
ក្រសួងអប់រំយុវជន និងកីឡា បានចេញផ្សាយពីវិធីធ្វើតេស្ត៍រកវីរុសកូវីដ ១៩ ដោយខ្លួនឯង ។ នៅក្នុងនោះដែរ មានបញ្ជាក់ពីរោគសញ្ញាទាំងអស់នៃមេរោគកូវីដ ១៩ មានទៅតាមពិន្ទុពីស្រាលទៅធ្ងន់ ពីរោគសញ្ញាធម្មតា ទៅរោគសញ្ញាដែលគួរឱ្យសង្ស័យទាក់ទងនឹងវិរុសរលាកផ្លូវដង្ហើមថ្មីនេះ ។ ដូច្នេះសូមមើលពីវិធីធ្វើតេស្តដោយខ្លួនឯង តើអ្នកមានរោគសញ្ញាធ្ងន់ធ្ងរណាមួយគួរឱ្យសង្ស័យដែរឬទេ? ប្រសិនបើគិតថាខ្លួនឯងអាចផ្ទុកវីរុសកូវីដ ១៩ សូមទាក់ទងទៅកាន់លេខ ១១៥ ជាបន្ទាន់ ។