ធ្លាប់ឆ្ងល់ឬអត់ ហេតុអ្វីបានជា សត្វ កម្រមានពណ៌ខៀវ? តស់! មកដឹងពីមូលហេតុទាំងអស់គ្នា
យោងតាមការសិក្សាស្រាវជ្រាវបានឱ្យដឹងថា មនុស្សជាច្រើនមានចំណង់ចំណូលចិត្តលើពណ៌ខៀវ សូម្បីប្រទេសចំនួន ១៥ ក៏មានទង់ជាតិប្រចាំប្រទេសខ្លួនលាយពណ៌ខៀវដែរ ប៉ុន្តែមានហេតុផលខ្លះដែលយើងមិនសូវបានឃើញពណ៌ខៀវនៅក្នុងធម្មជាតិ ជាពិសេសនៅលើសត្វតែម្តង គឺស្ទើរតែគ្មានទៅហើយ ។
ការស្រាវជ្រាវបានឱ្យដឹងថា ភាគច្រើននៃពណ៌របស់សត្វដែលមាននៅលើ រោម ស្លាប ឬ ស្បែក មានជាប់ទាក់ទងទៅហ្នឹងអាហារដែលពួកវាស៊ី ។ ឧទាហរណ៍ ត្រីមាសស៊ីផ្កាពណ៌លឿង ត្រីសាលម៉ុន និង កុកផ្កាឈូក ស៊ីខ្យង ខ្ចៅ លៀស គ្រំ ដែលមានពណ៌ផ្កាឈូក ។
ក្រៅពីនោះវាក៏បានរាប់បញ្ជូលជាមួយពណ៌ត្នោត ពណ៌ក្រហម ក៏ដូចជាពណ៌ទឹកក្រូចផងដែរ លើកលែងតែពណ៌ខៀវនេះឯង ដែលយើងកម្រថាឃើញមានរុក្ខជាតិ ឬធម្មជាតិដែលមានពណ៌ខៀវដូចគ្នា សូម្បីតែផ្កា ដូច្នេះហើយបានយើងមិនសូវបានឃើញសត្វដែលមានពណ៌ខៀវនេះ ៕
ប្រភព៖ Bright Side