ព្រះរាជដំណើរយាងទៅកាន់ប្រទេសចិន មហាក្សត្រទាំងទ្វេទ្រង់សព្វព្រះទ័យពាក់ម៉ាស់ ជាគំរូយ៉ាងល្អសម្រាប់ប្រជារាស្រ្ត
នាវេលាព្រឹកថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២០ នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យស្តេចយាងតាមព្រះរាជទីនាំងយន្តហោះពិសេសចាកចេញទៅកាន់រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្តេចគង់ប្រថាប់ពិនិត្យ និង ព្យាបាលព្រះរាជសុខភាព ។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនោះក៏មានការយាង និង អញ្ជើញថ្វាយព្រះរាជដំណើរដោយ ព្រះរាជវង្សានុវង្ស ព្រមទាំងឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលជាច្រើនរូបផងដែរ ។ សូមទស្សនារូបភាពខាងក្រោម ៖