បង្ហាញអាថ៌កំបាំង ៥ យ៉ាង អ្នកចូលចិត្តដណ្តប់ភួយបានគេងលក់ ទោះបីក្តៅស្អុះក៏ដោយ
មានមនុស្សជាច្រើនមានអារម្មណ៍ទទេៗខ្លួន ហើយត្រូវការភួយជាចាំបាច់ដើម្បីបានគេងលក់ជារៀងរាល់យប់ ។ ភួយបានក្លាយដូចជារបស់វេទមន្តដែលអាចជួយឱ្យយើងអាចគេងលក់បានឆាប់រហ័សជាងមុន ។ អ្នកខ្លះសូម្បីតែមេឃក្តៅស្អុះស្អាប់យ៉ាងណាក៏មិនអាចគេងខ្វះភួយបាន ។
ខាងក្រោមនេះជាមូលហេតុមួយចំនួនដែលអ្នកសិក្សាស្រាវជ្រាវបានរកឃើញថាហេតុអ្វីមនុស្សត្រូវការភួយដើម្បីគេងនៅពេលយប់៖
១. វាគ្រប់គ្រងកម្រិតកម្តៅនៅក្នុងខ្លួនយើង
ខ្លួនមនុស្សត្រូវបានបង្កើតឡើងជាមួយកម្តៅនៅក្នុងឈាម ដែលមានន័យថា ខ្លួនប្រាណរបស់យើងគ្រប់គ្រងសីតុណ្ហភាពខាងក្នុង ដែលជួយឱ្យយើងមានអារម្មណ៍កក់ក្តៅ ។ យ៉ាងណាមិញពេលយើងគេងលក់ សកម្មភាពនោះនឹងបាត់បង់ ជាហេតុធ្វើឱ្យយើងត្រូវការរបស់ជំនួយពីខាងក្រៅ ។
២. យើងមានទម្លាប់សណ្តប់ភួយតាំងពីនៅក្មេង
យើងក៏ជាអ្នកបង្កើតទម្លាប់ ដែលធ្វើឱ្យវាជះឥទ្ធិពលដូចគ្នាដល់តម្រូវការនៃការប្រើប្រាស់ភួយនេះ ។ ទោះបីជាគ្មានមូលហេតុផ្សេង តែវាបានក្លាយជាទម្លាប់របស់យើងក្នុងការប្រើប្រាស់វាតាំងពីនៅជាទារកមកហើយ ។
៣. ភួយអាចជួយបំបាត់ស្រ្តេសនៅពេលគេង
នៅពេលដែលយើងស្ត្រេស កើតទុក្ខ ឬមានបញ្ហាអ្វីមួយ វាបានធ្វើឱ្យយើងពិបាកគេងលក់ណាស់ ។ ប៉ុន្តែអ្នកនឹងមានអារម្មណ៍ល្អប្រសើរនៅពេលដែលយើងត្រូវបានគ្របដណ្តប់ខ្លួនឯងដោយអ្វីមួយ ដែលធ្វើឱ្យអរម៉ូន ម្យ៉ាងឈ្មោះ Serotonin មានការកើនឡើង ហើយអារម្មណ័ល្អអាចឆាប់វិលត្រឡប់មកវិញ ។
៤. ភួយធ្វើឱ្យយើងមានអារម្មណ៍កក់ក្តៅ និង សុវត្ថិភាព
ភួយជួយកែខៃវិញាណរបស់យើងឱ្យមានអារម្មណ៍ថាមានសុវត្ថិភាពជានិច្ច ពីព្រោះតែអ្វីដែលមនុស្សមានភាពភ័យខ្លាចស្រដៀងគ្នាតាំងពីនៅក្មេងគឺការភ័យខ្លាចជាមួយភាពងងឹត ដូច្នេះនៅពេលដែលអារម្មណ៍នោះកើតមានឡើង វានឹងរំញោចឱ្យយើងរកអ្វីមកបិទបាំងខ្លួនឯងភ្លាម ៕
ប្រភព៖ Bright Side