Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 សូមអរគុណ! ធនាគារពិភពលោកប្រគល់ប្រាក់ ឱ្យកម្ពុជា ២០ លានដុល្លារ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩
កូវីដ សង្គម

សូមអរគុណ! ធនាគារពិភពលោកប្រគល់ប្រាក់ ឱ្យកម្ពុជា ២០ លានដុល្លារ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩

មេសា ៣, ២០២០

កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ធនាគារពិភពលោក (World Bank) បានសម្រេចផ្តល់ថវិកាពី International Development Association (IDA) ចំនួន ២០លានដុល្លារមកដល់កម្ពុជាក្នុងគម្រោងឆ្លើយតបគ្រាអាសន្ននៃកូវីដ១៩ (Cambodia COVID-19 Emergency Response Project) ។

លោកស្រី Inguna Dobraja អ្នកចាត់ការរបស់ធនាគារពិភពលោកប្រចាំប្រទេសកម្ពុជាបានឱ្យដឹងថា៖ “ការផ្តល់ហិរញ្ញវត្ថុដំបូងនេះនឹងជួយឱ្យកម្ពុជាអាចប្រឈមមុខជាមួយនឹងជំងឺជាសាកលដែលមិនធ្លាប់មានពីមុនមកនេះ តាមរយៈការផ្គត់ផ្គង់ ​បរិក្ខារ​ពេទ្យដែលជាតម្រូវការសម្រាប់ការធ្វើតេស្ត និងព្យាបាលកូវីដ១៩ កាត់បន្ថយការរីករាលដាល ពង្រឹងសមត្ថភាព​ឆ្លើយតប​ជំងឺ​រាតត្បាតជា​សកល​នេះ ព្រមទាំង​បង្រួញ​ពេលវេលា​ស្រោចស្រង់​សេដ្ឋកិច្ច និង​សង្គម​ផងដែរ​” ។

គម្រោងនេះនឹងផ្តល់ហិរញ្ញវត្ថុក្នុងការសាងសង់ទីតាំងសម្រាប់ការដាក់នៅដោយឡែក ក៏ដូចជាព្យាបាលអ្នកជំងឺកូវីដ១៩ និងពង្រីកលទ្ធភាព ចំនួនបន្ថែមនៃបន្ទប់​ពិសោធ​ក្នុង​មន្ទីរពេទ្យ​ ឬ​បង្អែក​នៅតាម​បណ្ដា​រាជធានី​ ​ខេត្ត​ទាំង ​២៥ នៅក្នុងប្រទេសកម្ពុជា ។ ក្រៅពីនោះ គឺកម្ពុជាក៏អាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយទៅលើថ្នាំ និងបរិក្ខាពេទ្យដែលចាំបាច់សម្រាប់ការព្យាបាល ។

បន្ថែមពីនោះទៀត ថវិកាចំនួន​ ២០លានដុល្លារនេះ ក៏អាចចូលរួមក្នុងគម្រោងដើម្បីគាំទ្រការត្រៀមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ របស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្ថែមចំនួនបុគ្គលិកពេទ្យ និង កម្មវិធីវឹកហាត់បន្ថែមផ្សេងៗ ៕

ប្រភព៖ World Bank

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

Starbucks ចាប់ដៃគូជាមួយវីងម៉ល

សីហា ១៣, ២០២២
បច្ចេកវិទ្យា

ទីបំផុត! កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip4 និង Galaxy

សីហា ១១, ២០២២
បច្ចេកវិទ្យា

ASUS បង្កើតព្រឹត្តិការណ៍ជួបជុំអ្នកស្រឡាញ់អេឡិចត្រូនិច និង ការដាក់តាំងបង្ហាញផលិតផលកុំព្យូទ័រស៊េរីថ្មី

សីហា ១០, ២០២២
បច្ចេកវិទ្យា

តើអ្វីដែលអ្នកចង់បានបំផុតពី OPPO Reno8 Series នៅពេលនេះ? OPPO នាំអ្នកឆ្ពោះទៅរកភាពអស្ចារ្យ

សីហា ៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់