មហោស្រពគីហ្សូណា នៅ CJCC ឆ្នាំនេះតុបតែងស្អាតប្លែក មានផ្កា ភ្លើងចម្រុះពណ៌ លក់អាហារឆ្ងាញ់ៗ
មហោស្រពគីហ្សូណាប្រចាំឆ្នាំ ២០២០ បានបើកជាផ្លូវការហើយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នេះនៅឯមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CJCC) ក្រោមអធិបតីភាពរបស់ឯកឧត្ដម មិកាមិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា,ឯកឧត្ដម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងគណៈអធិបតីសំខាន់ៗផ្សេងទៀត ។ នៅក្នុងថ្ងៃបើកមហោស្រពនោះ មានការម្ដែងផ្ទាំងទស្សនីយភាពពិសេសៗរវាងកម្ពុជា និងជប៉ុន ពិតជាសប្បាយរីករាយ និងប្លែកអារម្មណ៍ខ្លាំង ។ ក្នុងនោះមានការសម្ដែងពីក្រុម Cheerleading កម្ពុជា និងជប៉ុន និងពិសេសនោះថែមទាំងមានការសម្ដែងក្បាច់រាំដ៏អស្ចារ្យពីក្រុមរាំ Breakdance ដ៏ល្បីល្បាញ Mortal Combat ទៀតផង ។
ដោយឡែកបើយើងក្រឡេកមកមើលទិដ្ឋភាពនៃការរៀបចំមហោស្រពគីហ្សូណាឆ្នាំនេះគឺពិតជាទាក់ទាញប្លែកភ្នែកគួរឱ្យចង់ថតរូបលេង ។ ក្នុងនោះមានការតុបតែងលម្អផ្កា Fuji របស់ជប៉ុនយ៉ាងស្រស់បំព្រង, មានលម្អជាមួយភ្លើងចម្រុះពណ៌ចេញជារូបរាងប្លែកៗ មានតូបលក់ដូរអាហារឆ្ងាញ់ៗទាំងខ្មែរ និងជប៉ុន ។ ដូច្នេះកុំភ្លេចទៅចូលរួមទាំងអស់គ្នាណាកម្មវិធីនេះនឹងបញ្ចប់នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះហើយ ។
តោះមកមើលរូបភាពដូចខាងក្រោមនេះ៖