផល​ដែលមាន​គុណភាព​ល្អ​និង​ថែមទាំង​ទទួល អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទក្រុមហ៊ុន2 weeks ago

សូម​អរគុណ​សម្រាប់​ការចូលរួម​ក្នុង​កម្មវិធី #WeLoveShokubutsu ដែល​ជួយ​ឱ្យ​កម្មវិធី​ដំណើរការ​ប្រកបដោយ​ជោគជ័យ​

Shokubutsu Cambodia កម្មវិធី​បាន​ដំណើរការ​ដោយ​ជោគជ័យ​ក្នុងការ​ប្រកួតប្រជែង​រូបថត​ទូទាំងប្រទេស​ដែលមាន​ឈ្មោះថា «We Love Shokubutsu» នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក Shokubutsu Cambodia ការចូលរួម​ប្រកួតប្រជែង​ដោយមាន​បេក្ខជន​ជាង 400 នាក់ ដែល​បានប្រកាស​ឈ្មោះ​អ្នកឈ្នះ​ក្នុងការ​ប្រកួត​នៅ​ថ្ងៃទី 20 ខែឧសភា ឆ្នាំ 2020​ ។​ ​ សូម​អបអរសាទរ​ដល់​អ្នក​ឈ្នះ​ទាំង...

អត្ថបទក្រុមហ៊ុន2 weeks ago

មិនដឹងថា​ត្រូវធ្វើ​ម្ហួ​ប​អី​មែន​ទេ​? មក​សាក​ធ្វើ​ម្ហូប​ងាយៗ​ជាមួយ ចាន់ កញ្ញា​

ការធ្វើ​ម្ហូប​នៅផ្ទះ​ជា​រៀងរាល់ថ្ងៃ ពិតជា​សំខាន់​សម្រាប់​គ្រប់​ក្រុមគ្រួសារ ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់តែ​មានការ​ស្និត​ស្នាល គ្រួសារ​មាន​សុភមង្គល និង សន្សំសំចៃ​ថវិការ​ថែម​ទៀតផង​។ ប៉ុន្តែ ការជ្រើសរើស​មុខម្ហូប និង​គ្រឿងទេស​ថ្មីៗ ជា​រៀងរាល់ថ្ងៃ ពិតជា​ពិបាក​មែនទែន ជាពិសេស ក្នុងពេល​បច្ចុប្បន្ននេះ ការដើរ​ទិញ​ម្ហូប​នៅ​ផ្សារ​ក្នុង​រយៈពេល​យួរ ឬ​ទិញ​ម្ហូប​ស្រាប់ គឺ​មិនមាន​សុវត្ថិភាព​នោះឡើយ​ ។ ​ថ្ងៃនេះ ចាន់ កញ្ញា...

អត្ថបទក្រុមហ៊ុន2 weeks ago

វី​ង និង ​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​”​គាំទ្រ​អ្នក​ច្នៃប្រឌិត​បច្ចេកវិទ្យា​នៅ​កម្ពុជា​

​បច្ចេកវិទ្យា​ចុងក្រោយ​របស់​វី​ង​នឹង​ជួយ​គាំទ្រ​សមាជិក មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” ខណៈពេលដែល​ពួកគេ​កសាង​អ្នកជំនាន់ក្រោយ​នៃ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​ ​ភ្នំពេញ​ថ្ងៃទី ​២០ ខែឧសភា​ឆ្នាំ ២០២០ – ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” ឥឡូវនេះ​កំពុងធ្វើការ​រួមគ្នា​ដើម្បី​ជំរុញ​កំណើន​នៃ​ធុរកិច្ច​ថ្មី និង ​សហគ្រាស​ធុន​តូច​ និង ​មធ្យម​នៅ​កម្ពុជា​...

អត្ថបទក្រុមហ៊ុន2 weeks ago

ត្រូវ​ដឹង​! ស្រីៗ​ស្បែក​ស្ងួត និង ស​មិន​ស្មើគ្នា ព្រោះតែ​ធ្វេសប្រហែស​លើ​រឿង ៤ នេះ

មិត្ត​នារី​ដឹង​ទេ​ថា រវាង​ស្បែក​ស្អាត និង ស្បែក​ស្ងួត ស្រអាប់ គឺ​ខុសគ្នា​នៅត្រង់​ការយកចិត្តទុកដាក់​តែមួយ​មុខ​គត់​។ ជាក់ស្ដែង បើ​អ្នកមាន​វ័យក្មេង នោះ​អ្នក​អាច​មិនសូវ​បារម្ភ​ច្រើន​ពី​បញ្ហា​ស្បែក​។  តែ​គួរ​ឲ្យ​ដឹងថា អាយុ​កាន់តែ​កើនឡើង សុខភាព​ស្បែក​នឹង​កាន់តែ​ចុះ​អន់ថយ ព្រមទាំង​ផលិតកម្ម​នៃ​ជាតិ​មេឡានីន​នៅក្នុង​ស្បែក​កើនឡើង ជាហេតុ​ងាយ​បណ្ដាល​ឲ្យ​ជួបប្រទះ​នូវ​បញ្ហា​ស្បែក​ស្រអាប់ ស​ដោយ​កន្លែង និង ស្ងួត​ខ្លាំង​។ ក្រៅពី​កត្តា​ធម្មជាតិ​នៃ​អាយុ បញ្ហា​ស្បែក​ទាំងនេះ​ក៏​ឧស្សាហ៍​កើតមាន​ដែរ ចំពោះ​អ្នក​ដែល​ធ្វេសប្រហែស​លើ​រឿង...

អត្ថបទក្រុមហ៊ុន2 weeks ago

មិនដែល​ស្គាល់​ទេ ស្បែក​ស្ងួត ខ្មៅ​ស្រអាប់ បើ​ចេះ​ប្រើ​រូបមន្ត​ថែបំប៉ន​ស្បែក ៣ ប្រភេទ​នេះ​

​ស្រប​ពេលដែល​កំពុង​ស​ម្រាក​នៅផ្ទះ ដើម្បី​ទប់ស្កាត់​នូវ​ការឆ្លង​មេរោគ​កូ​វីដ​១៩ នារី​មួយចំនួនធំ​ចាប់ផ្ដើម​មានការ​រអ៊ូរ​ទាំ​ពាក់ព័ន្ធ​នឹង​បញ្ហា​ស្បែក​ស្ងួត និង ខ្មៅ​ស្រអាប់ មិន​ភ្លឺ​ថ្លា​។ គួរ​ឲ្យ​ដឹងថា ការ​សម្រាក​នៅផ្ទះ​ក្នុង​រយៈពេល​យូរ មិនមែន​មានន័យថា​ជាការ​បន្ទុំ​ស្បែក​ដ៏​ល្អ និង ត្រឹមត្រូវ​តាម​ក្បួន​ថែ​ស្បែក​ឡើយ​។ ផ្ទុយទៅវិញ វា​អាច​នឹង​បង្ករ​ជា​បញ្ហា​ស្បែក​ស្ងួត ប្រេះ​ក្រហែង និង ខ្មៅ​ស្រអាប់ ដែល​បណ្ដាលមកពី​កង្វះខាត​ជាតិ​សំណើម​ក្នុង​ស្បែក ខ្វះ​ជាតិ​វីតាមីន​D ពី​ពន្លឺព្រះអាទិត្យ ព្រមទាំង​ការ​ប៉ះ​ត្រូវ​ខ្យល់​ម៉ាស៊ីនត្រជាក់​ជាប្រចាំ​។...

អត្ថបទក្រុមហ៊ុន2 weeks ago

​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានដាក់​ដំណើរការ​ «គណនី​សន្សំ​ខ្នាតតូច​» ដើម្បី​ជួយ​ដល់​ប្រជាជន​កម្ពុជា​គ្រប់រូប​អាច​បើក​គណនី​ធនាគារ​បាន​

​ឥឡូវនេះ​លោកអ្នក​អាច​បើក​គណនី​សន្សំ​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជាមួយ​ទឹកប្រាក់​ត្រឹមតែ​ ៥ ​ដុល្លារ ប៉ុណ្ណោះ ព្រមទាំង​ទទួលបាន​អត្រា​ការប្រាក់​ខ្ពស់​តាមរយៈ​ការប្រើប្រាស់​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ដែល​ចំណាយពេល​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ និង​ អាច​ប្រើប្រាស់​បាន​គ្រប់ពេលវេលា​គ្រប់​ទីកន្លែង ជាមួយ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​និង​ភ្នាក់ងារ​វី​ង​ទូទាំងប្រទេស​ ។​ ​ថ្មីៗ​នេះ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង ធនាគារ ជេ...