Connect with us

សង្គម

បំបែកសំបុកក្រុមបោកតាម Facebook ក្រោមរូបភាពផ្ញើសម្ភារៈមានតម្លៃពីបរទេស

on

Advertisement

មហាជនបានសម្តែងនូវការគាំទ្រ និង អបអរសាទរយ៉ាងខ្លាំង ចំពោះចំណាត់ការទាន់ពេលវេលារបស់សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាលក្នុងការបំបែកសំបុកក្រុមបោកតាម Facebook ក្រោមរូបភាពផ្ញើសម្ភារៈមានតម្លៃពីបរទេស ដែលកន្លងទៅមានអ្នកចាញ់បោកមួយចំនួនរួចទៅហើយ ។

ជាក់ស្តែងកាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកណ្ដាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមFacebook ត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះបច្ចុប្បន្នជនល្មើសមានល្បិចច្រើន ដើម្បីលួងលោមបោកប្រាស់ ប្រជាជនក្រោមរូបភាពផ្ញើសម្ភារៈមានតម្លៃពីបរទេស ។

ករណីជនរងគ្រោះឈ្មោះ  វណ្ណនី  ភេទស្រី អាយុ ៥៥ ឆ្នាំ មុខរបរកសិករ រស់នៅ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល បានដាក់ពាក្យបណ្តឹងមកកងរាជអាវុធហត្ថស្រុកល្វាឯម ខេត្តកណ្តាល ប្តឹងពីម្ចាស់ Facebook មួយឈ្មោះ Michael Johnson ដែលក្រោយពីមានទំនាក់ទំនង ជាមួយគាត់តាម Facebook អស់រយៈពេលពីរខែគឺ ឈ្មោះ Michael Johnson បានធ្វើការលួង លោមបោកប្រាស់ខ្លួន តាមរយៈMessenger ក្រោមរូបភាពដើរតួជាជនជាតិអង់គ្លេស ធ្វើជាមានចិត្តអាណិតអាសូរជនរងគ្រោះ ដោយឃើញ និង បានដឹងថា ជនរងគ្រោះ មានជីវភាពខ្សត់ខ្សោយ ខ្វះទីជំរកស្នាក់នៅសមរម្យ ដូចនេះគេនឹងផ្ញើប្រាក់ គ្រឿងអលង្កា សម្ភារៈ ដើម្បីសង់ផ្ទះ និង ផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យប្រសើរឡើង ។

បន្ទាប់មកម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Michael Johnson បានទាក់ទងឱ្យផ្ញើលុយជាបន្តបន្ទាប់ គិតជាទឹកប្រាក់សរុបអស់ចំនួន ៨.៤៥០ ដុល្លារសហរដ្ឋអាមេរិក ។

ក្រោយពីទទួលបានពាក្យបណ្តឹង និង ការបំភ្លឺដូចខាងលើនេះរួច សមត្ថកិច្ចក៏បានកំណត់មុខសញ្ញាជនសង្ស័យឈ្មោះ រ៉ុម សុខលាង ភេទស្រី អាយុ ៣៥ ឆ្នាំ មុខរបរមិនពិតប្រាកដ ដែលជាអ្នកដើរតួជាអ្នកធ្វើការនៅប្រៃសណីយ៍ និង ជាអ្នកទៅដកប្រាក់ ដែលជនរងគ្រោះវេរប្រាក់តាម Wing ដោយដកហូតវត្ថុតាងរួមមានម៉ូតូ ១ គ្រឿង ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IC-7298 , ទូរស័ព្ទ៤គ្រឿង, ក្រដាស់ដកលុយវីង១សន្លឹក (ដកមិនបានសម្រេច) ។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យបាននាំទៅបង្ហាញ និង បន្តចាប់ឃាត់ខ្លួនជនសង្ស័យ ៣ នាក់បន្ថែមទៀត មានឈ្មោះ EMMANUEL SUNJAY អាយុ ៣១ ឆ្នាំ ជនជាតិនីហ្សេរីយ៉ា, ឈ្មោះ GABRIEL PHILEP អាយុ ២១ ឆ្នាំជនជាតិនីហ្សេរីយ៉ា និង ឈ្មោះ លីធី ង្វឿងថាវ ភេទស្រី អាយុ ២៦ ឆ្នាំជនជាតិវៀតណាម ។

ជនបរទេសទាំង ៣ នាក់នេះ ស្នាក់នៅផ្ទះជួលជាមួយគ្នាក្នុងបុរី «លឹម ឈាងហាក់» ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ក្នុងនោះសមត្ថកិច្ច ចាប់យកវត្ថុតាងរួមមាន លេបថប ៣គ្រឿង, ទូរស័ព្ទ ៩ គ្រឿង,ដុំសម្រាប់ ប្រើអ៊ិនធើណេត ២ ដុំ, ស៊ីមកាតមួយចំនួនធំ និង សម្ភារមួយចំនួនទៀត ។ បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមច្បាប់ ។

ដោយឡែកជនបរទេស ៣នាក់ និង វត្ថុតាង គឺកងរាជអាវុធហត្ថខេត្តកណ្តាល សហការគ្នាជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្តាល ស្រាវជ្រាវរកឃើញថា មកស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយខុសច្បាប់ និង មានបទល្មើសផ្សេងទៀត តាមការស្រាវជ្រាវរបស់នគរបាលអន្តោប្រវេសន៍ ដែលបានចុះមកសហការ ។ ដោយមានការសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ជនសង្ស័យជាជនបរទេសទាំង ០៣នាក់ និងវត្ថុតាងនោះ កងរាជអាវុធហត្ថខេត្តកណ្តាល បានប្រគល់ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបន្តនីតិវិធីតាមច្បាប់ ។

កងរាជអាវុធហត្ថ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែរប្រើប្រាស់បណ្ដាញសង្គមបច្ចេកវិទ្យា ត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះបច្ចុប្បន្នជនល្មើសមានល្បិចកល់គ្រប់យ៉ាង ដើម្បីលួងលោមបោកប្រាស់ ជាក់ស្ដែងដូចក្នុងករណីខាងលើនេះស្រាប់ ៕

 

 

( ប្រភព៖ កងរាជអាវុធហត្ថខេត្តកំណ្តាល )

អត្ថបទដោយ​៖ ដេវីត

អត្ថបទពេញនិយម

មកដល់វ័យ ៥០ ឆ្នាំទើប ជា សំណាង បានកូនស្រីឃ្យូតម្នាក់ ប្រលែងលេងនឹងគេ
សត្វស្លាបទាំងហ្វូង ប្តូរទ្រនំហើរចេញពីកម្ពុជាទៅប្រទេសថៃ ព្រោះហេតុផលមួយនេះ!
សំណាងជាប់ សុខា ឥលូវបានកែច្រមុះអត់អស់មួយរៀល ថែមទាំងបានម៉ូតូមួយគ្រឿងថ្មីចែស (វីដេអូ)
សូមប្អូនៗកុំភ្លេចត្រចៀក ពិសេសអ្នកទី ៩ និង ១២ ពេលបើកសាលាវិញក្រសួងធ្វើតេស្ត ប្រយ័ត្នម៉េមម៉ាម

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន52 mins ago

មកដឹងប្រវត្តិ​ក្រុមហ៊ុនណេ​ស​ត្លេ​ ដែល​បង្កើតអាហារូបត្ថម្ភ​ដំបូងបំផុត សម្រាប់ក្មេងតូចៗ

​ប្រវត្តិ​របស់​ក្រុមហ៊ុន​ណេ​ស​ត្លេ​ ចាប់ផ្តើម​នៅ​ឆ្នាំ ១៨៦៦ ជាមួយនឹង​មូលដ្ឋានគ្រឹះ​របស់​ក្រុមហ៊ុន Anglo-Swiss Condensed Milk​ ។ លោក Henri Nestlé បាន​អភិវឌ្ឍ​នូវ​អាហារ​ទារក​ឱ្យ​កាន់​តែមាន​ភាពល្បីល្បាញ​នៅ​ឆ្នាំ ១៨៦៧ ហើយ​នៅក្នុង​ឆ្នាំ ១៩០៥ លោក​បាន​បញ្ចូល​គ្នា​ជាមួយនឹង​ក្រុមហ៊ុន Anglo-Swiss ដើម្បី​បង្កើតបានជា​ក្រុមហ៊ុន Nestle Group​...

អត្ថបទក្រុមហ៊ុន1 hour ago

ស្ទីលលេងខ្លួន​របស់ រ៉េត ស៊ូ​ហ្សា​ណា ពិតជា​ស្អាត​ទាក់ទាញ​ស្ទើរ​គ្រប់ពេល​ (វីដេអូ)

បច្ចុប្បន្ននេះ​ឃើញថា​តារាចម្រៀង​ស្រី​វ័យក្មេង​កញ្ញា រ៉េត ស៊ូ​ហ្សា​ណា កាន់​តែមាន​សន្ទុះ​ខ្លាំង​នៅក្នុងការគាំទ្រ ទោះបីជា​នាង​ឈាន​ជើង​ចូល​សិល្បៈ​ទើបតែ​ប៉ុន្មាន​ឆ្នាំ​មកនេះ​យ៉ាងណាក្តី​ ។​ ​ខណៈពេលដែល​កេរ្តិ៍ឈ្មោះ​កាន់​តែមាន​ភាពល្បីល្បាញ​ឃើញថា រូប​សម្រស់​របស់​នាង​ក៏​កាន់តែអំណោយផល​ខ្លាំង​ឡើង មុខមាត់​កាន់តែ​ស្អាត ការ​តែងខ្លួន​ក៏​មើលទៅ​ស្អាត និង ​ប្លែក​ភ្នែក​សឹងគ្រប់ពេល​តែម្តង ដូច្នោះ​ហើយ​ទើប​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ស្រឡាញ់​ដកចិត្ត​មិន​ចង់បាន​ ។​ ​ស្ទីល​តែងខ្លួន Update កាន់តែ​ស្អាត​របស់​នាង​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​បាននាំគ្នា​ពេញចិត្ត​ ព្រោះ​មើលទៅ​សាមញ្ញបែប​ស្ទីល​យុវវ័យ ស័ក្តិសម​ជាមួយនឹង​នាង​តែម្តង​។​ ងាក​មក​រឿង​បទ​ចម្រៀង​វិញ...

អត្ថបទក្រុមហ៊ុន2 hours ago

Cerelac ជា​អាហារ​បំប៉នសម្រាប់ក្មេងតូចៗ​ដំបូង ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ណេ​ស​ត្លេ​

ផលិត​ចេញពី​គ្រាប់​ធញ្ញជាតិ​ល្អៗ ដែល​សម្បូរ​ទៅដោយ​វីតាមីន ងាយស្រួល​រំលាយ ដែល​ស័ក្តិសម​សម្រាប់​អាហារ​បំប៉ន​ទារក​ពី​អាយុ ៦ ខែ​ឡើងទៅ ខណៈ​ទឹកដោះ​ម្តាយ​មួយ​មុខ​មិនអាច​បំពេញ​នូវ​តម្រូវ​ការលូតលាស់​របស់​ទារក​បាន​នោះទេ ​។ គ្រាប់​ធញ្ញជាតិ​ណេ​ស​ត្លេ គឺជា​អាហារ​សុខភាព​ដ៏​ល្អ សម្រាប់​ទារក​ដោយ​ផ្តល់ជូន​នូវ​គ្រាប់​ធញ្ញជាតិ​ដ៏​ល្អ​បំផុត​ផ្សំ​ជាមួយនឹង​សារជាតិ​បំប៉ន​ដទៃទៀត ដែល​ជួយ​ទៅដល់​ការលូតលាស់​ដ៏​ល្អ​របស់​ទារក និង​ ជួយ​ពួកគេ​ឱ្យ​បង្កើត​ទម្លាប់​ញ៉ាំ​អាហារ​សុខភាព​តាំងពីក្មេង​ ។ ម៉ាក​សញ្ញា​របស់ Cerelac ត្រូវបាន​ចុះបញ្ជី​នៅ​ឆ្នាំ ១៩៤៩ និង...

អត្ថបទក្រុមហ៊ុន2 days ago

ក្រុមហ៊ុន​វី​ង និង​ ផ្សារ​ទំនើបអ៊ី​អនម៉​ល រួមគ្នា​ផ្តល់នូវ​បទពិសោធន៍​នៃ​ការទិញ​ទំនិញ​ ​ប្រកបដោយ​ភាពងាយស្រួល​

​ឥឡូវនេះ​អតិថិជន​អាច​ប្រើប្រាស់​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ដើម្បី​ទិញ​ទំនិញ និង សេវាកម្ម​នៅ​ផ្សារ​ទំនើប អ៊ី​អន ម៉​ល បាន​ហើយ​ ​ភ្នំពេញ ថ្ងៃទី ០៥ មិថុនា ២០២០ ៖ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង ​ក្រុមហ៊ុន អ៊ី​អន ម៉​ល (​ខេ​ម​បូ​ឌា​)...

អត្ថបទក្រុមហ៊ុន4 days ago

​វី​ង​ និង ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ​ត្រៀម​រង្វាន់​ជាច្រើន​សម្រាប់​អតិថិជន​មក​ចូលរួម​កម្ម​វី​ធី​ដ៏​ពិសេស​នៅ​ថ្ងៃទី ​៥ សប្តាហ៍​នេះ​

​នៅ​ថ្ងៃទី​ ៥ ខែមិថុនា​សប្តាហ៍​នេះ វី​ង​ និង ​អ៊ី​អន​ម៉​ល នឹង​ប្រារព្ធ​ពិធី​ប្រកាសភាពជា​ដៃគូ​នឹង​គ្នា​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ភ្នំពេញ ​ដើម្បី​ផ្តល់ជូន​ការទូទាត់​ប្រាក់​បែប​ឌីជីថល​ដ៏​ទំនើប​តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ងជាមួយ​ហាង​ជាច្រើន ថែមទាំង​ផ្តល់ជូន​រង្វាន់​ជាច្រើន​សម្រាប់​អតិថិជន​ ។​ អតិថិជន​របស់​អ៊ី​អន​ម៉​ល ​និង ​អតិថិជន​វី​ង​ នឹង​មានឱកាស​ឈ្នះ​រង្វាន់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​រួមមានការបញ្ចុះ​តម្លៃ​ ៥​ ដុល្លារ​ភ្លាមៗ​រាល់​ការ​កុម៉្ម​ង់​ទិញ​ផលិតផល​ជាមួយ​ហាង​ល្បីៗ​ជាច្រើន​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ ។ ទន្ទឹម​ហ្នឹង​នេះដែរ អតិថិជន​ហ្នឹង​អាច​បើក​គណនី​វី​ង​បាន​ដោយ​ឥតគិតថ្លៃ និង​...

អត្ថបទក្រុមហ៊ុន6 days ago

នៅមុខ​ពន្លឺ​អេក្រង់​យូរ ទោះ​មិន​ចេញទៅ​ណា​ក៏​ស្បែក​មុខខូច​ដែរ សាក ៥​វិធី​នេះ​លើក​សម្រស់​វិញ​បាន​

​​សាច់​មុខ​ម៉ដ្ឋខៃ គឺជា​បំណងប្រាថ្នា​របស់​អ្នក​គ្រប់គ្នា អ្នកខ្លះ​មិន​ហ៊ាន​ចេញ​ក្រៅ ព្រោះ​ខ្លាច​កម្ដៅថ្ងៃ​ធ្វើ​ឲ្យ​ខូច​ស្បែក​។ ប៉ុន្តែ​កំហុស​ដែល​មើលមិនឃើញ​នោះ ភ្លើងពណ៌​ខៀវ​ដែល​ចេញពី​អេក្រង់​ទូរស័ព្ទ និង​កុំព្យូទ័រ ក៏​អាចធ្វើ​ឲ្យ​ខូច​ស្បែក​បានដែរ​។ ​បើ​អ្នក​ចំណាយពេល​យូរ នៅមុខ​ពន្លឺ​អេក្រង់ ស្បែក​អ្នក​នឹងរង​ការប៉ះពាល់​ជាច្រើន ដូចជា ៖ លេចចេញ​រង្វង់​ខ្មៅ​ជុំវិញ​ភ្នែក (​ស្លក់​) , លេចចេញ​នូវ​ស្នាម​ជ្រីវជ្រួញ ឆាប់​ចាស់​មុន​អាយុ , ធ្វើ​ឲ្យ​ស្បែក​មុខស្ងួត...

អត្ថបទក្រុមហ៊ុន1 week ago

ក្រុមហ៊ុនសិង្ហបុរី SWAN & MACLAREN និង SCA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការ និងរួមបញ្ចូលសេវាកម្មដើម្បីនាំយកស្តង់ដារសិង្ហបុរីក្នុងការសិក្សាគម្រោងប្លង់មកកាន់ប្រទេសកម្ពុជា

•​ ​អង្គភាព​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ជា​ផ្លូវការ​នៅ​ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២០ ដើម្បី​រួមបញ្ចូល​នូវ​ជំនាញ​ឯកទេស​របស់​ក្រុមហ៊ុន​ទាំងពីរ​សំដៅ​ពង្រីក​បន្ថែម​នូវ​វត្តមាន និង​សេវាកម្ម​របស់​ពួកគេ​នៅក្នុង​ប្រទេស​កម្ពុជា​។​ •​ ​SCA ចូលរួម​នៅក្នុង​បណ្តាញ​របស់ Swan & Maclaren ដើម្បីឱ្យ​មានការ​រីកចម្រើន​នៅក្នុង​តំបន់​អាស៊ី​។​ •​ ​ការសហការ​ក្នុង​ភាពជា​ដៃគូ​នឹង​អនុញ្ញាតឱ្យ SCA...

អត្ថបទក្រុមហ៊ុន2 weeks ago

ងាយៗ ជួយ​ឲ្យ​សាច់​មុខ​ស​ភ្លឺ​ម៉ដ្ឋ​រលោង​រាល់ថ្ងៃ ទោះ​ពាក់​ម៉ាស​ជាប់​ក៏​មិន​ភ័យ​ខូច​ស្បែក​ដែរ​

​រាល់ថ្ងៃ​គ្រប់គ្នា​ប្រឹងប្រែង​ថែរក្សា​សុខភាព និង​សុវត្ថិភាព​ពី​កូ​វីដ​១៩ ដោយ​ការរក្សា​អនាម័យ លាង​សម្អាត​ដៃ​ញឹកញាប់ និង ពាក់​ម៉ាស​រាល់​ពេលចេញ​ក្រៅ​ផ្ទះ​។ ក្នុង​អាកាស​ក្តៅស្អុះ​ស្អាប់​ដូច​បច្ចុប្បន្ន ការពាក់​ម៉ាស​មិន​ថា​យូរ​ម៉ោង ឬមួយ​ភ្លែត​នោះទេ គឺ អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ស្បែ​កមុខ ពិសេស​សម្រាប់​ប្រភេទ​ស្បែក​មុខ​ដែល​ស្ងួត ឬ​ងាយ​មានប្រតិកម្ម ។ វា​អាច​បង្ក​ឲ្យ​ស្បែ​កមុខ​ឡើង​ខ្លាញ់ ទៅជា​រមាស់ ឡើងក​ន្តួ​ល ឬ​ឡើង​មុន ។ ដូច្នេះ...

អត្ថបទក្រុមហ៊ុន2 weeks ago

តាក់ទិចងាយៗ ចំណាយ ១០០$ ទទួលបាន ១០$ ពេលទិញទំនិញអនឡាញតាមវីង

ថ្ងៃនេះ​យើង​មាន​គន្លឹះ​ពិសេស​មួយ​ដើម្បី​ចែករំលែក​ដល់​លោកអ្នក​ក្នុង​ការទិញ​ទំនិញ​តាម​អន​ឡាញ​បាន​យ៉ាង​ងាយស្រួល ជាមួយ​ផលិតផល​ដែលមាន​គុណភាព​ល្អ​និង​ថែមទាំង​ទទួល អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទក្រុមហ៊ុន2 weeks ago

សូម​អរគុណ​សម្រាប់​ការចូលរួម​ក្នុង​កម្មវិធី #WeLoveShokubutsu ដែល​ជួយ​ឱ្យ​កម្មវិធី​ដំណើរការ​ប្រកបដោយ​ជោគជ័យ​

Shokubutsu Cambodia កម្មវិធី​បាន​ដំណើរការ​ដោយ​ជោគជ័យ​ក្នុងការ​ប្រកួតប្រជែង​រូបថត​ទូទាំងប្រទេស​ដែលមាន​ឈ្មោះថា «We Love Shokubutsu» នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក Shokubutsu Cambodia ការចូលរួម​ប្រកួតប្រជែង​ដោយមាន​បេក្ខជន​ជាង 400 នាក់ ដែល​បានប្រកាស​ឈ្មោះ​អ្នកឈ្នះ​ក្នុងការ​ប្រកួត​នៅ​ថ្ងៃទី 20 ខែឧសភា ឆ្នាំ 2020​ ។​ ​ សូម​អបអរសាទរ​ដល់​អ្នក​ឈ្នះ​ទាំង...