សូមតៃកុងឡាន ទូទាំងប្រទេសកម្ពុជា ដែលដឹកមនុស្សលើសពី ១០នាក់ ត្រូវអនុវត្ត ៥ ចំណុច បញ្ចៀសកូវីដ ១៩
សេវាដឹកជញ្ជូននៅតែដំណើរការជាប្រក្រតីនៅក្នុងប្រទេសកម្ពុជា ដោយរដ្ឋាភិបាលមិនមានវិធានការផ្អាកការដឹកជញ្ជូននោះទេ ពិសេសរថយន្តដឹកកម្មករ កម្មការិនី នៅតែបន្តសកម្មភាពជាប្រចាំ ។ ពិសេស ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កាន់តែជិតឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ចំណែកឯប្រជាជនដែលធ្វើចំណាកស្រុកមកធ្វើការនៅក្នុងទៅក្រុងក៏ត្រូវបានឈប់សម្រាកដើម្បីទៅជួបជុំសាច់ញាតិនៅតាមបណ្តាខេត្តនានាផងដែរ ។
យ៉ាងណាមិញ ដោយសារតែឆ្នាំនេះ វីរុសកូវីដ១៩កំពុងរាតត្បាតជាសកល និងនៅក្នុងប្រទេសកម្ពុជាផងនោះ ក្រសួងសុខាភិបាលក៏បានចាត់វិធានការមួយចំនួន ណែនាំទៅដល់ម្ចាស់រថយន្ត និងអ្នកធ្វើដំណើរដោយមធ្យោបាយដឹកជញ្ជូនរួម ដែលផ្ទុកអ្នកដំណើរច្រើនលើសពី១០នាក់ បន្ថែមពីលើវិធានការកន្លងទៅ ។
វិធានការទាំងនោះរួមមានដូចជា បើកបង្អួចឱ្យខ្យល់ចេញចូល លើកទឹកចិត្តឱ្យអ្នកដំណើរពាក់ម៉ាស់ សំអាតរថយន្តជាប្រចាំ ជូតអាល់កុលតាមធ្នាក់កៅអី និង ប្រើប្រាស់ទឹកអាល់កុលលាងដៃជាដើម ។ ជាពិសេសបើសិនជាអ្នកបើកបររថយន្តមានរោគសញ្ញា ដូចជាផ្តាសាយ ត្រូវផ្អាកការបើកបរជាបណ្តោះអាសន្ន និងទៅជួបគ្រូពេទ្យដើម្បីពិនិត្យសុខភាព ៕
សូមអានព័ត៌មានលម្អិតនៅក្នុងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលខាងក្រោម៖