Connect with us

ជីវិត & ការងារ

រកនេះខាតរកនោះខាត បើមានដីវាលទំនេរដាំតែរំដេង អាចរកចំណូលបានរាប់លានរៀលដែរ ក្នុងមួយរដូវៗ

on

Advertisement

បើមានដីកុំទុកទំនេរចោលឥតប្រយោជន៍ បើមិនដឹងដាំដំណាំអី គ្រាន់តែដាំរំដេងទុកចោល ក៏អាចរកចំណូលបានច្រើនដែរ ។ ដូចជាលោក ទង ឈឿន មានផ្ទៃដីតែ ១០ ម៉ែត្រ គុណ ៥០ ម៉ែត្រប៉ុណ្ណោះ គាត់មិនបានទុកដិរបស់គាត់ឱ្យទំនេរចោលដោយឥតប្រយោជន៍ឡើយ ដោយគាត់បានយកដីនោះដាំរំដេង រយៈពេលត្រឹមតែ ៦ ខែប៉ុណ្ណោះ គាត់អាចប្រមូល និង រកចំណូលបានពី ៤ ទៅ ៦លានរៀលពីដំណាំរំដេង របស់គាត់ ។

បច្ចុប្បន្ន លោក ទង ឈឿន រស់នៅក្នុងភូមិដីក្រហម ឃុំព្រៃរំដង ស្រុកគីរីវង់ ខេត្តតាកែវ  ។ លោកជាកសិករម្នាក់ ដែលមានភាពឧស្សាព្យាម ក្នុងការប្រកបរបរកសិកម្ម ធ្វើស្រែ ចម្ការ គាត់ មិនដែលទុកដីរបស់គាត់ឱ្យនៅសល់ទំនេរឡើយ គាត់តែងតែដាំដំណាំ រួមផ្សំផ្សេងៗជាច្រើនមុខ ដូចជា ក្រូចឆ្មារ ក្រូចថ្លុង និង រំដេងជាដើម ដែលអាចឱ្យគាត់រកចំណូលពីការដាំដំណាំទាំងនោះបានរាប់លានរៀលក្នុងមួយរដូវៗដើម្បីជីវភាពផ្គត់ផ្គង់គ្រួសារគាត់ឱ្យរស់នៅបានយ៉ាងស្រួល មិនបាច់ធ្វើចំណាកស្រុកឡើយ ។ គ្រាន់តែគាត់លក់ រំដេងមួយមុខ ក្នុងមួយរដូវ មានរយៈពេល ៦ ខែ គាត់អាចរកចំណូលបានពី ៤ ទៅ ៦ លានរៀលដែរ នេះមិនគិតដល់ពីការលក់ផលដំណាំផ្សេងៗទៀតឡើយ ។

លោក ទង ឈឿន បានរៀបរាប់ពីរបៀបដាំរំដេងថា ការដាំដំណាំរំដេងនេះ វាមិនពិបាកដូចជាការដាំដំណាំផ្សេងទៀតឡើយ ។ ដោយមុនដំបូងយើងត្រូវយកពូជរំដេង ដែលបានត្រៀមពូជទុក រួចយកមកបណ្តុះ ឱ្យវាដុះ បានប្រវែង ១ តឹក រួចភ្ជួរដី ដោយគោយន្ត ឬ ត្រាក់ទ័រ ហើយហាលរយៈពេល២ ឬ ៣ថ្ងៃ រួចធ្វើស្មៅ ហើយលើកជារង បើដីនោះមានការដកទឹកភ្លៀង ។តែបើដីយើងរាបស្មើ ឬ ដីជំរាលភ្នំ គ្រាន់តែភ្ជួររួច មិនបាច់ហាលដីឱ្យស្ងួត ឬ លើកជារងឡើយ គឺ យើងគ្រាន់តែជីកជារណ្តៅ ក្នុងជម្រៅ ៣តឹករួចយកលាមកអាចម៌គោមកដាក់នៅបាតរណ្តៅ រួចយករំដេង ដែលបណ្តុះនោះ មកដាក់ដាំ   ដោយទុកគម្លាតពីពីគុម្ពមួយ ទៅ គុម្ពមួយ ប្រវែង ០,៥ ម៉ែត្រ ជាការស្រាច ។

អ្នកខ្លះ គេយកមើមរំដេងមកដាំ តែម្តងក៏បានដែរ គ្រាន់តែវាពិបាក់ធ្វើស្មៅបន្តិចទម្រាំរំដេងដុះ តែបើដាំតាមរបៀបបណ្តុះកូន វាមិនបាច់ធ្វើស្មៅឡើយ ពេលស្មៅដុះរំដេងក៏ធំគ្របលើស្មៅជិតតែម្តង ។ ក្រោយពីដាំហើយ បើវានៅតូច ហើយមានភាពរាំងស្ងួតនោះ យើងគ្រាន់តែបូមទឹកស្រោចម្តង ឬ ពីរដង រួចទុកវាចោល មិនបាច់ថែទាំវាច្រើនឡើយ រហូតដល់រយៈពេល ៦ ខែទើបយើងអាចប្រមូលផលវាបាន ។

លោក ទង ឈឿន បានបន្តទៀតថា​ ប៉ុន្មានឆ្នាំមកនេះ ការដាំរំដេង មិនមានបញ្ហាចោទលើទីផ្សារឡើយ ដាំបានប៉ុន្មានក៏ឈ្មួញទិញគ្មានសល់ដែរ ។ អ្នកនៅក្នុងភូមិជាមួយគាត់ នាំគ្នាដាំរំដេងស្ទើរគ្រប់ៗគ្រួសារ ។ ប៉ុន្តែបើឆ្នាំណាលក់មិនដាច់ ពួកគាត់អាចទុករំដេង លក់នៅឆ្នាំបន្ទាប់ក៏បាន ។

ចំពោះគ្រួសារគាត់ នៅរដូវរំដេងកន្លងទៅ គាត់គ្មានកម្លាំងគាស់រំដេង ក៏ម៉ៅឱ្យអ្នកភូមិដូចគ្នាគាស់លក់បន្ត ក្នុងតម្លៃ ៤ លានរៀល ហើយគេគាស់លក់បន្តឱ្យឈ្មួញដែលយករថយន្តមកដឹកដល់ផ្ទះ យកទៅលក់នៅទីក្រុងភ្នំពេញ បានរហូតដល់ជាង ៦ លានរៀឯណោះ ។ លោក ទង ឈឿន បានផ្តាំផ្ញើដល់កសិករទូទាំងប្រទេសថា បើមានដីមិនលិចទឹកឬ ដីតំបន់ភ្នំ កុំទុកវាចោលទំនេរឱ្យសោះគឺដាក់ដាំរំដេងចោលទៅ រយៈពេល ៦ខែ យើងអាចប្រមូលផលវាលក់បានហើយ ។ បើបងប្អូនចង់ជ្រាបច្បាស់ពីការដាំរំដេងនេះ អាចទាក់គាត់ តាមរយៈលេខទូរសព្ទ ០១៧ ៨៧ ៦៥ ៥១ /០៣១ ៣៣ ១៩ ៦៩៦ ៕

អត្ថបទដោយ​៖ សុថាត់

ជីវិត & ការងារ

អត្ថបទពេញនិយម

ធនាគារជាតិកម្ពុជា ទុកពេល ៣ ខែ ដល់គ្រឹះស្ថានហិរញ្ញវត្ថុប្រមូលលុយ 1$ 2$ 5$ ដឹកជញ្ជូនទៅក្រៅប្រទេស
ព្រឹកមិញនេះ ធនាគារជាតិកម្ពុជា បើកកិច្ចប្រជុំផ្អាកទទួលលុយដុល្លារ ប្រភេទ ១ ដុល្លារ ២ ដុល្លារ ៥ ដុល្លារ
បន្ទាប់ពីឡៃឡុងសម្អាងការឥលូវ ខាត់ សុឃីម ប្រកាសលក់ផ្ទះឡៃឡុង តម្លៃកន្លះលានដុល្លារ
សោកស្តាយណាស់ លោកគ្រូ ឈិន ឈៀង វីរៈសិល្បករអាយ៉ៃ ទទួលមរណភាពមុននេះបន្តិច!

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន3 days ago

ងាយៗ ជួយឲ្យសាច់មុខសភ្លឺម៉ដ្ឋរលោងរាល់ថ្ងៃ ទោះពាក់ម៉ាសជាប់ក៏មិនភ័យខូចស្បែកដែរ

រាល់ថ្ងៃគ្រប់គ្នាប្រឹងប្រែងថែរក្សាសុខភាព និង សុវត្ថិភាពពីកូវីដ ១៩ ដោយការរក្សាអនាម័យ លាងសម្អាតដៃញឹកញាប់ និង ពាក់ម៉ាសរាល់ពេលចេញក្រៅផ្ទះ ។ ក្នុងអាកាសក្តៅស្អុះស្អាប់ដូចបច្ចុប្បន្ន ការពាក់ម៉ាសមិនថាយូរម៉ោង ឬមួយភ្លែតនោះទេ គឺ អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពស្បែកមុខ ពិសេសសម្រាប់ប្រភេទស្បែកមុខដែលស្ងួត ឬងាយមានប្រតិកម្ម ។ វាអាចបង្កឲ្យស្បែកមុខឡើងខ្លាញ់ ទៅជារមាស់ ឡើងកន្តួល...

អត្ថបទក្រុមហ៊ុន1 week ago

តាក់ទិចងាយៗ ចំណាយ ១០០$ ទទួលបាន ១០$ ពេលទិញទំនិញអនឡាញតាមវីង

ថ្ងៃនេះ​យើង​មាន​គន្លឹះ​ពិសេស​មួយ​ដើម្បី​ចែករំលែក​ដល់​លោកអ្នក​ក្នុង​ការទិញ​ទំនិញ​តាម​អន​ឡាញ​បាន​យ៉ាង​ងាយស្រួល ជាមួយ​ផលិតផល​ដែលមាន​គុណភាព​ល្អ​និង​ថែមទាំង​ទទួល អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទក្រុមហ៊ុន1 week ago

សូម​អរគុណ​សម្រាប់​ការចូលរួម​ក្នុង​កម្មវិធី #WeLoveShokubutsu ដែល​ជួយ​ឱ្យ​កម្មវិធី​ដំណើរការ​ប្រកបដោយ​ជោគជ័យ​

Shokubutsu Cambodia កម្មវិធី​បាន​ដំណើរការ​ដោយ​ជោគជ័យ​ក្នុងការ​ប្រកួតប្រជែង​រូបថត​ទូទាំងប្រទេស​ដែលមាន​ឈ្មោះថា «We Love Shokubutsu» នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក Shokubutsu Cambodia ការចូលរួម​ប្រកួតប្រជែង​ដោយមាន​បេក្ខជន​ជាង 400 នាក់ ដែល​បានប្រកាស​ឈ្មោះ​អ្នកឈ្នះ​ក្នុងការ​ប្រកួត​នៅ​ថ្ងៃទី 20 ខែឧសភា ឆ្នាំ 2020​ ។​ ​ សូម​អបអរសាទរ​ដល់​អ្នក​ឈ្នះ​ទាំង...

អត្ថបទក្រុមហ៊ុន1 week ago

មិនដឹងថា​ត្រូវធ្វើ​ម្ហួ​ប​អី​មែន​ទេ​? មក​សាក​ធ្វើ​ម្ហូប​ងាយៗ​ជាមួយ ចាន់ កញ្ញា​

ការធ្វើ​ម្ហូប​នៅផ្ទះ​ជា​រៀងរាល់ថ្ងៃ ពិតជា​សំខាន់​សម្រាប់​គ្រប់​ក្រុមគ្រួសារ ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់តែ​មានការ​ស្និត​ស្នាល គ្រួសារ​មាន​សុភមង្គល និង សន្សំសំចៃ​ថវិការ​ថែម​ទៀតផង​។ ប៉ុន្តែ ការជ្រើសរើស​មុខម្ហូប និង​គ្រឿងទេស​ថ្មីៗ ជា​រៀងរាល់ថ្ងៃ ពិតជា​ពិបាក​មែនទែន ជាពិសេស ក្នុងពេល​បច្ចុប្បន្ននេះ ការដើរ​ទិញ​ម្ហូប​នៅ​ផ្សារ​ក្នុង​រយៈពេល​យួរ ឬ​ទិញ​ម្ហូប​ស្រាប់ គឺ​មិនមាន​សុវត្ថិភាព​នោះឡើយ​ ។ ​ថ្ងៃនេះ ចាន់ កញ្ញា...

អត្ថបទក្រុមហ៊ុន1 week ago

វី​ង និង ​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​”​គាំទ្រ​អ្នក​ច្នៃប្រឌិត​បច្ចេកវិទ្យា​នៅ​កម្ពុជា​

​បច្ចេកវិទ្យា​ចុងក្រោយ​របស់​វី​ង​នឹង​ជួយ​គាំទ្រ​សមាជិក មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” ខណៈពេលដែល​ពួកគេ​កសាង​អ្នកជំនាន់ក្រោយ​នៃ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​ ​ភ្នំពេញ​ថ្ងៃទី ​២០ ខែឧសភា​ឆ្នាំ ២០២០ – ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” ឥឡូវនេះ​កំពុងធ្វើការ​រួមគ្នា​ដើម្បី​ជំរុញ​កំណើន​នៃ​ធុរកិច្ច​ថ្មី និង ​សហគ្រាស​ធុន​តូច​ និង ​មធ្យម​នៅ​កម្ពុជា​...

អត្ថបទក្រុមហ៊ុន1 week ago

ត្រូវ​ដឹង​! ស្រីៗ​ស្បែក​ស្ងួត និង ស​មិន​ស្មើគ្នា ព្រោះតែ​ធ្វេសប្រហែស​លើ​រឿង ៤ នេះ

មិត្ត​នារី​ដឹង​ទេ​ថា រវាង​ស្បែក​ស្អាត និង ស្បែក​ស្ងួត ស្រអាប់ គឺ​ខុសគ្នា​នៅត្រង់​ការយកចិត្តទុកដាក់​តែមួយ​មុខ​គត់​។ ជាក់ស្ដែង បើ​អ្នកមាន​វ័យក្មេង នោះ​អ្នក​អាច​មិនសូវ​បារម្ភ​ច្រើន​ពី​បញ្ហា​ស្បែក​។  តែ​គួរ​ឲ្យ​ដឹងថា អាយុ​កាន់តែ​កើនឡើង សុខភាព​ស្បែក​នឹង​កាន់តែ​ចុះ​អន់ថយ ព្រមទាំង​ផលិតកម្ម​នៃ​ជាតិ​មេឡានីន​នៅក្នុង​ស្បែក​កើនឡើង ជាហេតុ​ងាយ​បណ្ដាល​ឲ្យ​ជួបប្រទះ​នូវ​បញ្ហា​ស្បែក​ស្រអាប់ ស​ដោយ​កន្លែង និង ស្ងួត​ខ្លាំង​។ ក្រៅពី​កត្តា​ធម្មជាតិ​នៃ​អាយុ បញ្ហា​ស្បែក​ទាំងនេះ​ក៏​ឧស្សាហ៍​កើតមាន​ដែរ ចំពោះ​អ្នក​ដែល​ធ្វេសប្រហែស​លើ​រឿង...

អត្ថបទក្រុមហ៊ុន1 week ago

មិនដែល​ស្គាល់​ទេ ស្បែក​ស្ងួត ខ្មៅ​ស្រអាប់ បើ​ចេះ​ប្រើ​រូបមន្ត​ថែបំប៉ន​ស្បែក ៣ ប្រភេទ​នេះ​

​ស្រប​ពេលដែល​កំពុង​ស​ម្រាក​នៅផ្ទះ ដើម្បី​ទប់ស្កាត់​នូវ​ការឆ្លង​មេរោគ​កូ​វីដ​១៩ នារី​មួយចំនួនធំ​ចាប់ផ្ដើម​មានការ​រអ៊ូរ​ទាំ​ពាក់ព័ន្ធ​នឹង​បញ្ហា​ស្បែក​ស្ងួត និង ខ្មៅ​ស្រអាប់ មិន​ភ្លឺ​ថ្លា​។ គួរ​ឲ្យ​ដឹងថា ការ​សម្រាក​នៅផ្ទះ​ក្នុង​រយៈពេល​យូរ មិនមែន​មានន័យថា​ជាការ​បន្ទុំ​ស្បែក​ដ៏​ល្អ និង ត្រឹមត្រូវ​តាម​ក្បួន​ថែ​ស្បែក​ឡើយ​។ ផ្ទុយទៅវិញ វា​អាច​នឹង​បង្ករ​ជា​បញ្ហា​ស្បែក​ស្ងួត ប្រេះ​ក្រហែង និង ខ្មៅ​ស្រអាប់ ដែល​បណ្ដាលមកពី​កង្វះខាត​ជាតិ​សំណើម​ក្នុង​ស្បែក ខ្វះ​ជាតិ​វីតាមីន​D ពី​ពន្លឺព្រះអាទិត្យ ព្រមទាំង​ការ​ប៉ះ​ត្រូវ​ខ្យល់​ម៉ាស៊ីនត្រជាក់​ជាប្រចាំ​។...

អត្ថបទក្រុមហ៊ុន2 weeks ago

​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានដាក់​ដំណើរការ​ «គណនី​សន្សំ​ខ្នាតតូច​» ដើម្បី​ជួយ​ដល់​ប្រជាជន​កម្ពុជា​គ្រប់រូប​អាច​បើក​គណនី​ធនាគារ​បាន​

​ឥឡូវនេះ​លោកអ្នក​អាច​បើក​គណនី​សន្សំ​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជាមួយ​ទឹកប្រាក់​ត្រឹមតែ​ ៥ ​ដុល្លារ ប៉ុណ្ណោះ ព្រមទាំង​ទទួលបាន​អត្រា​ការប្រាក់​ខ្ពស់​តាមរយៈ​ការប្រើប្រាស់​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ដែល​ចំណាយពេល​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ និង​ អាច​ប្រើប្រាស់​បាន​គ្រប់ពេលវេលា​គ្រប់​ទីកន្លែង ជាមួយ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​និង​ភ្នាក់ងារ​វី​ង​ទូទាំងប្រទេស​ ។​ ​ថ្មីៗ​នេះ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង ធនាគារ ជេ...

អត្ថបទក្រុមហ៊ុន2 weeks ago

ពេជ្រ សោភា បង្ហាញ​ពីមុខ​ម្ហូប​ងាយៗ ឆ្ងាញ់ៗ សម្រាប់ ចម្អិន​ជាមួយគ្នាក្នុងពេល​នៅផ្ទះ​

​ការធ្វើ​ម្ហូប​នៅផ្ទះ​ជា​រៀងរាល់ថ្ងៃ ពិតជា​សំខាន់​សម្រាប់​គ្រប់​ក្រុមគ្រួសារ ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់តែ​មានការ​ស្និត​ស្នាល គ្រួសារ​មាន​សុភមង្គល និង សន្សំសំចៃ​ថវិកា ថែម​ទៀតផង​ ។ ប៉ុន្តែការជ្រើសរើស​មុខម្ហូប និង​ គ្រឿងទេស​ថ្មីៗ ជា​រៀងរាល់ថ្ងៃ ពិតជា​ពិបាក​មែនទែន ជាពិសេស ក្នុងពេល​បច្ចុប្បន្ននេះ ការដើរ​ទិញ​ម្ហូប​នៅ​ផ្សារ​ក្នុង​រយៈពេល​យួរ ឬ​ទិញ​ម្ហូប​ស្រាប់ គឺ​មិនមាន​សុវត្ថិភាព​នោះឡើយ​ ។ ថ្ងៃនេះ...

អត្ថបទក្រុមហ៊ុន2 weeks ago

សេវាធានារ៉ាប់រងអាយុជីវិតមានសារសំខាន់ដូចការពាក់ម៉ាស

អ្នកស្រី ផាត់ សុខលាភ បានបង្ហាញចំណាប់អារម្មណ៍ថា «ព្រោះយើងមើលវីរុសកូវីដ-១៩ មិនឃើញ ទើបយើងពាក់ម៉ាសការពារ ដូចគ្នានឹងការទិញសេវាធានារ៉ាប់រងអាយុជីវិត ព្រោះយើងមើលមិនឃើញថាមានអ្វីកើតឡើងនៅថ្ងៃស្អែក» ការរីករាតត្បាតនៃវីរុស កូវីដ-១៩ នៅតែជាក្តីបារម្ភចម្បងរបស់កម្ពុជា ។ ជាក់ស្តែងវីរុសកូវីដ-១៩ ពិតជាបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចគ្រួសារ បញ្ហាផ្លូវចិត្ត និង បញ្ហាផ្សេងៗ ។ គ្រប់ក្រុមគ្រួសារនៅតែបន្តអនុវត្តវិធានការបង្ការតាមរយៈការពាក់ម៉ាស...