អ្នកស្រឡាញ់ «ពណ៌ស្វាយ» ត្រូវប៉ាន់ហើយ បបួលគ្នាទៅថតរូបស្អាតៗនៅមហោស្រពគីហ្សូណា ឯ CJCC
មហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា ២០២០ បានប្រារព្ធឡើងចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែកុម្ភៈ នេះហើយ សម្រាប់យុវជន យុវតី បងប្អូនសិស្សានុសិស្សទាំងអស់ អាចបបួលគ្នាទៅចូលរួមបានដោយសេរីនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។
ការរៀបចំឆ្នាំនេះ ត្រូវប៉ាន់បំផុតសម្រាប់អ្នកស្រឡាញ់ពណ៌ស្វាយ ព្រោះព្រឹត្តិការណ៍នេះ បានរៀបចំលម្អដោយផ្កាជប៉ុន Fuji យ៉ាងស្រស់ស្អាត ទាក់ទាញបំផុត ស័ក្ដិសមជាមួយអ្នកចូលចិត្តថតរូប ៕
រូបភាព៖ ស្ថានទូតជប៉ុននៅកម្ពុជា