កុំចុះចាញ់នឹងវាសនា ត្រូវតវ៉ានឹងព្រហ្មលិខិត ស្នេហ៍ពិតមិនគិតខ្ពស់ទាប សំខាន់ភាពស្មោះត្រង់
រូបភាពប៉ុន្មានសន្លឹកពីមង្គលការមួយរវាងកូនកំលោះកម្ពស់មិនសូវបាន និងខាងស្រីមានរូបរាងយ៉ាងស្រស់សោភា ខ្ពស់ស្រលះ កំពុងតែធ្វើឱ្យអ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជាចែករំលែកព្រោងព្រាត ។ ពួកគេមានការរំភើបនៅពេលឃើញស្នេហាពិតមួយកើតឡើង រហូតកាន់ដៃគ្នាចូលរោងជ័យ សិរីសួស្ដី ក្រាបសំពះដល់លោកមេបា ដោយមិនគិតខ្ពស់ទាប ពណ៌សម្បុរនោះឡើយ ។ នេះបញ្ជាក់ថា រូបរាងមិនអាចកំណត់នូវជោគវាសនាមនុស្សបានទេ ហើយភាពខុសគ្នានៃគូស្នេហាម្នាក់ខ្ពស់ ម្នាក់ទាប ក៏មិនមែនជាឧបសគ្គរារាំង នៃស្នេហាបានឡើយ សំខាន់អ្នកទាំងបីរមានបេះដូងឱ្យគ្នាទៅវិញទៅមក ស្រឡាញ់គ្នាដោយចេញពីបេះដូងដ៏ស្មោះស ។
តាមរយៈទំព័រហ្វេសប៊ុក Premium Pictures បានបង្ហោះរូបជាច្រើនសន្លឹកដោយមិនបានបញ្ជាក់ឈ្មោះកូនកំលោះ កូនក្រមុំនោះទេ ប៉ុន្តែបានបង្ហាញឱ្យឃើញពីស្នាមញញឹមកើតចេញពីភាពពេញចិត្តចំពោះគ្នា ក្នុងការកាន់ដៃគ្នាកសាងគ្រួសារ ។ ក្នុងនោះដែរមហាជនបានជូនពរឱ្យអ្នកទាំងពីរជួបតែសុភមង្គលជារៀងរហូតទៅ ៕
https://www.facebook.com/premiumpicture/videos/2601462829951356/
រូបភាព៖ Premium Pictures