Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 តំណាងខ្មែរអ៊ីស្លាម ចេញមុខសុំចិត្តការយោគយល់ពីពលរដ្ឋខ្មែរ ក្រោយខ្មែរអ៊ីស្លាមត្រឡប់ពីម៉ាឡេស៊ីឆ្លង Covid-19 បន្តបន្ទាប់
កូវីដ សង្គម

តំណាងខ្មែរអ៊ីស្លាម ចេញមុខសុំចិត្តការយោគយល់ពីពលរដ្ឋខ្មែរ ក្រោយខ្មែរអ៊ីស្លាមត្រឡប់ពីម៉ាឡេស៊ីឆ្លង Covid-19 បន្តបន្ទាប់

មីនា ១៧, ២០២០

តាមរយៈគណីហ្វេសប៊ុកផ្ទាល់ខ្លួន លោកស្រី ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ បានចេញមុខសុំចិត្ត និងការយោគយល់ពីប្រជាជនខ្មែរកាន់សាសនាព្រះពុទ្ធ បន្ទាប់ពីខ្មែរអ៊ីស្លាមបានឆ្លង Covid-19 ជាបន្តបន្ទាប់ ក្រោយត្រឡប់មកពីវិហារមួយនៅជាយក្រុងកូឡាឡាំពួរ ។ មកដល់ពេលនេះដែរខ្មែរអ៊ីស្លាម ១៣នាក់បានឆ្លង Covid-19  ក្នុងចំណោមអ្នកដែលបានទៅ ៧៩នាក់ ។ សូមអានសារដែលលោកស្រី ម៉ាណ ណាវី សរសេរដូចខាងក្រោមនេះ៖

«នាងខ្ញុំសុំចិត្ត និង សុំការយោយល់ពី ពុកម៉ែ មាមីង បងប្អូន កូនក្មួយ និង មហាមិត្តទាំងអស់ ជាពិសេសបងប្អូនខ្មែរកាន់សាសនាព្រះពុទ្ធមួយចំនួនតូច មេត្តាកុំរើសអើង កុំបង្កចលាចលដល់សង្គមជាតិ សូម ពុកម៉ែ មាមីង បងប្អូន កូនក្មួយ និងមហាមិត្តទាំងអស់ មេត្តាកុំនាំគ្នារើសអើងដល់បងប្អូនខ្មែរកាន់សាសនាឥស្លាម យើងខ្មែរតែមួយ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន យើងរស់នៅប្រកដដោយសុខដុមរម្យនាកម្មនិងគ្នា បានសុខ និងមានសុវត្តិភាពពេញផ្ទៃប្រទេស ប្រកដដោយសុជិវធម៌ និង សិលធម៌ល្អ ដោយគ្មានការរើសអើង រវាងអ្នកកាន់សាសានាខុសគ្នានោះទេ ថ្ងៃនេះម៉ោងនេះ ពួកយើងជាថ្នាក់ដឹកនាំបានធ្វើការដុតដៃដុតជើង និងក្រសួងសុខាភិបាលហើយ ដើម្បីប្រកាសរកបងប្អូនខ្មែរឥស្លាមយើងដែលបានទៅចូលរួមបុណ្យសាសនានៅឯប្រទេសម៉ាឡេសុីចំនួន 79នាក់ អោយពួកគាត់ចូលខ្លួនទៅធ្វើតេសរកមេរោគ COVID 19 ។ ដើម្បីបញ្ចៀសពីការឆ្លងពីម្នាក់ទៅម្នាក់ ដោយយើងមិនដឹងថាអ្នកណាអ្នកបានផ្ទុកមេរោគនេះរួចទៅហើយទេ ។ យើងនាំគ្នា រួមគិត រួមទទួលខុសត្រូវ រួមគ្នាការពារ ប្រឆាំងនឹងរោគដ៏កាចសាហាវទាំងឡាយ ។ បងប្អូនគួរពិចារណា មនុស្សយើងគេមិនខ្លាចឆ្លងរោគទេ គេខ្លាចបំផុតរោគ ភ័យក្លាច រោគប៉ះបោរ និងរោគបាក់ទឹកចិត្ត ហេតុនេះមេត្តាចូលរួម និងតាំងចិត្តអោយបាននឹងន រោគនេះឆ្លងមិនប្រកាន់ជាតិសាសន៏ ប្រកាន់ឋានៈតួនាទី អ្នកមាន អ្នកក្រនោះទេ គ្មានអ្នកណាម្នាក់ចង់ឆ្លងរោគដ៏សាហាវមួយនេះទេ សូមពុកម៉ែ មាមីង បងប្អូន កូនក្មួយ និង មហាមិត្តទាំងអស់មេត្តាយោគយល់ផង ?????? ។ »17/03/2020

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
បច្ចេកវិទ្យា

ទិន្នន័យនៃការលក់រថយន្តប្រភេទ MPV, Maxus G50 កំពុងកើនឡើង មុនថ្ងៃទិវាបុណ្យឪពុក

ឧសភា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ខមហ្វត ផ្ដល់ក្លិនក្រអូបជាងទឹកអប់ ដល់កម្មវិធីហ្វេសិនដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា

ឧសភា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់