មនុស្សជាច្រើនព្យាយាមធ្វើលំហាត់ប្រាណផង ទៅឱ្យគេបូមខ្លាញ់ចេញផង និងមិនហ៊ានទាំងញ៉ំាំអីផង ប៉ុន្តែនៅតែធាត់ ហើយមានទំហំចង្កេះធំ ឬអាចនិយាយបានថាខំធ្វើគ្រប់យ៉ាងឱ្យខ្លួនឯងមានរាងស្គមស្អាត ប៉ុន្តែមិនបានលទ្ធផល ។
ការពិតទៅ យោងតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តបានរកឃើញថា ទំហំង្កេះធំ តូច វាពាក់ព័ន្ធជាមួយចំនួនបាក់តេរីនៅក្នុងពោះវៀនរបស់យើងទៅវិញទេ ទើបអ្នកខ្លះខំញុំាយ៉ាងណាក៏មិនធាត់ ឯអ្នកខ្លះមិនហ៊ានញុំាផងក៏ធាត់ ។
អ្នកជំនាញបានឱ្យដឹងថា មិនមែនបាក់តេរីទាំងអស់សុទ្ធតែមិនល្អនោះទេ ព្រោះជាទូទៅនៅក្នុងរាងកាយមនុស្សសុទ្ធតែមានបាក់តេរីប្រមាណជា ១០០ ពាន់បាក់តេរី ដែលមានតួនាទី ក្នុងការជួយពិនិត្យរាល់ជីវជាតិ ដែលបានចូលទៅក្នុងខ្លួន និង តួនាទីផ្សេងៗជាច្រើនទៀត ។
តួនាទីសំខាន់របស់បាក់តេរី គឺទាញយកថាមពលក្នុងអាហារបញ្ជូនទៅកាន់រាងកាយ ប៉ុន្តែការជ្រាបចូលនៃជីវជាតិនៅក្នុងខ្លួនមនុស្សគឺមានបរិមាណមិនដូចគ្នាទេ ក៏ព្រោះតែការលូតលាស់នៃបាក់តេរីក្នុងពោះវៀនរបស់មនុស្សធ្វើឡើងខុសគ្នា ។
ការសិក្សាបានបន្ថែមថា បាក់តេរីក្នុងពោះវៀនចូលរួមចំណែកក្នុងដំណើរការដែលធ្វើឱ្យរាងកាយរីកធំធាត់ ដូច្នេះចំពោះបាក់តេរីខ្លះ ដែលជាប្រភេទសកម្មខ្លះនៅក្នុងពោះវៀន ដែលអាចស្រូបយកជីវជាតិបានច្រើនពីចំណីអាហារ វានឹងធ្វើឱ្យអ្នកបរិភោគអាហារកើនទំនង់ និង លូតកម្ពស់ទៅតាមប្រភេទរបស់វា ៕