Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 នាងបានទៅដល់ស្នងការហើយ បន្ទាប់ពីអះអាងថា កូនង៉ែតកើតបាន ២ថ្ងៃចេះនិយាយ បង្គាប់ឱ្យហូបពងមាន់ (វីដេអូ)
កូវីដ សង្គម

នាងបានទៅដល់ស្នងការហើយ បន្ទាប់ពីអះអាងថា កូនង៉ែតកើតបាន ២ថ្ងៃចេះនិយាយ បង្គាប់ឱ្យហូបពងមាន់ (វីដេអូ)

មីនា ២៨, ២០២០

នៅរសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ អគ្គស្នងការនគរបាលជាតិ បានបញ្ជាទៅនាយកដ្ឋានជំនាញនៃអគ្គស្នងការនគរបាលជាតិ សហការជាមួយកម្លាំងនគរបាលផែនការងារសន្តិសុខនៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប បានបន្តចុះស្រាវជ្រាវ និងឃាត់ខ្លួនស្រ្តីម្នាក់ឈ្មោះ ដុស សុខឡី ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរ លក់ខោអាវ ករណីបង្ហោះសារវីដេអូ តាមបណ្ដាញសង្គម និងកម្មវិធី Tik Tok ករណីបំផុសឲ្យហូបពងស្ងោរការពារជម្ងឺកូវីដ ១៩ ។ នេះបើតាមការផ្សាយព័ត៌មានរបស់អគ្គស្នងការនគរពាលជាតិនៅយប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ​។​

កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២០ ស្រ្តីរូបនេះបានប្រើគណនីឈ្មោះ សុខ ឡី បង្ហោះពត៌មានមិនពិតដែលមានខ្លឹមសារថា“នៅស្រុកខ្ញុំមានកូនង៉ាទើបកើតបាន២ថ្ងៃ ហើយក៏ចេះនិយាយប្រាប់ថាក្នុងថ្ងៃនេះត្រូវស្ងោរ ពងញ៉ាំម្នាក់មួយគ្រាប់ ដើម្បីការពារជំងឺកូរណា ។ ហើយអ្នកស្រុកខ្ញុំគេនាំគ្នាផ្អើលទៅមើលគ្រប់គ្នា ហើយនាំគ្នាទិញពងស្ងោរញ៉ាំ ហើយឥឡូវរកទិញពងមាន់អត់បាន។ ធម្មតាកូនង៉ា ១ខួប ទើបចេះនិយាយ តែអានឹងកើតបាន២ថ្ងៃចេះនិយាយ អ្នកទាំងអស់គ្នា គួរតែជឿត្រូវអត់ បើខ្ញុំ ខ្ញុំជឿម៉ង់ ព្រោះឃើញម៉ង់ ឡើងមួយភូមិផ្អើលទៅមើល” ។

លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនសន្តិសុខបានបញ្ជាក់ថា រឿងនេះបានកើតឡើងកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ហើយត្រូវបានគេយកវីដេអូនេះទៅផ្សព្វផ្សាយបន្ត រហូតដល់មានអ្នក មើល៦៤៧,១០០នាក់ ក្នុង TikTok ហើយ video ត្រូវបានគេយកមកបង្ហោះបន្តក្នុង Facebook និងមានអ្នកចូលមើលដល់ ២១,០១៧នាក់។ សរុប ៦៦៨,១១៧នាក់បានមើលឃ្លីបវីដេអូនេះ។ វីដេអូ និងខ្លឹមសារនេះបានធ្វើឳ្យយប្រជាពលរដ្ឋមានការ ជ្រុលច្របល់ ប៉ះពាល់ សេដ្ឋកិច្ច និងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម។

ក្រោយការសាកសួររបស់សមត្ថកិច្ច សាមីខ្លួនបានសារភាព និងទទួលស្គាល់នូវទោសកំហុស ហើយសមត្ថកិច្ចក៏បានអប់រំ និងធ្វើកិច្ចសន្យា ព្រមទាំងមានការធានាពីសំណាក់អាណាព្យាបាល មុនអនុញ្ញាតអោយត្រឡប់ទៅគេហដ្ឋានវិញ ៕

(វីដេអូៈស៊ីនឿនស៊ីនឿន)

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក ប្រគល់រង្វាន់ម៉ូតូកង់បី ចំនួន ៩

កក្កដា ៥, ២០២២
បច្ចេកវិទ្យា

របកគំហើញថ្មីជាមួយ NPU ត្រៀមដាក់បង្ហាញលើកំពូលស្មាតហ្វូន Find X5 Pro ក្នុងពេលឆាប់ៗនេះក្នុងប្រទេសកម្ពុជា!

កក្កដា ៤, ២០២២
អត្ថបទក្រុមហ៊ុន

តើមានរឿងអ្វីកើតឡើង? ហើយអ្នកណាជាស្នេហ៍ពិតរបស់ Naruto? ជា Hinata ឬ Sakura?

កក្កដា ២, ២០២២
អត្ថបទក្រុមហ៊ុន

ស្វាគមន៍គ្រួសារត្រកូល Galaxy M Series!!! ជាមួយការថែមជូនកាដូរដ៏ពិសេស ដោយគ្រាន់តែបញ្ជាការដាក់ Pre-Order

កក្កដា ១, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់