
ក្រសួងអំពាវនាវជាថ្មី កុំឱ្យពលរដ្ឋជ្រួលច្របល់ហួសហេតុ នាំឱ្យអ្នកលក់ ពិសេសតាមអនឡាញឡើងថ្លៃយកចំណេញ
ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កូវីដ១៩ មានពាណិជ្ជករ ម្ចាស់ហាងទំនិញ អាជីវករ និង អ្នកលក់ដូរទំនិញតាមប្រព័ន្ធអ៊ីនធឺណែតមួយចំនួន បានឆ្លៀតឱកាសលក់ដំឡើងថ្លៃទំនិញ ដូចជាម៉ាស់ អាល់កុលលាងដៃ ឧបករណ៍ស្តង់កម្តៅ និង គ្រឿងឧបភោគ បរិភោគចំបាច់ សម្រាប់ប្រើប្រាស់ប្រាស់ប្រចាំថ្ងៃ លើទីផ្សារទូទាំងប្រទេស ។
ដោយមើលឃើញថាសកម្មភាពនេះបង្កឱ្យមានផលប៉ះពាល់ដល់សន្តិសុខសង្គមធ្ងន់ធ្ងរ ក្រសួងពាណិជ្ជកម្មបានអំពាវនាវដូចជា៖ សូមប្រជាជនកុំមានការជ្រួលច្របល់ហួសហេតុ សូមអ្នកលក់ទំនិញទាំងអស់ប្រកាន់ចខ្ជាប់នូវការសាមគ្គីគ្នា កុំឆ្លៀតឱកាសដំឡើងថ្លៃទំនិញ ក៏ដូចជារាល់មុខទំនិញទាំងអស់ដែលបានដាក់លក់ ជាពិសេសម៉ាស់ អាល់កុលលាងដៃ ឧបករណ៍ស្ទង់កម្តៅ ត្រូវតែមានស្លា់ជាប្រាក់រៀលឱ្យអ្នកទិញបានឃើញ ដើម្បីរក្សាតម្លៃក្នុងការប្រកួតប្រជែងប្រកបដោយសមធម៌ចំពោះការធ្វើអាជីវកម្ម ៕
សម្រាប់ព័ត៌មានលម្អិតសូមអាននៅក្នុងសេចក្តីអំពាវនាវរបស់ក្រសួងពាណិជ្ជកម្មខាងក្រោម៖
ប្រភព៖ ក្រសួងពាណិជ្ជកម្ម