រស់នៅម្នាក់ឯងមិនមែនមានន័យថាឯកាទេ ប្រសិនបើអ្នកបានធ្វើរឿងសុភមង្គលទាំងនេះ
សម្រាប់ហេតុផលខ្លះ មនុស្សជាច្រើនជឿជាក់ថាប្រសិនបើអ្នករស់នៅម្នាក់ឯង អ្នកគឺជាមនុស្សដែលតែងតែមានទុក្ខសោក និង គ្មានភាពរីករាយក្នុងជីវិត ។ ប៉ុន្តែពួកគេភ្លេចគិតអំពីការពិតមួយថា រស់នៅម្នាក់ឯងមិនមែនមានន័យថា រស់នៅដោយឯកាឯណា ជាពិសេសគឺនៅពេលដែលយើងអាចធ្វើខ្លួនជាខ្លួនឯងពិតប្រាកដ ដូច្នេះយើងពិតជាអាចទទួលអារម្មណ៍ពិសេសពីជីវិតដ៏ឯករាជ្យនេះ ។
ខាងក្រោមនេះគឺជារូបភាពទាំង១៥របស់វិចិត្រក៏ដ៏អស្ចារ្យគឺអ្នកនាង Yaoyao Ma Van As ដែលបានបង្ហាញឱ្យយើងឃើញពីសកម្មភាពដ៏មានសុភមង្គលនៃការរស់នៅម្នាក់ឯង ពិសេសបំផុត៖
១. អ្នកអាចឱ្យសត្វចិញ្ចឹមលេងយ៉ាងសប្បាយរីករាយ ខណៈអ្នកផ្តោតតែលើការងារប៉ុណ្ណោះ
២. អ្នកអាចសម្រាកនៅលើគ្រែមួយសន្ទុះ ដើម្បីគិតដល់ក្តីស្រមៃតូចមួយក្នុងជីវិត
៣. ចំណាយពេលខ្លះសម្រាប់ធ្វើរឿងសប្បាយៗ
៤. រៀបចំតុបតែងផ្ទះរបស់អ្នក
៥. ចំណាយពេលច្រើនស្វែងរកសៀវភៅអាន
៦. ដើរនៅក្រោមដំណក់ទឹកភ្លៀង
៧. ញ៉ំាអាហារតាមចំណង់
៨. ក្រោកមើលថ្ងៃរះ ជាមួយទឹកតែមួយពែងនាពេលព្រឹក
៩. ធ្វើដំណើរកម្សាន្ត
១០. ស្រាវជ្រាវ ស្វែងរកអ្វីថ្មីសម្រាប់ខ្លួនឯង
១១. ត្រៀមខ្លួនរួចរាល់មុនពេលចេញទៅក្រៅដោយមិនប្រញាប់ប្រញាល់
១២. ចំណាយពេលងូតទឹកឱ្យយូរ បំភ្លេចនៅរឿងអាក្រក់ៗនាពេលថ្ងៃ
១៣. បញ្ជេញអារម្មណ៍គ្រប់ពេលណាដែលចង់ ដោយមិនបៀមទុក្ខ
១៤. ចំណាយពេលរើសសម្លៀកបំពាក់ដែលពេញចិត្ត
១៥. ចុងក្រោយគឺគ្រាន់តែធ្វើខ្លួនជាខ្លួនឯង
ប្រភព៖ Bright Side