Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 បន្តិចទៀតអ្នកស្ទឹងត្រង់-ក្រូចឆ្មារ លែងលំបាកដូចមុន ស្ពានយ៉ាងវែង​ជិតបង្ហាញរាងសង្ហាខ្លួនជូនបងប្អូនឆ្លងកាត់ហើយ
សង្គម

បន្តិចទៀតអ្នកស្ទឹងត្រង់-ក្រូចឆ្មារ លែងលំបាកដូចមុន ស្ពានយ៉ាងវែង​ជិតបង្ហាញរាងសង្ហាខ្លួនជូនបងប្អូនឆ្លងកាត់ហើយ

ឧសភា ៩, ២០២០

មកដល់ពេលនេះ ការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មារ សម្រេចបាន ៧៥ ភាគរយហើយ ។ ការសាងសង់ស្ពានរនេះឡើងគឺក្នុងគោលបំណងដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និង ការដឹកជញ្ជូនផលដំណាំ ឬ ទំនិញផ្សេងៗពីស្រុកមួយទៅស្រុកមួយ ពីខេត្តមួយទៅខេត្តមួយ ។

ស្ពានឆ្លងកាត់ទន្លេមេគង្គ ដើម្បីតភ្ជាប់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម  និង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំនេះ បានបើកការដ្ឋានស្ថាបនា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ​ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ស្ពាននេះ មានបណ្តោយប្រវែង ១ ១៣១ ម៉ែត្រ , ទទឹងប្រវែង ១៣.៥០ ម៉ែត្រ ។

ការសាងសង់ស្ពាននេះ ប្រើរយៈពេលចំនួន ៤២ខែ គឺគិតចាប់ពីខែកុម្ភៈ ឆ្នាំ២០១៨ ហើយគ្រោង​បញ្ចប់នានៅដើមឆ្នាំ២០២១ ដែលគ្រោងចំណាយថវិកាសរុបជិត ៥៧លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកា​បដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និង បោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

Starbucks ចាប់ដៃគូជាមួយវីងម៉ល

សីហា ១៣, ២០២២
បច្ចេកវិទ្យា

ទីបំផុត! កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip4 និង Galaxy

សីហា ១១, ២០២២
បច្ចេកវិទ្យា

ASUS បង្កើតព្រឹត្តិការណ៍ជួបជុំអ្នកស្រឡាញ់អេឡិចត្រូនិច និង ការដាក់តាំងបង្ហាញផលិតផលកុំព្យូទ័រស៊េរីថ្មី

សីហា ១០, ២០២២
បច្ចេកវិទ្យា

តើអ្វីដែលអ្នកចង់បានបំផុតពី OPPO Reno8 Series នៅពេលនេះ? OPPO នាំអ្នកឆ្ពោះទៅរកភាពអស្ចារ្យ

សីហា ៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់