Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ក្រសួងអំពាវនាវកុំឱ្យបងប្អូនប្រើឧបករណ៍តេស្តិ៍កូវីដ ១៩ ដោយខ្លួនឯង តាមការផ្សព្វផ្សាយខុសច្បាប់
កូវីដ សង្គម

ក្រសួងអំពាវនាវកុំឱ្យបងប្អូនប្រើឧបករណ៍តេស្តិ៍កូវីដ ១៩ ដោយខ្លួនឯង តាមការផ្សព្វផ្សាយខុសច្បាប់

អត្ថបទដោយ​៖ សាកល មីនា ២៩, ២០២០

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២០ នេះបានឱ្យដឹងថា ចំនួនអ្នកឆ្លងកូវីដ ១៩ នៅកម្ពុជាបានកើនម្នាក់ទៀតហើយ សរុបកើនដល់ ១០៣ នាក់ ដែលអ្នកឆ្លងទី ១០៣ នេះគឺជាស្ត្រីជនជាខ្មែរអាយុ ៣៦ ឆ្នាំ បម្រើការនៅក្នុងហាងស្តាធីវី (Star TV) រស់នៅភូមិប៉ាលេឡៃ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្នុងនោះដែរក៏មានករណីព្យាបាលជាសះស្បើយចំនួន ៨ ករណីបន្ថែម សរុប ២១ ករណី ។

ក្នុងសេចក្តីប្រកាសនេះទៀតសោត ក្រសួងសុខាភិបាលនៃពញរះរាជាណាចក្រកម្ពុជាក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ថា សូមកុំប្រើឧបករណ៍តេស្តិ៍រកមេរោគកូវីដ ១៩ ដោយខ្លួនឯង តាមការឃោសនាផ្សព្វផ្សាយមិនពិតពីបុគ្គ ឬ ការផ្សព្វផ្សាយខុសច្បាប់មួយចំនួនបែបអណាធិបតេយ្យឡើយ ដោយក្រសួងបានបញ្ជាក់យ៉ាងច្បាស់ថា មានតែនៅវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ និង វិទ្យស្ថានជាតិប៉ាស្ទ័រកម្ពុជាប៉ុណ្ណោះ ទើបមានការទទួលស្គាល់ត្រឹមត្រូវ ។

ជាមួយគ្នានេះ ក្រសួងក៏បានស្នើឱ្យមានការចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងដល់ជនណា ឬ ក្រុមហ៊ុនណាក៏ដោយ ដែលមានការផ្សព្វផ្សាយពីឧបករណ៍តេស្តិ៍រកមេរោគកូវីដ ១៩ ដោយមិនមានការអនុញ្ញាតិពីក្រសួងសុខាភិបាកកម្ពុជា ៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

របកគំហើញថ្មីជាមួយ NPU ត្រៀមដាក់បង្ហាញលើកំពូលស្មាតហ្វូន Find X5 Pro ក្នុងពេលឆាប់ៗនេះក្នុងប្រទេសកម្ពុជា!

កក្កដា ៤, ២០២២
អត្ថបទក្រុមហ៊ុន

តើមានរឿងអ្វីកើតឡើង? ហើយអ្នកណាជាស្នេហ៍ពិតរបស់ Naruto? ជា Hinata ឬ Sakura?

កក្កដា ២, ២០២២
អត្ថបទក្រុមហ៊ុន

ស្វាគមន៍គ្រួសារត្រកូល Galaxy M Series!!! ជាមួយការថែមជូនកាដូរដ៏ពិសេស ដោយគ្រាន់តែបញ្ជាការដាក់ Pre-Order

កក្កដា ១, ២០២២
អត្ថបទក្រុមហ៊ុន

ចង់បានស្បែកមុខស្អាត ភ្លឺម៉ដ្ឋ និង ទន់រលោងមែនទេ? នេះនែ៎ ថ្មី!ក្រែមលាបមុខផនស៍ សេរ៉ូម

មិថុនា ៣០, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់