
លើកដំបូងហើយ! កាលពីថ្ងៃទី ២៧ មីនា ម្សិលមិញនេះ កម្ពុជាមិនមានករណីថ្មី នៃអ្នកឆ្លងកូវីដ ១៩ ឡើយ
តាមសេចក្ដីប្រកាសព័ត៌មានអំពីលទ្ធផលនៃការធ្វើតេស្តរកវីរុសកូវីដ ១៩ ដែលដោយក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា នៅថ្ងៃទី ២៨ មីនា ឆ្នាំ២០២០នេះ ឱ្យដឹងថាកាលពីថ្ងៃទី២៧ មីនា នេះកម្ពុជាមិនរកឃើញករណីថ្មីនៃអ្នកឆ្លងវីរុសកូវីដ ១៩ឡើយ ។ ដោយឡែក ៤ករណីថ្មី ដែលក្រសួងចេញផ្សាយនៅថ្ងៃទី២៨ មីនា នេះគឺបានទទួលលទ្ធផលតាំងពីថ្ងៃទី២៦ មីនា ឆ្នាំ២០២០ ។ ដូច្នេះនេះជាលើកដំបូងហើយសម្រាប់ប្រទេសកម្ពុជា ដែលមិនមានកើនឡើងថ្មីសម្រាប់ថ្ងៃទី ២៧ មីនា នេះ ។ យ៉ាងណាមិញលទ្ធផលនៃការធ្វើតេស្តថ្មីទៀតក្រសួងនឹងចេញផ្សាយជាបន្តនៅព្រឹកថ្ងៃទី ២៩ មីនា ២០២០ ។
សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី ២៨ មីនា នេះចំនួនអ្នកឆ្លងកូវីដ ១៩ នៅកម្ពុជាបានកើនឡើងដល់ចំនួន ១០២ ករណី ។ ក្នុងនោះអ្នកជាសះស្បើយចំនួន ១៣នាក់ ។
សូមមើលសេចក្ដីលម្អិតដូចខាងក្រោម៖