រាជរដ្ឋាភិបាលកម្ពុជាដាក់វិធានការបន្ថែម ដើម្បីជួយដល់វិស័យឯកជន និង កម្មក-និយោជិត
កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០នេះ រាជរដ្ឋាភិបាលម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយ ស្តីពីវិធានការបន្ថែមសំដៅជួយដល់វិស័យឯកជន និង កម្មក-និយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ ១៩ ។
សេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល បានលើកឡើងថា បើទោះបីជាមានការវាយតម្លៃជារួមថា សេដ្ឋកិច្ចកម្ពុជានៅមានភាពរឹងមាំ និង ក្នុងខណៈដែលរាល់វិធានការទាំងឡាយ ដែលត្រូវបានដាក់ចេញមក នៅជុំទី១ កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០ ព្រមទាំងវិធានការពាក់ព័ន្ធជាបន្តបន្ទាប់ នឹងនៅតែអនវុត្តជាធម្មតា, រាជរដ្ឋាភិបាលបានសម្រេចចិត្តដាក់ ចេញនូវវិធានការបន្ថែមជាជុំទី២ មួយទៀត សំដៅជួយដល់វិស័យឯកជន ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ឱ្យអាចបន្តរស់រានបាន ក្នុងពេលដ៏លំបាកនេះ ក៏ដូចជាជួយដល់កម្មករ និយោជិត នៅក្នុងវិស័យពាក់ព័ន្ធ ។ វិធានការថ្មីនេះ ត្រូវបានជួយដល់ វិស័យអាកាសចរណ៍ វិស័យទេសចរណ៍ វិស័យឯកជនជាច្រើនពាក់ព័ន្ធការជួលអគារ ទីតាំងអាជីវកម្ម និង រោងចក្រជាដើម ។
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលទាំងស្រុងខាងក្រោមនេះ ៖