Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ចេះប៉ុន្មានក្បាច់នេះ ចង់ធ្វើ «សាច់ក្រកជ្រូក» ឆ្ងាញ់មិនពិបាកទៀតទេ
ញុំាអី សង្គម

ចេះប៉ុន្មានក្បាច់នេះ ចង់ធ្វើ «សាច់ក្រកជ្រូក» ឆ្ងាញ់មិនពិបាកទៀតទេ

អត្ថបទដោយ​៖ Vathey ឧសភា ៩, ២០២១

សាច់ក្រក គឺជាប្រភេទម្ហូបក្រៀមក្រោះម្យ៉ាង ដែលអាចទុកបានយូរ និងងាយស្រួលចំអិនញុំាម្តងៗ ប៉ុន្តែវិធីធ្វើសាច់ក្រកវិញ ក៏មិនពិបាកដូចគ្នា។ ថ្ងៃនេះយើងមក ដឹងពីរបៀបធ្វើសាច់ក្រកជ្រូកម្តង ។

 

របៀបធ្វើសាច់ក្រកជ្រូក
+ គ្រឿងផ្សំ
– សាច់ជ្រូកចិញ្ច្រាំ ៥០០ក្រាម
– សាច់បីជាន់ចិញ្ច្រាំ ៥០០ក្រាម
– បាយស ១០០ក្រាម
– គល់ស្លឹកគ្រៃ ហាន់ស្តើងៗ ១ស្លាបព្រាបាយ
– ខ្ទឹមស ៥-៦កំពឹស
– ទឹកត្រី ១ស្លាបព្រាបាយ
– ស្ករស ១ស្លាបព្រាកាហ្វេ
– អំបិល ១ស្លាបព្រាកាហ្វេ
– ម្រេចម៉ត់ ១ស្លាបព្រាបាយ
– ម្សៅស៊ុប ១ស្លាបព្រាបាយ
– ពោះវៀនជ្រូក ១ខ្សែ (សម្រាប់ច្រកសាច់)

 

 

 

+ វិធីធ្វើ
១. យកពោះវៀនជ្រូក លាងទឹកជាមួយអំបិលឲ្យស្អាត ទាំងក្នុង និងក្រៅ រួចស្រង់ទុកមួយអន្លើ

២. យកគល់ស្លឹកគ្រៃ និងខ្ទឹមស ដាក់បុកចូលគ្នាឲ្យម៉ត់ រួចដួសទុកមួយអន្លើ

៣. យកចានដាក់សាច់ជ្រូក និងសាច់បីជាន់ចិញ្ច្រាំចូលគ្នា រួចដាក់លាយជាមួយគល់ស្លឹកគ្រៃ ខ្ទឹមស ដែលបុកហើយ និងចាក់ទឹកត្រី ស្ករស អំបិល ម្រេច និងម្សៅស៊ុបច្របល់ចូលគ្នា រួចដាក់បាយសចូល ច្របល់ចូលគ្នាឲ្យសព្វ

៤. បន្ទាប់មកយកសាច់ដែលលាយគ្រឿងហើយ ញាត់ចូលក្នុងពោះវៀនជ្រូក រួចអស់ហើយ យកខ្សែចងដើម្បីធ្វើជាដុំៗ តាមចំណូលចិត្ត (រួចយកទៅហាលក៏បាន អត់ក៏បាន)

៥. រួចយកទៅអាំង បំពង ឬចៀន តាមចំណូលចិត្តជាការស្រេច ៕

ប្រភពៈ Lalinn like cooking

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ទិដ្ឋភាពនៃសម្រស់រូងភ្នំ ខេត្តកំពត ដែលលាក់ខ្លួនជាយូរមកហើយ ត្រូវបានលាតត្រដាងដោយ realme 9

ឧសភា ២៤, ២០២២
អត្ថបទក្រុមហ៊ុន

រង្វាន់ពិតៗ ឈ្នះពិតៗ ចាប់ពីថ្ងៃនេះដល់ ១៦ ខែសីហា រាល់ការជាវ Galaxy

ឧសភា ២៤, ២០២២
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់